ព័ត៌មានអន្ដរជាតិ
ស្តេចថៃ អនុម័តរំលាយសភា ហើយត្រៀមរៀបចំការបោះឆ្នោតថ្មីក្នុងរយៈពេល៤៥ទៅ៦០ថ្ងៃ
នៅថ្ងៃសុក្រទី១២ខែធ្នូឆ្នាំ២០២៥ ស្តេចថៃ Maha Vajiralongkorn បានចេញព្រះរាជក្រឹត្យអនុម័តការរំលាយសភា ហើយត្រៀមរៀបចំការបោះឆ្នោតថ្មីក្នុងរយៈពេល៤៥ទៅ៦០ថ្ងៃ។

តាមការផ្សាយរបស់ Reuters, អ្នកនាំពាក្យរដ្ឋាភិបាលលោក Siripong Angkasakulkiat បានប្រាប់អ្នកសារព័ត៌មានថា ការរំលាយនេះគឺដោយសារមានការខ្វែងគំនិតគ្នាជាមួយគណបក្សប្រឆាំងធំបំផុតក្នុងរដ្ឋសភា គឺគណបក្សប្រជាជនថៃ។
ការរំលាយសភានេះកើតឡើងផងដែរ ក្រោយពេលនាយករដ្ឋមន្ត្រីថៃ អានុទីន ឆាន់វីរៈគុល បានប្រកាសថា លោកសូមប្រគល់អំណាចជូនទៅប្រជាជន។

កាលមុន អានុទីន និយាយថា លោកគ្រោងរំលាយសភានៅចុងខែមករាឆ្នាំ២០២៦ឯណោះទេ ហើយនឹងរៀបចំការបោះឆ្នោតនៅខែមីនាឬដើមខែមេសា ប៉ុន្តែចំណាត់ការពេលនេះគឺលឿនហួសការរំពឹងទុក។
សូមជម្រាបថា អានុទីន គឺជានាយករដ្ឋមន្ត្រីថៃទី៣ ក្នុងរយៈពេលត្រឹមជាង២ឆ្នាំ ស្របពេលប្រទេសនេះ ត្រូវធ្លាក់ចូលក្នុងវិបត្តិនយោបាយយ៉ាងរញ៉េរញ៉ៃ។
លោកអានុទីន បានឡើងធ្វើជានាយករដ្ឋមន្ត្រីបន្ទាប់ពី ដកគណបក្ស ភូមិចៃថៃ ចេញពីសម្ព័ន្ធរដ្ឋាភិបាលដែលកំពុងកាន់អំណាច ហើយបានទទួលការគាំទ្រពី គណបក្សប្រជាជន៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


