ព័ត៌មានអន្ដរជាតិ
ទប់លែងឈ្នះ! ថៃ ឲ្យព្យាបាលអ្នកជំងឺកូវីដ នៅតាមផ្ទះខ្លួនឯង
ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩កាន់តែខ្លាំងឡើង ក្រសួងសុខាភិបាលថៃបានរៀបចំផែនការ អនុញ្ញាតឲ្យអ្នកជំងឺដែលមានរោគសញ្ញាមិនសូវធ្ងន់ធ្ងរ អាចព្យាបាល ដោយខ្លួនឯងនៅផ្ទះ ដើម្បីជួយសន្សំគ្រែមន្ទីរពេទ្យសម្រាប់ទុកដាក់អ្នកមានករណីធ្ងន់ធ្ងរបំផុត។

យោងតាមផែនការព្យាបាលនៅផ្ទះដែលបង្ហាញកាលពីម្សិលមិញ មន្ទីរពេទ្យទាំងឡាយអាចពិចារណាអនុញ្ញាតឲ្យអ្នកជំងឺកូវីដ-១៩ ដែលមិនចេញរោគសញ្ញា ត្រូវព្យាបាលនៅផ្ទះតែត្រូវគោរពតាមលក្ខខណ្ឌមួយចំនួន។
មន្ទីរពេទ្យនឹងតម្រូវឲ្យធ្វើតាមលក្ខណៈវិនិច្ឆ័យ នៅពេលពិចារណាថាតើអ្នកជំងឺកូវីដរូបណា អាចព្យាបាលនៅផ្ទះបាន។ មន្ទីរពេទ្យត្រូវបានណែនាំថា ប្រសិនបើអ្នកជំងឺមិនវិវត្តរោគសញ្ញាផ្សេងទៀតទេនោះ ពួកគេនឹងតម្រូវឲ្យដាក់ខ្លួនព្យាបាលនៅផ្ទះរយៈពេលមួយខែពេញ។

ផែនការនេះ គឺឆ្លើយតបទៅនឹងក្តីព្រួយបារម្ភដែលកាន់តែខ្លាំងឡើងថា គ្រែមន្ទីរពេទ្យជិតអស់ហើយនៅក្នុងការផ្ទុះកូវីដរលកទីបីនាពេលបច្ចុប្បន្ននេះ ហើយត្រូវតែចាត់វិធានការឲ្យបានឆាប់រហ័សក្នុងករណីដែលស្ថានភាពកាន់តែធ្ងន់ធ្ងរ។
ក្រោមផែនការព្យាបាលនៅផ្ទះនេះ អ្នកជំងឺកូវីដត្រូវតែជាអ្នកជំងឺដែលមិនបញ្ចេញរោគសញ្ញា, មានអាយុក្រោម៤០ឆ្នាំ និងមិនត្រូវបានចាត់ថ្នាក់ថាជាមនុស្សធាត់និង / ឬមានបញ្ហាសុខភាពរ៉ាំរ៉ៃផ្សេងទៀតដូចជា ជំងឺស្ទះសួត, ជំងឺតម្រងនោម, ជំងឺសរសៃឈាមបេះដូង, ជំងឺដាច់សរសៃឈាមខួរក្បាលឬជំងឺផ្សេងទៀត ដែលវេជ្ជបណ្ឌិតគិតថាមិនមានសុវត្ថិភាពសម្រាប់ការថែទាំដោយខ្លួនឯងនៅផ្ទះ។

ពួកគេក៏ត្រូវតែផ្តល់ការយល់ព្រមចំពោះការព្យាបាលនៅផ្ទះផងដែរ ហើយប្រសិនបើពួកគេរស់នៅក្នុងខុនដូឬអន្តេវាសិកដ្ឋាន ម្ចាស់អគារក៏ត្រូវតែផ្តល់ការអនុញ្ញាតផងដែរ។
មន្ទីរពេទ្យ នឹងតម្រូវឲ្យពិនិត្យអ្នកជំងឺទាំងនោះឲ្យបានទៀងទាត់រយៈពេល១៤ថ្ងៃហើយ បញ្ជូនពួកគេទៅមន្ទីរពេទ្យប្រសិនបើរោគសញ្ញារបស់ពួកគេកាន់តែយ៉ាប់យ៉ឺន៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ថៃ រកឃើញអ្នកឆ្លងកូវីដថ្មី ១,៤៤៣ករណី និងស្លាប់៤នាក់ទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


