ព័ត៌មានអន្ដរជាតិ
ប្រមុខរដ្ឋចិននិងកាណាដាជួបគ្នាដ៏កម្រ ដែលអាមេរិកត្រូវតាមដានយ៉ាងដិតដល់
នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney ចេញដំណើរទៅទស្សនកិច្ចនៅប្រទេសចិនផ្តើមនៅថ្ងៃអង្គារនេះ ដើម្បីពិភាក្សាអំពីពាណិជ្ជកម្ម និងសន្តិសុខអន្តរជាតិ ខណៈដែលប្រទេសកាណាដាប្រឈមមុខនឹងទំនាក់ទំនងមិនច្បាស់លាស់ជាមួយសហរដ្ឋអាមេរិកនៅក្បែរខាង ដោយសារសង្គ្រាមពាណិជ្ជកម្ម និងការគំរាមកំហែងនានា ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ។

វាគឺជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ទីក្រុងប៉េកាំង របស់នាយករដ្ឋមន្ត្រីកាណាដាចាប់តាំងពីឆ្នាំ២០១៧ មក ជាពិសេសអាចកត់សម្គាល់នូវការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ នៅពេលដែលកាណាដាស្វែងរកភាពជាដៃគូពាណិជ្ជកម្ម និងសន្តិសុខ។
លោក Carney បានយល់ព្រមទៅបំពេញទស្សនកិច្ចនៅប្រទេសចិន កាលពីខែតុលាឆ្នាំមុន នៅមុនពេលលោកនិងប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានជួបគ្នានៅប្រទេសកូរ៉េខាងត្បូង។
យោងតាមរ៉យទ័រ វាជាការជួបគ្នាដែលមិនបានគ្រោងទុករបស់ប្រមុខដឹកនាំនៃប្រទេសទាំងពីរ ប៉ុន្តែអ្នកទាំងពីរបានបង្ហាញពីសក្តានុពលសម្រាប់ទំនាក់ទំនងកាន់តែស៊ីជម្រៅ បន្ទាប់ពីទំនាក់ទំនងដ៏ប្រេះស្រាំ ក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី លោក Justin Trudeau ដែលជូរចត់ បន្ទាប់ពីប្រទេសកាណាដាបានចាប់ខ្លួនប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនទូរគមនាគមន៍ចិន Huawei ក្នុងឆ្នាំ២០១៨។
ទោះបីយ៉ាងណា ការជួបគ្នាលើកនេះ អ្នកជំនាញរំពឹងថា កិច្ចព្រមព្រៀងមួយចំនួន ឬយ៉ាងហោចណាស់ការសន្យានៃកិច្ចព្រមព្រៀងនាពេលអនាគត នឹងត្រូវសម្រេចបាន។ មន្ត្រីជាន់ខ្ពស់កាណាដា បាននិយាយថា លោក Carney នឹងចុះហត្ថលេខាលើអនុស្សរណៈមួយចំនួន ដែលកំពុងស្ថិតក្រោមការពិភាក្សា។
លោក Greg MacEachern អតីតទីប្រឹក្សាជាន់ខ្ពស់រដ្ឋមន្ត្រីសេរីនិយមបានរំពឹងថា ការធ្វើដំណើរនេះនឹងផ្តល់លទ្ធផលលើសពីអ្វីដែលគ្រាន់តែជានិមិត្តរូបនោះ។
លោកបានលើកឡើងថា៖«នៅពេលដែលនាយករដ្ឋមន្ត្រីកាណាដាត្រូវបានអញ្ជើញទៅប្រទេសចិន វាមិនមែនគ្រាន់តែជាការធ្វើដំណើរធម្មតានោះទេ»។ លោកបាននិយាយថា ការធ្វើដំណើរនេះនឹងត្រូវបានត្រួតពិនិត្យតាមដានដោយដិតដល់ពីទីក្រុងវ៉ាស៊ីនតោន។
លោកថា៖«វានឹងមានហានិភ័យផ្នែកនយោបាយ ដែលអាចធ្វើឱ្យ លោក ត្រាំ ខកចិត្ត ប៉ុន្តែនាយករដ្ឋមន្រ្តី លោក Carney ច្បាស់ជាចង់ផ្ញើសារថា ប្រទេសកាណាដាបើកចំហសម្រាប់អាជីវកម្មពិភពលោក។ ហើយរដ្ឋាភិបាលកាណាដាបានធ្វើការគណនាថាកន្លែងណា ពិតជាមានមានតម្លៃពិតប្រាកដសម្រាប់ខ្លួន»៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


