ព័ត៌មានអន្ដរជាតិ
រុស្ស៊ី៖ ពេលនេះ មជ្ឈិមបូព៌ា ប្រៀបដូចជាចម្ការមីន ដែលរង់ចាំតែផ្ទុះបណ្តាក់គ្នាប៉ុណ្ណោះ
ដោយមើលឃើញស្ថានការណ៍កាន់តែមិនស្រួលរវាងអ៊ីរ៉ង់និងអាមេរិក ប្រទេសរុស្ស៊ីបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ថែមទាំងព្រមានធ្ងន់ៗថា ការឡើងកម្តៅរវាងទីក្រុងវ៉ាស៊ីនតោននិងតេហេរ៉ង់ នឹងធ្វើឲ្យផ្ទុះ មជ្ឈិមបូព៌ាទាំងមូល ព្រោះឥឡូវតំបន់នេះប្រៀបដូចជាចម្ការមីន ដែលរង់ចាំតែផ្ទុះបណ្តាក់គ្នាប៉ុណ្ណោះ។

តាមការផ្សាយរបស់ RT នៅថ្ងៃព្រហស្បតិ៍ទី៥ខែកុម្ភៈឆ្នាំ២០២៦ ដែលដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov, តំបន់មជ្ឈិមបូព៌ា ដូចជាចម្ការមីនអ៊ីចឹង បើមីនផ្ទុះហើយគឺផ្ទុះបណ្តាក់គ្នា ហើយនោះគឺជាលទ្ធផលដែលបង្កឡើងដោយអាមេរិកនិងអ៊ីរ៉ង់។
តាមសម្តីលោក Lavrov ៖ «អ៊ីរ៉ង់គឺជាដៃគូជិតស្និទ្ធ និងជាអ្នកជិតខាងរបស់យើង យើងយកចិត្តទុកដាក់និងតាមដានការវិវឌ្ឍនៃសភាពការណ៍។ ស្ថានការណ៍នេះគឺងាយផ្ទុះអាវុធណាស់ មិនត្រឹមតែសម្រាប់អ៊ីរ៉ង់ប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់តំបន់មជ្ឈិមបូព៌ា និងអាស៊ីកណ្តាលទាំងមូលតែម្តង។ មានមីស៊ីលនិងគ្រាប់មីនច្រើនណាស់ដែលបង្កប់នៅទីនោះ រង់ចាំតែការជាន់ពីលើប៉ុណ្ណោះ»។

យ៉ាងណា ស្របពេលជាមួយគ្នានោះដែរ រដ្ឋមន្ត្រីរូបនេះបញ្ជាក់ថា៖ «ទីក្រុងមូស្គូគ្មានបំណងចូលខ្លួនជ្រៀតជ្រែកក្នុងរឿងប្រទេសទាំងពីរទេ ប៉ុន្តែក៏ត្រៀមខ្លួនរួចជាស្រេចហើយដែរ ក្នុងការដើរតួនាទីស្ថាបនា ប្រសិនបើពួកគេអាចរកឃើញមធ្យោបាយសន្តិភាព»។
ការព្រមាននេះកើតឡើងបន្ទាប់ពី អាមេរិកនិងអ៊ីរ៉ង់ បានបញ្ឆេះសង្គ្រាមពាក្យសម្តីជាមួយគ្នាកាន់តែខ្លាំងឡើងៗ ដោយមានការនិយាយឌឺដងនិងគំរាមគ្នាទៅវិញទៅមកឥតល្ហែ។

កាលពីថ្ងៃពុធ ប្រមុខសេតវិមាន Donald Trump បោះសម្តីថា មេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei គួរតែបារម្ភ ចំពោះការវាយប្រហារយោធា ប្រសិនបើកិច្ចព្រមព្រៀងមួយ មិនបានសម្រេចជាមួយអាមេរិកទេនោះ។
ឆ្លើយតបទៅវិញ មេទ័ពអ៊ីរ៉ង់ Abdolrahim Mousavi បានចេញមុខប្រកាសដោយមិនញញើតថា ខ្លួនត្រៀមរួចរាល់អស់ហើយ ក្នុងការប្រយុទ្ធជាមួយសត្រូវ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


