Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ីផ្គើននឹងការគំរាមកំហែងរបស់លោកត្រាំ ដោយប្ដេជ្ញាបន្តបញ្ជូនប្រេងទៅកាន់គុយបា

បានផុស

នៅ

ក្នុងសកម្មភាពផ្គើនខ្លាំងចំពោះចំណាត់ការ​របស់ទីក្រុងវ៉ាស៊ីនតោន​លើ​​គុយបា ទីក្រុងមូស្គូបានប្តេជ្ញានឹងបន្តបញ្ជូនប្រេងទៅកាន់​ប្រទេស​ដែន​កោះ​មួយ​នេះ ទោះបីជាមានការគំរាមដាក់ពន្ធជាសកលពីសំណាក់លោក ដូណាល់ ត្រាំ ក៏ដោយ។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters ថ្ងៃទី​៥​ខែ​កុម្ភៈ​ឆ្នាំ​២០២៦។

ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ចាប់ដៃជាមួយប្រធានាធិបតីគុយបា Miguel Diaz-Canel (រូបថត៖ រ៉យទ័រ) 
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានាធិបតីអាមេរិក បានប្រកាសថា ប្រទេសកុម្មុយនិស្តមួយនេះជាហានិភ័យដល់សន្តិសុខជាតិ និងព្រមានដាក់ពន្ធធ្ងន់ធ្ងរលើការនាំចេញរបស់ប្រទេសណាដែលហ៊ានបញ្ជូនប្រេងទៅ​ឲ្យ​គុយបា។ យ៉ាង​ណា​មិញ ឯកអគ្គរដ្ឋទូតរុស្ស៊ី​ប្រចាំ​គុយបា​ លោក Viktor Coronelli នៅតែបង្ហាញជំហរមិនរុញរា។ ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA លោក Coronelli បានបញ្ជាក់ថា ការផ្គត់ផ្គង់ប្រេងរបស់រុស្ស៊ី ដែលជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់សម្រាប់គុយបា មិនមែន​ត្រឹមតែជាទម្លាប់ដែលមានស្រាប់នោះទេ ប៉ុន្តែវាគឺជាយុទ្ធសាស្ត្រដែល «នឹងត្រូវបន្តទៅមុខទៀត»។

ការប៉ះទង្គិចគ្នាផ្នែកការទូតនេះ បានកើតឡើងខណៈដែលរដ្ឋបាលលោក​ត្រាំ បានប្តូរពីការប្រើសម្ដីមកជាសកម្មភាពផ្ទាល់ ដោយបានចាប់ផ្តើមការចរចាជាមួយ​ក្រុម​មន្ត្រីជាន់ខ្ពស់បំផុតនៅគុយបា ស្របពេលដែលកំពុងរឹតបន្តឹងការនាំចូលថាមពលជុំវិញកោះនេះ។ យុទ្ធសាស្ត្ររបស់​អាមេរិកមានគោលបំណងរារាំងរាល់ការនាំចូលប្រេងទាំងអស់ រួមទាំងប្រេងពីប្រទេសសម្ព័ន្ធមិត្តគឺវ៉េណេស៊ុយអេឡាផងដែរ។ ការបិទខ្ទប់យ៉ាងខ្លាំងក្លានេះ បានធ្វើ​ឲ្យ​​គុយបាធ្លាក់ចូលទៅក្នុងវិបត្តិយ៉ាងខ្លាំង ដោយបង្ក​ឲ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ តម្លៃម្ហូបអាហារហក់ឡើងខ្ពស់ និងការដាច់ចរន្តអគ្គិសនីជាច្រើនម៉ោង ដែលធ្វើ​ឲ្យ​សូម្បីតែរដ្ឋធានី​ឡាហាវ៉ានក៏ត្រូវស្ថិតក្នុងភាពងងឹតដែរ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម