ព័ត៌មានអន្ដរជាតិ
រុស្ស៊ី-អ៊ុយក្រែន ដោះដូរឈ្លើយសឹកគ្នា ម្ខាង ១៥៧នាក់
ជាសញ្ញាវិជ្ជមានមួយទៀតក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន! ប្រទេសទាំងពីរបានធ្វើការដោះដូរឈ្លើយសឹកគ្នាទ្រង់ទ្រាយធំ ដើម្បីឲ្យពួកគេវិលទៅជុំគ្រួសារវិញ។

តាមការផ្សាយរបស់ BBC នៅថ្ងៃសុក្រទី៦ខែកុម្ភៈឆ្នាំ២០២៦ ការដោះដូរនេះធ្វើឡើងនៅតំបន់ព្រំដែនអ៊ុយក្រែន ប៉ុន្តែគេមិនបញ្ជាក់ឡើយថាជាកន្លែងណា។
ភាគីទាំងពីរបានដោះដូរឈ្លើយសឹកគ្នាម្ខាង១៥៧នាក់ ប៉ុន្តែក្នុងចំណោមអ្នកទោសអ៊ុយក្រែនទាំងអស់ គឺមានជនស៊ីវិល៧នាក់ ចំណែករុស្ស៊ីក៏មានជនស៊ីវិល៣នាក់ផងដែរ ពោលគឺមិនមែនជាទាហានទាំងអស់ទេ។
ទន្ទឹមនោះ បើយោងតាមការផ្សាយរបស់ RT, ទាហានរុស្ស៊ីដែលត្រូវដោះលែង គឺបានទៅដល់ប្រទេសបេឡារុស រួចនឹងបន្តដំណើរចូលរុស្ស៊ី សម្រាប់ការពិនិត្យសុខភាព មុននឹងទៅជួបជុំគ្រួសារ។

ជុំវិញព្រឹត្តិការណ៍នេះ ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានបង្ហោះសារលើបណ្តាញសង្គមថា៖ «ការដោះដូរអ្នកទោសថ្ងៃព្រហស្បតិ៍ បានកើតឡើងបន្ទាប់ពីការអាក់ខានយ៉ាងយូរ។ យើងកំពុងនាំយកប្រជាជនរបស់យើងត្រឡប់មកផ្ទះវិញចំនួន១៥៧នាក់។ ក្នុងនោះមានទាំងទាហាននៃកងកម្លាំងប្រដាប់អាវុធ កងឆ្មាំជាតិ និងភ្នាក់ងារការពារព្រំដែនរដ្ឋផងដែរ ហើយជនស៊ីវិលក៏កំពុងត្រឡប់មកវិញជាមួយក្រុមអ្នកការពារទាំងនោះដែរ។ ពួកគេភាគច្រើន ត្រូវចាប់យកទៅឃុំ តាំងពីឆ្នាំ២០២២មកម៉្លេះ»។
សូមជម្រាបថា នេះគឺជាការដោះដូរអ្នកទោសសង្គ្រាមលើកដំបូងក្នុងរយៈពេល៥ខែចុងក្រោយ បន្ទាប់ពីការអាក់ខានតាំងពីខែតុលាឆ្នាំ២០២៥មក។ គិតមកទល់ពេលនេះ ភាគីទាំងពីរបានដោះដូរអ្នកទោសគ្នាសរុប ៧១លើកហើយ ចាប់តាំងពីរុស្ស៊ីបើកការវាយប្រហារទ្រង់ទ្រាយធំបានចាប់ផ្តើមក្នុងឆ្នាំ ២០២២។
បើគិតតែតាមរយៈការសម្របសម្រួលពីសំណាក់ប្រទេសអារ៉ាប់រួម ចំនួនអ្នកទោសដែលត្រូវបានដោះលែងសរុបមានរហូតដល់ ៤ ៩៩៥ នាក់ ប៉ុន្តែប្រសិនបើបូករួមទាំងការសម្របសម្រួលពីប្រទេសផ្សេងៗទៀតដូចជា តួកគី និងអារ៉ាប៊ីសាអូឌីត តួលេខសរុបអាចមានច្រើនជាងនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


