Connect with us

ព័ត៌មានអន្ដរជាតិ

ហ្សេលេនស្គី​​៖ ទទូចទៅ​ពិភពលោក សូមកុំ​បិទ​ភ្នែក​ពីការឈ្លានពាន​​រុស្ស៊ី​ ​លើ​អធិបតេយ្យភាពអ៊ុយក្រែន​

បានផុស

នៅ

ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky) ​ជំរុញ​ពិភពលោក​កុំធ្វើ​បិទភ្នែក ចំពោះ​ការ​វាយ​ប្រហារ​រយៈ​​ចម្ងាយឆ្ងាយ ​ដោយ​​គ្រាប់​បែក​ជាង ៣ ៣០០ ​គ្រាប់​ ​​របស់​រុស្ស៊ីពី​ទី​ក្រុង​មូស្គូ ចូល​ក្នុង​ដែន​ដីអ៊ុយ​ក្រែន​ បន្ទាប់​ពី​បំផ្លាញ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​សំខាន់ៗ​​ ជា​ច្រើន​។​

លោក Volodymyr Zelensky ។ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម ABC News បង្ហោះកាលពីថ្ងៃទី៨ ខែកុម្ភៈ លោក ហ្សេលេនស្គី បាន​លើក​ឡើង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា សប្តាហ៍​មុន​នេះ​ រុស្ស៊ី​បាន​បាញ់​បង្ហោះ​យន្តហោះគ្មានមនុស្សបើក​(Drone) វាយ​ប្រហារ​ច្រើន​ជាង ២ ០០០ គ្រឿង គ្រាប់​បែកតាមផ្លូវ​អាកាសចំនួន ១ ២០០​គ្រាប់ និង​មីស៊ីល​ចំនួន ១១៦ ចូល​​ក្នុងអធិបតេយ្យភាព​អ៊ុយ​ក្រែន។

ជាង​នេះ​លោក​បាន​បង្ហោះ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ថា៖ « ស្ទើរ​តែ​​រាល់ថ្ងៃ ពួកគេ​(រុស្ស៊ី) វាយ​ប្រហារ​ទៅ​លើ​កន្លែង​ថាមពល ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ដឹក​ជញ្ជូន និង​អគារ​លំនៅ​ដ្ឋាន​ពល​រដ្ឋ​»។

មិន​ខុស​គ្នា​ប៉ុន្មាន កង​ទ័ព​អាកាស​អ៊ុយ​ក្រែន​បាននិយាយ​ថា រុស្ស៊ី​បាន​បាញ់​បង្ហោះ​យន្ត​ហោះ​គ្មាន​មនុស្ស​បើក​ចំនួន​ ១០១ គ្រឿង​ចូល​ទៅ​ក្នុង​ប្រទេស​ខ្លួន កាល​ពី​យប់​ថ្ងៃ​សៅរ៍​ ដល់​ព្រឹក​ថ្ងៃ​អាទិត្យ។ ក្នុង​នោះ​ ៦៩ គ្រឿង ត្រូវ​បាន​បាញ់​ទម្លាក់​ ឬបង្ក្រាប​។ ចំណែក​យន្ត​ហោះ​គ្មាន​មនុស្ស​បើក​ចំនួន​ ៣២ គ្រឿង​ បានទម្លាក់​ និង​​​ប៉ះពាល់​ដល់​ទីតាំង​ចំនួន​ ១៣ កន្លែង​។

គួរឱ្យ​ដឹង​ថា រុស្ស៊ី​​បាន​​​ធ្វើ​​ការ​​វាយ​លុក ​ផ្តាច់​​​បណ្តាញ​​អគ្គិសនី​​​របស់​​អ៊ុយក្រែន​​ក្នុង​​រដូវ​រងា​។ ការ​វាយប្រហារកាលពីយប់​ថ្ងៃសៅរ៍​ បាន​កើត​ឡើង​នៅ​ពេល​ដែលអ៊ុយក្រែន​នៅ​តែ​កំពុង​តតាំង​ឡើង​វិញ ពី​ការវាយ​ប្រហារ​ដោយ​យន្ត​ហោះគ្មាន​មនុស្ស​បើក(Drone) និង​មីស៊ីល​ដ៏​ធំ​នៅ​យប់​ថ្ងៃ​សុក្រ បណ្តាល​ឱ្យដាច់​ចរន្តអគ្គិសនី​យ៉ាង​ធ្ងន់​ធ្ងរ ​ក្នុង​តំបន់​​ជា​ច្រើន​​នៃ​ប្រទេស​។

លោក ហ្សេ​លេនស្គី បាននិយាយ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ថា៖ « ពិភព​លោក​មិន​ត្រូវ​មើល​រំលង​ទង្វើ​​ របស់​​រុស្ស៊ី​​វាយប្រហារអ៊ុយ​ក្រែន​ទេ​​។ នៅ​ពេល​ដែល​គ្មាន​ការ​ឆ្លើយ​តប​ជា​សកល ការវាយប្រហារ​កាន់​តែ​ញឹក​ញាប់​ និងកាន់តែសាហាវ។ ទង្វើ​នេះ​គួរ​តែ​ត្រូវ​បញ្ឈប់​ តាម​រយៈ​ការ​គាំ​ទ្រ​ពិត​ប្រាកដ​សម្រាប់​អ៊ុយក្រែន និង​ការ​ការពារ​របស់​ដែន​ដី​របស់​យើង​»​។

ប្រធានាធិបតី​អ៊ុយ​ក្រែន​រូបនេះ​​​បន្ថែម​ថា​៖ « យើង​ត្រូវ​ការ​មីស៊ីល​ ដែល​អាច​ការពារ​ដែន​អាកាស​ និង​សព្វាវុធ​សម្រាប់​កង​កម្លាំង​របស់​យើង ​ក្នុង​ការ​ទប់​ទល់​លើ​ការ​ឈ្លាន​ពាន​ពី​សត្រូវ​ជា​រៀង​រាល់​ថ្ងៃ​។ ហើយ​សម្រាប់​ការងារ​ការ​ទូត គឺ​ត្រូវ​តែ​ដាក់​សម្ពាធ​លើ​រុស្ស៊ី​​ ជា​រឿង​ចាំបាច់»៕

ប្រែ​សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម