ព័ត៌មានអន្ដរជាតិ
វៀតណាមរួចផុតពីបញ្ជីរឹតត្បិតការប្រើប្រាស់បច្ចេកវិទ្យាទំនើបរបស់អាមេរិក
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានជួបជាមួយមេដឹកនាំកំពូលវៀតណាម លោក តូ ឡឹម កាលពីថ្ងៃសុក្រនិយាយថា លោកនឹងដកទីក្រុងហាណូយចេញពីបញ្ជីប្រទេសដែលត្រូវបានរឹតត្បិតមិនឱ្យប្រើប្រាស់បច្ចេកវិទ្យាទំនើបរបស់សហរដ្ឋអាមេរិក។ នេះបើយោងតាមសេចក្តីសង្ខេបនៃកិច្ចពិភាក្សាបង្ហោះនៅលើគេហទំព័រព័ត៌មានរបស់រដ្ឋាភិបាលវៀតណាម។

គួរបញ្ជាក់ថា កិច្ចប្រជុំផ្ទាល់ជាផ្លូវការលើកដំបូងរវាងប្រមុខដឹកនាំទាំងពីរ បានធ្វើឡើងនៅឯសេតវិមាន បន្ទាប់ពីប្រមុខបក្សកុម្មុយនីស្តកាន់អំណាចរបស់វៀតណាម លោក តូ ឡឹម បានចូលរួមកិច្ចប្រជុំបើកលើកដំបូងរបស់ក្រុមប្រឹក្សាសន្តិភាពនៅទីក្រុងវ៉ាស៊ីនតោនកាលថ្ងៃទី១៩ខែកុម្ភៈ។
ជាពិសេសកិច្ចប្រជុំនេះបានកើតឡើង បន្ទាប់ពីការប្រកាសពីកិច្ចព្រមព្រៀងដែលមានតម្លៃជាង ៣០ ប៊ីលានដុល្លារក្រោមកិច្ចព្រមព្រៀងរបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម បញ្ជាទិញយន្តហោះចំនួន ៩០គ្រឿង ពីក្រុមហ៊ុនផលិតយន្តហោះ Boeing របស់សហរដ្ឋអាមេរិក។
យោងតាម Government News របស់វៀតណាមកាលពីថ្ងៃទី២១ខែកុម្ភៈឱ្យដឹងថា មេដឹកនាំកំពូលវៀតណាមធានាថា វៀតណាមតែងតែឱ្យតម្លៃ និងរំពឹងថានឹងលើកកម្ពស់ការអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហរដ្ឋអាមេរិក ដើម្បីស្ថិរភាព ជាក់ស្តែង និងមានប្រសិទ្ធភាព។
មេដឹកនាំទាំងពីរបានសម្តែងការពេញចិត្តចំពោះលទ្ធផលវិជ្ជមានក្នុងទំនាក់ទំនងនយោបាយ ការទូត កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ការជួសជុលសំណល់ពីសង្គ្រាម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការអប់រំ និងបណ្តុះបណ្តាល និងការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន។
លើសពីនេះ ប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់ជាថ្មីថាសហរដ្ឋអាមេរិកចាត់ទុកវៀតណាមជាដៃគូសំខាន់មួយនៅក្នុងតំបន់ ហើយសរសើរពីតួនាទី និងសំឡេងដ៏លេចធ្លោរបស់វៀតណាមក្នុងតំបន់ និងពហុភាគី។
ក្នុងឱកាសនេះ អគ្គលេខាធិការ តូ ឡឹម បានអញ្ជើញប្រធានាធិបតី ដូណាល់ ត្រាំ និងភរិយា មកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមម្តងទៀតឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានប្រកាសពន្ធថ្មី ១០ភាគរយភ្លាមៗ លើការនាំចូលភាគច្រើនពីគ្រប់ប្រទេសទាំងអស់ បន្ទាប់ពីតុលាការកំពូលបានលុបចោលពន្ធមួយចំនួនរបស់លោកដែលដាក់ពីមុន៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


