ព័ត៌មានអន្ដរជាតិ
ឥណ្ឌា ជំរុញពលរដ្ឋខ្លួនចាកចេញបន្ទាន់ពីអ៊ីរ៉ង់ តាមគ្រប់មធ្យោបាយដែលដំណើរការបាន
ស្ថានទូតឥណ្ឌាប្រចាំទីក្រុងតេហេរ៉ង់បានចេញសេចក្តីជូនដំណឹងថ្មីមួយនៅក្នុងការបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃទី២៣ខែកុម្ភៈ ដោយជំរុញពលរដ្ឋទាំងអស់របស់ខ្លួនដែលរស់នៅក្នុងប្រទេសអ៊ីរ៉ង់ ឲ្យចាកចេញជាបន្ទាន់ ដោយប្រើគ្រប់មធ្យោបាយដឹកជញ្ជូនដែលមាន រួមទាំងជើងហោះហើរពាណិជ្ជកម្ម ខណៈដែលស្ថានការណ៍កាន់តែតានតឹងខ្លាំងឡើង។

យោងតាមការផ្សាយរបស់ timesofindia ក្រសួងការបរទេសឥណ្ឌាបានលើកឡើងថា ដោយសារស្ថានភាពកំពុងវិវត្ត ជនជាតិឥណ្ឌាកំពុងស្ថិតនៅ ឬអ្នកដែលរស់នៅក្នុងប្រទេសអ៊ីរ៉ង់ រួមទាំងនិស្សិត អ្នកជំនួញ អ្នកធ្វើធម្មយាត្រា និងអ្នកទេសចរ សូមចាកចេញដោយប្រើជើងហោះហើរពាណិជ្ជកម្ម ឬជម្រើសធ្វើដំណើរដែលអាចដំណើរការបានផ្សេងទៀត។ ជាពិសេស អំឡុងពេលនេះ ពលរដ្ឋឥណ្ឌា និង PIOs (ជនជាតិដើមឥណ្ឌា) ទាំងអស់គួរតែប្រុងប្រយ័ត្ន ចៀសវាងតំបន់នៃការតវ៉ា ឬបាតុកម្ម រក្សាទំនាក់ទំនងជាមួយស្ថានទូតឥណ្ឌានៅក្នុងប្រទេសអ៊ីរ៉ង់ និងតាមដានប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកសម្រាប់ការវិវត្តណាមួយ។
សេចក្តិជូនដំណឹងព្រមាននេះដែរ កើតឡើងមុនដំណើរទស្សនកិច្ចដែលបានគ្រោងទុកដោយនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ទៅកាន់អ៊ីស្រាអែល នៅថ្ងៃពុធ។ ស្របពេលដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់នីញ៉ាហ៊ូ កាលពីថ្ងៃអាទិត្យ បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោក Modi នឹងជួយបង្កើតសម្ព័ន្ធភាពថ្មីមួយដើម្បីទប់ទល់នឹងអ្វីដែលលោកបានពិពណ៌នាថា ជា «សត្រូវ»។
លោក Modi បានសរសេរនៅក្នុងសារមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ឥណ្ឌាឲ្យតម្លៃយ៉ាងខ្លាំងចំពោះមិត្តភាពដ៏យូរអង្វែងជាមួយអ៊ីស្រាអែល ដែលបង្កើតឡើងដោយផ្អែកលើការជឿទុកចិត្ត ការច្នៃប្រឌិត និងប្តេជ្ញាចិត្តរួមគ្នាចំពោះសន្តិភាព និងវឌ្ឍនភាព។
ទីក្រុងញូវដេលីបានពង្រីកកិច្ចសហប្រតិបត្តិការជាមួយអ៊ីស្រាអែលជាលំដាប់លើវិស័យការពារជាតិ កសិកម្ម បច្ចេកវិទ្យា និងសន្តិសុខ។ ក្នុងពេលជាមួយគ្នានេះ ឥណ្ឌាក៏រក្សាទំនាក់ទំនងរឹងមាំជាមួយប្រទេសឈូងសមុទ្រ និងទីក្រុងតេហេរ៉ង់ រួមទាំងការអភិវឌ្ឍកំពង់ផែ Chabahar របស់អ៊ីរ៉ង់ ផ្លូវពាណិជ្ជកម្មទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន ជាទីតាំងដែលទីក្រុងញូវដេលីបានបង្កើតទំនាក់ទំនងរបស់ខ្លួនជាមួយអាជ្ញាធរតាលីបង់ផងដែរ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


