ព័ត៌មានអន្ដរជាតិ
ស្ថានការកំពុងក្ដៅខ្លាំង ចិនអំពាវនាវពលរដ្ឋ ជម្លៀសចេញ ពីអ៊ីរ៉ង់ភ្លាមៗ
ទាក់ទងនឹងស្ថានភាពសន្តិសុខបច្ចុប្បន្ននៅក្នុងប្រទេសអ៊ីរ៉ង់ ក្រសួងការបរទេសចិន និងស្ថានទូត និងស្ថានកុងស៊ុលចិនប្រចាំនៅអ៊ីរ៉ង់ កាលពីថ្ងៃ២៧ខែកុម្ភៈបានចេញសេចក្តីថ្លែងការណ៍មួយនៅលើ WeChat ដោយអំពាវនាវឲ្យពលរដ្ឋនៅចាកចេញជាបន្ទាន់ និងព្រមានកុំឲ្យទៅប្រទេសនេះ ខណៈដែលភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់កាន់តែកើនឡើងដោយមិនទាយទុកមុនបាន។

យោងតាម ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua បានរាយការណ៍ដោយដកស្រង់ពីនាយកដ្ឋានកុងស៊ុល ក្រសួងការបរទេសចិនថា ពលរដ្ឋចិនដែលកំពុងនៅក្នុងប្រទេសអ៊ីរ៉ង់ គួរតែពង្រឹងការប្រុងប្រយ័ត្នសន្តិសុខ និងចាកចេញឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ជាពិសេសក្នុងពេលនេះ ក្រសួងសូមណែនាំពលរដ្ឋចៀសវាងការធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ ដោយលើកឡើងពីស្ថានភាពសន្តិសុខ ចំពេលមានភាពតានតឹងកើនឡើង កំពុងបើកផ្ទាំងថ្មីរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់។
សេចក្តីថ្លែងការណ៍នេះក៏បានបញ្ជាក់ផងដែរថា ស្ថានទូត និងស្ថានកុងស៊ុលចិនប្រចាំនៅប្រទេសអ៊ីរ៉ង់ និងប្រទេសជិតខាងនឹងផ្តល់ការគាំទ្រចាំបាច់ដល់ពលរដ្ឋចិន ដែលចង់ធ្វើដំណើរតាមជើងហោះហើរពាណិជ្ជកម្ម ឬផ្លូវគោក។
ដោយឡែក កាលពីនៅថ្ងៃទី ២៦ខែកុម្ភៈ នៅពេលសួរអំពីភាពតានតឹងកាន់តែខ្លាំងឡើងរវាងអាមេរិក និងអ៊ីរ៉ង់ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយថា ចិនកំពុងតាមដានយ៉ាងដិតដល់នូវការវិវត្តទាក់ទងនឹងស្ថានភាពនៅក្នុងប្រទេសអ៊ីរ៉ង់ និងប្រឆាំងនឹងការប្រើប្រាស់ ឬការគំរាមកំហែងនៃការប្រើប្រាស់កម្លាំងក្នុងទំនាក់ទំនងអន្តរជាតិ។ លោកស្រីបានសង្កត់ធ្ងន់ថា ចិនតែងតែតស៊ូមតិដោះស្រាយបញ្ហាតាមរយៈវិធានការនយោបាយ និងការទូត។
យោងតាមអ្នកនាំពាក្យ ប្រជាជនចិន និងអ៊ីរ៉ង់មានទំនាក់ទំនងមិត្តភាពប្រពៃណីយូរអង្វែងមកហើយ។ កន្លងមក ចិនតែងតែគាំទ្ររដ្ឋាភិបាល និងប្រជាជនអ៊ីរ៉ង់ក្នុងការការពារស្ថិរភាពជាតិ ក៏ដូចជាសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសនេះ។ ទីក្រុងប៉េកាំងក៏សង្ឃឹមថា គ្រប់ភាគីទាំងអស់នឹងគោរពសន្តិភាព អនុវត្តការអត់ធ្មត់ និងដោះស្រាយភាពខុសគ្នាតាមរយៈការសន្ទនា។ ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តដើរតួនាទីជាមហាអំណាចដែលមានទំនួលខុសត្រូវក្នុងរឿងនេះ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


