Connect with us

ព័ត៌មានអន្ដរជាតិ

វិនាសកម្មកូវីដនៅឥណ្ឌា៖ មន្ទីរពេទ្យក៏ឆេះ រីឯអ្នកជំងឺត្រូវទុកឲ្យស្លាប់នៅខាងក្រៅ ព្រោះពេទ្យលែងទទួលមើល

បានផុស

នៅ

អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩នៅក្នុងប្រទេសឥណ្ឌា ត្រូវបានទុកចោលឲ្យដេកនៅលើហ្វ្រង់ការខាងក្រៅមន្ទីរពេទ្យ ខណៈដែលគ្រូពេទ្យបង្ខំចិត្តលែងទទួលអ្នកជំងឺ ចំពេលករណីឆ្លងនិងស្លាប់ដោយសារជំងឺកូវីដ-១៩នៅក្នុងប្រទេសនេះ បានឈានដល់កម្រិតបំបែកកំណត់ត្រាពិភពលោក។

This image has an empty alt attribute; its file name is 42117804-9503013-image-a-19_1619161708799.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃសុក្រ ការឆ្លងប្រចាំថ្ងៃបានឈានដល់ ៣៣២,៧៣០ករណី ពោលគឺកើនឡើងពី ៣១៤,៨៣៥ករណីកាលពីថ្ងៃព្រហស្បតិ៍ ដោយបំបែកកំណត់ត្រាដែលកាន់កាប់ដោយសហរដ្ឋអាមេរិកកាលពីខែមករា។

This image has an empty alt attribute; its file name is 42117844-9503013-image-a-26_1619161829054.jpg

ទូរទស្សន៍ Sky News បានចាប់យករូបភាព មនុស្សរាប់សិបនាក់ ដេកស្លាប់លើហ្វ្រង់ការ នៅខាងក្រៅមន្ទីរពេទ្យដ៏ណែនតាន់តាប់មួយក្នុងរដ្ឋធានី New Delhi។ ក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះនៃការផ្សាយផ្ទាល់ សាកសពមនុស្ស៣នាក់ ត្រូវគេមើលឃើញ កំពុងត្រូវបានរុញចេញតាមទ្វារមន្ទីរពេទ្យ។

This image has an empty alt attribute; its file name is 42125030-9503013-image-a-69_1619176927921.jpg

វាបានកើតឡើងស្របពេលដែលអគ្គិភ័យ បានឆាបឆេះមន្ទីរពេទ្យមួយផ្សេងទៀតដែលព្យាបា​លអ្នកជំងឺកូវីដក្នុងទីក្រុង Mumbai នៅព្រឹកថ្ងៃដដែលនេះ ដោយបានសម្លាប់មនុស្សចំនួន ១៣នាក់។

This image has an empty alt attribute; its file name is 42117796-9503013-image-a-18_1619161690709.jpg

ចំណែកឯកាលពីថ្ងៃពុធ អ្នកជំងឺចំនួន២២នាក់ បានស្លាប់នៅមន្ទីរពេទ្យមួយក្នុងរដ្ឋ Maharashtra ដោយសារដាច់អុកស៊ីសែន បន្ទាប់ពីមានការលេចធ្លាយ។

This image has an empty alt attribute; its file name is 42117800-9503013-image-a-22_1619161717687.jpg

លោកនាយករដ្ឋមន្ត្រី Narendra Modi បានហៅវាថាជារឿងគួរអោយសោកស្តាយបំផុត ហើយលោកបានយល់ព្រមផ្តល់ប្រាក់ឧបត្ថម្ភ ដល់សាច់ញាតិជនរងគ្រោះ៕

This image has an empty alt attribute; its file name is 42118364-9503013-image-a-3_1619162727426.jpg
This image has an empty alt attribute; its file name is 42117384-9503013-image-a-7_1619161376093.jpg

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ​រឿង​ដ៏​កម្សត់ ម្តាយ​ដឹក​កូន​ប្រុស​តាម​កង់​៣​ទៅ​ពេទ្យ​៣​កន្លែង​ស្លាប់​តាម​ផ្លូវនៅឥណ្ឌា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម