ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែលផ្លោងគ្រាប់បែកដាក់ក្រុងបេរូត ក្រោយហេសបូឡាបាញ់សងសឹកវិញឲ្យលោក Khamenei
យន្តហោះចម្បាំងអ៊ីស្រាអែលបានវាយប្រហាររដ្ឋធានីបេរូត របស់ប្រទេសលីបង់ នាថ្ងៃចន្ទទី២ខែមីនាឆ្នាំ២០២៦នេះ បន្ទាប់ពីក្រុមហេបូឡាបានបង្ហោះដ្រូន និងបាញ់រ៉ុក្កែតលើមូលដ្ឋានទ័ពក្បែរក្រុង Haifa ភាគខាងជើងអ៊ីស្រាអែល។

តាមការផ្សាយរបស់ Al Jazeera ក្រុមសកម្មប្រយុទ្ធដែលមានការគាំទ្រដោយអ៊ីរ៉ង់មួយនេះ បានបញ្ជាក់ថា ការវាយប្រហារធ្វើឡើងដើម្បីសងសឹកចំពោះការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei និងដើម្បីឆ្លើយតបទៅនឹង «ការឈ្លានពានរបស់អ៊ីស្រាអែលរយៈពេល១៥ខែកន្លងមក»។ ជាការឆ្លើយតប កងទ័ពអ៊ីស្រាអែលបានប្រកាសវាយបកលើក្រុមហេសបូឡាយ៉ាងខ្លាំងក្លា និងបានកំណត់គោលដៅលើសមាជិកជាន់ខ្ពស់របស់ក្រុមនេះនៅតំបន់បេរូត និងភាគខាងត្បូងលីបង់។
ស្ថានការណ៍កាន់តែអាក្រក់ទៅៗ នៅពេលដែលអ៊ីស្រាអែលបានចេញបញ្ជាឲ្យប្រជាជននៅក្នុងភូមិជាង៥០ និងនៅជ្រលងភ្នំ Bekaa ជម្លៀសចេញពីផ្ទះសម្បែងជាបន្ទាន់។ អំពើហិង្សានេះបានកើតឡើងបន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់កាលពីខែវិច្ឆិកាឆ្នាំ២០២៤ ត្រូវបានបំផ្លាញ ដែលក្នុងនោះទីក្រុងបេរូតបានចោទប្រកាន់ថា អ៊ីស្រាអែលបានរំលោភបំពានអធិបតេយ្យភាពលីបង់ចំនួន ២០៣៦លើក ក្នុងរយៈពេល៣ខែចុងក្រោយនៃឆ្នាំ២០២៥។ រដ្ឋាភិបាលលីបង់ធ្លាប់បានចេញបញ្ជាឲ្យក្រុមហេសបូឡាទម្លាក់អាវុធ ប៉ុន្តែក្រុមនេះបានបដិសេធ ដោយអះអាងថា អាវុធរបស់ខ្លួនគឺចាំបាច់ដើម្បីការពារប្រទេសពីមហិច្ឆតាពង្រីកទឹកដីរបស់អ៊ីស្រាអែល។
នាយករដ្ឋមន្ត្រីលីបង់ លោក Nawaf Salam បានថ្កោលទោសការវាយប្រហាររបស់ហេសបូឡាលើកនេះ ថាជា «ទង្វើដែលមិនទទួលខុសត្រូវ និងគួរឲ្យសង្ស័យ» ដែលផ្តល់លេសឲ្យអ៊ីស្រាអែលបន្តការឈ្លានពាន។ លោកបានបញ្ជាក់ថា រដ្ឋាភិបាលនឹងមិនអនុញ្ញាតឲ្យប្រទេសធ្លាក់ក្នុងជម្លោះថ្មីឡើយ ហើយនឹងចាត់វិធានការតាមច្បាប់ចំពោះអ្នកបង្កហេតុ ដើម្បីការពារប្រជាជនលីបង់។ ការកើនឡើងនៃជម្លោះនេះកំពុងធ្វើឲ្យវិបត្តិនៅក្នុងប្រទេសលីបង់កាន់តែដុនដាប បន្ថែមលើបញ្ហានយោបាយ និងសេដ្ឋកិច្ចដែលមានស្រាប់ជាច្រើនឆ្នាំមកហើយ៕
ប្រែសម្រួល៖ ឈាង
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


