ព័ត៌មានអន្ដរជាតិ
រុស្ស៊ីនិងចិន រួមគ្នារិះគន់ អាមេរិក-អ៊ីស្រាអែល ដែលវាយប្រហារអ៊ីរ៉ង់ ទាំងគ្មានភស្តុតាង
ប្រទេសរុស្ស៊ី និងចិន បានរិះគន់ចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់ ដោយទីក្រុងមូស្គូ លើកឡើងថា «មិនឃើញភស្តុតាង» ណាមួយដែលបង្ហាញថាទីក្រុងតេហេរ៉ង់កំពុងអភិវឌ្ឍអាវុធនុយក្លេអ៊ែរទេ ចំណែកទីក្រុងប៉េកាំងវិញ ទាមទារឱ្យបញ្ឈប់ការវាយប្រហារជាបន្ទាន់។

យោងតាម Al Jazeera ចុះផ្សាយថ្ងៃទី០៤ខែមីនា ឆ្នាំ២០២៦, រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) ប្រាប់សមភាគីអ៊ីស្រាអែល លោក Gideon Saar កាលពីថ្ងៃអង្គារថា ការវាយប្រហារលើអ៊ីរ៉ង់បានកើតឡើង ខណៈការចរចារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់មានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ រួមទាំងការដោះស្រាយកង្វល់សន្តិសុខរបស់អ៊ីស្រាអែល។
លោក វ៉ាង ប្រាប់រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល អំឡុងពេលសន្ទនាតាមទូរស័ព្ទថា៖ «ជាអកុសល ដំណើរការនេះត្រូវបានរំខានដោយសកម្មភាពយោធា។ ប្រទេសចិនប្រឆាំងនឹងការវាយប្រហារយោធាណាមួយ ដែលធ្វើឡើងដោយអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់»។
លោកបន្តទៀតថា៖ «ប្រទេសចិនអំពាវនាវឱ្យបញ្ឈប់ប្រតិបត្តិការយោធាជាបន្ទាន់ ដើម្បីទប់ស្កាត់ការកើនឡើងបន្ថែមទៀត និងការបាត់បង់ការគ្រប់គ្រងលើជម្លោះ។ ការប្រើកម្លាំងមិនអាចដោះស្រាយបញ្ហាបានពិតប្រាកដទេ។ ផ្ទុយទៅវិញ វានឹងនាំមកនូវបញ្ហាថ្មីៗ និងផលវិបាកធ្ងន់ធ្ងររយៈពេលវែង»។
យោងតាមក្រសួងការបរទេសចិន, លោក Saar បានយល់ព្រមតាមសំណើរបស់ លោក វ៉ាង ក្នុងការចាត់វិធានការជាក់ស្តែង ដើម្បីធានាសុវត្ថិភាពបុគ្គលិក និងស្ថាប័នចិននៅក្នុងប្រទេសអ៊ីរ៉ង់។
ការអំពាវនាវកាលពីថ្ងៃអង្គារជាមួយអ៊ីស្រាអែល និងកិច្ចខិតខំប្រឹងប្រែងជាក់ស្តែងរបស់ទីក្រុងប៉េកាំង ដើម្បីធ្វើយ៉ាងណាឱ្យស្ថានភាពក្នុងតំបន់មានស្ថិរភាពឡើងវិញ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


