ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ចោទអាមេរិកថា ព្យាយាមពុះអ៊ីរ៉ង់ ធ្វើឲ្យចុះខ្សោយដើម្បី «រឹបអូសធនធានប្រេង»
អ៊ីរ៉ង់បានចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងព្យាយាមបំបែកសាធារណរដ្ឋអ៊ីស្លាមមួយនេះ និងឈានជើងចូលមកគ្រប់គ្រងធនធានប្រេងរបស់ទីក្រុងតេហរ៉ង់ ចំពេលមានជម្លោះដែលកំពុងបន្តនៅអាស៊ីខាងលិច។ នេះបើយោងតាម news18 បានចុះផ្សាយកាលពីថ្ងៃចន្ទទី៩មីនា។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងតេហេរ៉ង់ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានចោទសហរដ្ឋអាមេរិកថា សកម្មភាពរបស់ទីក្រុងវ៉ាស៊ីនតោនមានគោលបំណងទទួលបានការគ្រប់គ្រងដោយខុសច្បាប់លើទុនបំរុងថាមពលដ៏ច្រើនសន្ធឹកសន្ធាប់របស់អ៊ីរ៉ង់ ហើយបន្ទាប់មក អាមេរិក-អ៊ីស្រាអែល ក៏នឹងរំលោភលើអធិបតេយ្យភាពរបស់អ៊ីរ៉ង់ និងធ្វើឲ្យប្រទេសចុះខ្សោយ។
លោក Baghaei បានអះអាងថា អ៊ីរ៉ង់បានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត និងការចរចាជាច្រើនលើកច្រើនសារ មុនពេលនៃការវាយប្រហារបានកើតឡើង។ ជាក់ស្ដែង សេចក្តីថ្លែងការណ៍ដែលធ្វើឡើងប្រឆាំងនឹងអ៊ីរ៉ង់ដោយអាមេរិក និងអ៊ីស្រាអែល កំពុងបំផ្លាញដំណើរការការទូតដែលភាគីទាំងពីរបានខិតខំប្រឹងប្រែងអនុវត្តកន្លងមក។
អ្នកនាំពាក្យរូបនេះ បានបញ្ចាក់បន្ថែមថា៖«ពួកគេមានគោលបំណងពុះចែកប្រទេសរបស់យើង ដើម្បីកាន់កាប់ទ្រព្យសម្បត្តិប្រេងដោយខុសច្បាប់។ ពួកគេកំពុងធ្វើអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើបាន ដើម្បីផ្តល់ «យុត្តិកម្ម» សម្រាប់ឧក្រិដ្ឋកម្មរបស់ពួកគេ។ គោលបំណងចម្បងគឺរំលោភលើអធិបតេយ្យភាព កម្ចាត់ប្រជាជនរបស់យើង និងធ្វើឲ្យមនុស្សជាតិចុះខ្សោយ។ ការពិតទាំងអស់នេះច្បាស់ណាស់ ហើយពួកយើងក៏មិនចាំបាច់ពន្យល់លម្អិតនោះទេ»។
ការអះអាងរបស់ លោក Esmaeil កំពុងសំដៅទៅលើការប្រកាសថ្មីៗរបស់អ្នកនយោបាយអាមេរិកមួយចំនួនថា ការទទួលបានប្រេងអ៊ីរ៉ង់អាចជួយវ៉ាស៊ីនតោន ឲ្យគ្រប់គ្រងធនធានប្រេងភាគច្រើនរបស់ពិភពលោក។ នៅក្នុងនោះ សមាជិកព្រឹទ្ធសភាសាធារណរដ្ឋ Lindsey Graham ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រធានាធិបតីត្រាំ បានលើកថា ប្រសិនបើ «របបអ៊ីរ៉ង់ដួលរលំ យើងនឹងមានមជ្ឈិមបូព៌ាថ្មី ហើយយើងនឹងរកលុយបានច្រើនជាងនេះ»៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


