ព័ត៌មានអន្ដរជាតិ
ប្រធានប្រឹក្សាអឺរ៉ុប៖ «រុស្ស៊ី» ជាអ្នកឈ្នះតែម្នាក់គត់ក្នុងសង្រ្គាមនៅអ៊ីរ៉ង់
ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក António Costa បានអះអាងថា បច្ចុប្បន្នអ្នកឈ្នះតែម្នាក់គត់និងទទួលបានផលប្រយោជន៍ច្រើនជាងគេក្នុងសង្គ្រាមរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល និងប្រទេសអ៊ីរ៉ង់ នោះគឺ «រុស្ស៊ី»។ នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មាន DW នៅថ្ងៃទី១០ ខែមីនា។
ការអះអាងនេះ ធ្វើឡើងក្នុងសុន្ទរកថាមួយទៅកាន់ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបនៅទីក្រុងព្រុចសែល។
លោក Costa អះអាងថា ការកើនឡើងនៃតម្លៃថាមពល និងការផ្តោតការយកចិត្តទុកដាក់ថយចុះជាសកលចំពោះសង្គ្រាមរុស្ស៊ីលើប្រទេសអ៊ុយក្រែន កំពុងដំណើរការដើម្បីផលប្រយោជន៍របស់ទីក្រុងមូស្គូ ទាំងសេដ្ឋកិច្ចនិងការទូត។

លោក Costa និយាយថា៖«នៅពេលនេះ អ្នកឈ្នះតែម្នាក់គត់នៅក្នុងសង្គ្រាមអ៊ីរ៉ង់ គឺប្រទេសរុស្ស៊ី។ តាមរយៈការធ្វើឱ្យខូចជំហររបស់អ៊ុយក្រែនជាបន្តបន្ទាប់ ខណៈគ្មានការអើពើពីច្បាប់អន្តរជាតិ រុស្ស៊ីកំពុងទទួលបានអត្ថប្រយោជន៍នៃកើនឡើងនៃតម្លៃថាមពល ដែលផ្តល់ឱ្យប្រទេសនេះទទួលបាននូវធនធានថ្មី ដើម្បីផ្តល់ហិរញ្ញប្បទានដល់សង្គ្រាមរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន»។
យោងតាម DW លោក Costa ក៏បានចង្អុលបង្ហាញផងដែរថា ការបង្វែរការយកចិត្តទុកដាក់ជាសកល និងបញ្ជូនធនធានយោធាពីអ៊ុយក្រែនទៅកាន់មជ្ឈិមបូព៌ា គឺជាការបម្រើផលប្រយោជន៍របស់រុស្ស៊ីបន្ថែម។
លោក Costa សង្កត់ធ្ងន់ថា សហភាពអឺរ៉ុបមានតួនាទីជាអ្នកការពារដ៏រឹងមាំនៃសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ ជាប្រព័ន្ធមួយដែលបច្ចុប្បន្នកំពុងស្ថិតនៅក្រោមការគំរាមកំហែងដ៏ខ្លាំង មិនត្រឹមតែពីប្រទេសរុស្ស៊ី និងចិនប៉ុណ្ណោះទេ ក៏មានសហរដ្ឋអាមេរិកផងដែរ។
លោកជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់វិលត្រឡប់មកតុចរចាវិញ ដើម្បីទប់ស្កាត់ការកើនឡើងបន្ថែមទៀត។
លោក Costa និយាយថា៖ «សេរីភាព និងសិទ្ធិមនុស្សមិនអាចសម្រេចបានតាមរយៈគ្រាប់បែកនោះទេ។ វាត្រូវបានការពារដោយច្បាប់អន្តរជាតិតែប៉ុណ្ណោះ។ យើងត្រូវតែជៀសវាងការកើនឡើងបន្ថែមទៀត ព្រោះផ្លូវនេះមិនត្រឹមតែគំរាមកំហែងមជ្ឈិមបូព៌ា និងអឺរ៉ុបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតំបន់ផ្សេងទៀតផងដែរ»៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


