ព័ត៌មានអន្ដរជាតិ
ត្រាំ រំឭកថា ឱសានវាទ១០ថ្ងៃជិតផុតហើយ អ៊ីរ៉ង់ត្រូវតែយល់ព្រមលើកិច្ចព្រមព្រៀង
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលកំពុងជាប់ក្នុងសង្គ្រាមអ៊ិរ៉ង់ឆ្លងចូលសប្តាហ៍ទី៦ និងគ្មានសញ្ញាបញ្ចប់ដោយជោគជ័យប្រកបដោយមោទនភាពនោះ បានដាក់ការគំរាមជាថ្មីដល់ភាគីអ៊ីរ៉ង់ឲ្យទទួលយកកិច្ចព្រមព្រៀងជាបន្ទាន់ មុនផុតឱសានវាទដែលលោកផ្តល់ជូន១០ថ្ងៃ ដែលនៅសល់មិនដល់៤៨ម៉ោងទៀតទេ។

ក្នុងការបង្ហោះលើបណ្តាញសង្គមផ្ទាល់ខ្លួន Truth Social និងចែកចាយបន្តដោយបណ្តាញសង្គមហ្វេសប៊ុករបស់វិមានប្រធានាធិបតីអាមេរិក « The White House» លោក ដូណាល់ ត្រាំ បានសរសេរថា អ៊ីរ៉ង់មានពេលតែ៤៨ម៉ោងទៀតប៉ុណ្ណោះដើម្បីយល់ព្រមលើកិច្ចព្រមព្រៀង ឬក៏ត្រូវបើកច្រកហ័រមូស (Hormuz) ដែលភាគីអ៊ីរ៉ង់បដិសេធការគំរាមកំហែងរបស់ភាគីអាមេរិកក្នុងការធ្វើបែបនេះ។
ក្នុងសំណេរដើម លោក ត្រាំ បានសរសេរថា៖« សូមចងចាំថា នៅពេលខ្ញុំផ្តល់អ៊ីរ៉ង់រយៈពេល១០ថ្ងៃដើម្បីយល់ព្រមលើកិច្ចព្រមព្រៀង ឬក៏ត្រូវបើកច្រកហ័រមូស? ពេលវេលាជិតអស់ហើយ នៅសល់តែ៤៨ម៉ោងទៀតទេ មុនអ្វីៗទម្លាក់ពួកគេចុះទៅឋាននរក»។
ឱសានវាទ១០ថ្ងៃនោះ នឹងផុតកំណត់នៅថ្ងៃទី៦ខែមេសានេះ ដែលប្រធានាធិបតី ត្រាំ ធ្លាប់អះអាងថា នឹងវាយប្រហារអ៊ីរ៉ងខ្លាំងក្លាមិនធ្លាប់មានលើហេដ្ឋារចនាសម្ព័ន្ធផលិតប្រេង អណ្តូងប្រេង ជាដើម។
ប្រធានាធិបតី ត្រាំ បានលើកកាលបរិច្ឆេទនៃឱសានវាទនេះចំនួន២លើកមកហើយ ដោយលើកហេតុផលថា ការចរចារវាងភាគីទាំងពីរមានការរីកចម្រើន ប៉ុន្តែភាគីអ៊ីរ៉ង់វិញ បានបដិសេធនៃការចរចារវាងភាគីទាំងពីរតាមរយៈការសម្របសម្រួលរបស់ភាគីអន្តរការីប៉ាគីស្ថាន គឺគ្រាន់តែការបញ្ចូនលក្ខខណ្ឌទៅវិញទៅមកប៉ុណ្ណោះ។
ការបង្ខិតបង្ខំរបស់ ត្រាំ ត្រូវបានអ៊ីរ៉ង់អះអាងម្តងហើយម្តងទៀតថា មិនមែនជាការរចានោះទេ ព្រោះវាបានគាបសង្កត់ភាគីម្ខាងទៀតឲ្យទទួលយកនូវលក្ខខណ្ឌមិនសមស្រប។ លក្ខខណ្ឌដែលបានបង្ហាញដោយភាគីអាមេរិកចំនួន១៥ចំណុច ក្នុងនោះអាទិភាពបំផុតគឺអឺរ៉ង់ត្រូវបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរទាំងស្រុង ហើយភាគីអឺរ៉ង់វិញ ឲ្យអាមេរិកទទួលស្គាល់សិទ្ធិផលិតនុយក្លេអ៊ែរ។ ទាំងនេះគឺជាភាពផ្ទុយគ្នារវាងប្រទេសទាំងពីរ។
បន្ទាប់ពីការអំពាវនាវដល់សម្ព័ន្ធមិត្តអ៊ឹរ៉ុប ណាតូ ក៏ដូចជាសម្ព័ន្ធមិត្តនៅអាស៊ីបូព៌ា ឲ្យចូលជួយអន្តរគមន៍បើកច្រកហ័រមូសមិនបានសម្រេច លោក ត្រាំ កាន់តែរងសម្ពាធខ្លាំងឡើងៗពីនយោបាយក្នុងស្រុក ហើយ លោកក៏បង្កើនការដាក់សម្ពាធអ៊ីរ៉ងដោយបង្ខំលើសកម្មភាពយោធា ដោយសន្យាថា នឹងវាយប្រហារឲ្យខ្លាំងបំផុតលើហេដ្ឋារចនាសម្ព័ន្ធប្រេង អគ្គិសនី និងកាន់កាប់ច្រកហ័រមូសទៀតផង៕
រ៉ាន់ រើយ

-
កីឡា១៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៦ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៦ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


