ព័ត៌មានអន្ដរជាតិ
លោក ត្រាំ បង្ហាញមុខលើកាក់១ដុល្លារថ្មី បង្កឱ្យមានការជជែកវែកញែក
សហរដ្ឋអាមេរិក កំពុងផ្ទុះការវែកញែកយ៉ាងខ្លាំង បន្ទាប់ពីក្រសួងរតនាគារ បានប្រកាសថា រោងពុម្ពកាក់ជាតិ បានចាប់ផ្តើមផលិតកាក់ថ្មី ដែលមានរូបភាពរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។ នេះបើយោងតាមសារព័ត៌មាន The Guardian ចុះផ្សាយថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦។

កាក់១ដុល្លារថ្មី ត្រូវបានបង្កើតឡើង ក្នុងគោលបំណងអបអរសាទរខួប ២៥០ឆ្នាំនៃការកកើតសហរដ្ឋអាមេរិក ហើយគ្រោងនឹងដាក់ឱ្យសាធារណជនប្រើប្រាស់ នៅរដូវស្លឹកឈើជ្រុះខាងមុខ។
រូបភាពនៅលើកាក់នេះ បង្ហាញពីលោក ដូណាល់ ត្រាំ ក្នុងឈុតអាវធំពាក់ក្រវាត់ក ជាមួយទឹកមុខម៉ឺងម៉ាត់។ នៅផ្នែកខាងលើនៃកាក់មានពាក្យថា «LIBERTY (សេរីភាព)» ហើយនៅខាងក្រោមមានកាលបរិច្ឆេទនៃខួប ២៥០ឆ្នាំគឺ ១៧៧៦-២០២៦។ ចំណែកឯឃ្លា «IN GOD WE TRUST» គឺត្រូវបានដាក់នៅចំកណ្តាលផ្នែកខាងស្ដាំ។ ដោយឡែក នៅផ្នែកខាងក្រោយនៃកាក់ គឺជារូបសត្វឥន្ទ្រីដ៏ធំ ដែលជានិមិត្តរូបនៃត្រាជាតិរបស់អាមេរិក។ ទោះបីជាកាក់នេះមានពណ៌មាសយ៉ាងស្រស់ស្អាតក៏ដោយ ក៏មន្ត្រីរតនាគារបានបញ្ជាក់ថា វាត្រូវបានផលិតឡើងពីលោហៈធម្មតា ដែលមិនមែនជាមាសសុទ្ធនោះទេ។
ការសម្រេចចិត្តដាក់រូបលោក ដូណាល់ ត្រាំ លើកាក់នេះ បានក្លាយជាប្រធានបទដ៏ក្តៅគគុកមួយ។ មូលហេតុចម្បង គឺដោយសារច្បាប់សហព័ន្ធអាមេរិកជាទូទៅ ហាមឃាត់មិនឱ្យមានរូបភាពបុគ្គលដែលកំពុងរស់នៅលើរូបិយប័ណ្ណផ្លូវការឡើយ។ យ៉ាងណាមិញ ក្រុមមន្ត្រីរដ្ឋាភិបាល បានបកស្រាយច្បាប់នេះថា ការដាក់រូបភាពប្រធានាធិបតីដែលកំពុងកាន់អំណាចនៅលើកាក់អនុស្សាវរីយ៍ គឺមិនមែនជាការបំពានច្បាប់នោះទេ ព្រោះវាជាការផ្តល់កិត្តិយសដល់ «ស្ថាប័នប្រធានាធិបតី» ក្នុងឱកាសខួបដ៏ពិសេសរបស់ជាតិ។ ពួកគេចាត់ទុកថា ការផលិតកាក់នេះស្ថិតក្រោមក្របខណ្ឌនៃច្បាប់ពិសេសឆ្នាំ ២០២០ ដែលមានអំណាចលើសពីបទប្បញ្ញត្តិធម្មតា។
លោក ដូណាល់ ត្រាំ ផ្ទាល់បានសម្តែងមតិជុំវិញរឿងនេះថា វាជារឿងប្លែកបន្តិច ប៉ុន្តែលោកមានកិត្តិយសណាស់ ដែលទទួលបានកាក់បែបនេះ។ នេះមិនមែនជាលើកទីមួយទេ ដែលលោក ត្រាំ ព្យាយាមដាក់សញ្ញាសម្គាល់របស់លោកនៅលើស្ថាប័ន ឬឯកសារសំខាន់ៗរបស់ជាតិ។ កាលពីពេលថ្មីៗ រដ្ឋាភិបាលក៏បានប្រកាសផែនការដាក់ហត្ថលេខារបស់លោក នៅលើក្រដាសប្រាក់អាមេរិកផងដែរ ដែលជាព្រឹត្តិការណ៍មិនធ្លាប់មានពីមុនមក សម្រាប់ប្រធានាធិបតីដែលកំពុងកាន់អំណាច។
ក្នុងពេលដែលអ្នកគាំទ្រមើលឃើញថា ការដាក់រូបភាពលោក ត្រាំ គឺជាការលើកតម្កើងតម្លៃស្នេហាជាតិ និងកេរ្តិ៍តំណែលនៃសេរីភាព ក្រុមអ្នករិះគន់វិញបានសម្តែងក្តីព្រួយបារម្ភថា វាអាចជាការប្រើប្រាស់គម្លាតច្បាប់ និងប៉ះពាល់ដល់ប្រពៃណីនៃការមិនដាក់រូបមេដឹកនាំ ដែលកំពុងកាន់អំណាចលើរូបិយប័ណ្ណ ដើម្បីជៀសវាងការលើកតម្កើងបុគ្គលនិយមជ្រុសហួសហេតុ៕
ប្រែសម្រួល៖ ឈាង
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្ត្រីជំនាញកិច្ចការព្រំដែន៖ សូម្បីផែនទីដែលថៃគូសដោយខ្លួនឯង ក៏បង្ហាញថា «ប្រាសាទតាមាន់ធំ» ស្ថិតក្នុងទឹកដីកម្ពុជា


