Connect with us

ព័ត៌មានអន្ដរជាតិ

កង្វះ​អ៊ុក​ស៊ី​សែន​ វេជ្ជ​បណ្ឌិត​ឥណ្ឌា​ស្លាប់​នៅ​មន្ទីរ​ពេទ្យ​ដែល​លោក​ធ្វើ​ការ​៥០​ឆ្នាំ​ដោយ​កូវីដ-១៩

បានផុស

នៅ

នៅ​ពេល​ប្រទេស​ឥណ្ឌា​​នៅ​តែ​​​បន្ត​​ទទួល​រក​ការ​រាត​ត្បាត​ដ៏​ធ្ងន់ធ្ងរ​បំផុត​ពី​កូវីដ-១៩ ប្រព័ន្ធ​សុខាភិបាល​​បានកំពុង​លិច​លង់​ដោយ​អ្នក​ជំងឺ​កូវីដ-១៩។

មន្ទីរ​ពេទ្យ​ទូទាំង​ប្រទេស​បាន​កំពុង​ខ្វះ​ខាត​សម្ភារៈ​ពេទ្យ​​ដូច​ជា​គ្រែ​សម្រាក​ព្យបាល អ៊ុក​ស៊ីសែន និង​ឧបករណ៍​ជំនួយ​​ជីវិត​ជា​ដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំនួន​អ្នក​ស្លាប់​បាន​កំពុង​កើន​ឡើង​ខ្ពស់​ជា​រៀង​រាល់​ថ្ងៃ​ដែល​បញ្ហា​ចម្បង​មួយ​គឺ​ខ្វះ​អ៊ុកស៊ីសែន​ដែល​​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ទទួល​​រង​ធ្ងន់​ធ្ងរ​លឿន និង​ឈាន​ដល់​បាត់​បង់​ជីវិត​។ នៅ​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម​ពោរពេញ​សារ​ស្វែង​រក​គ្រែ និង​អ៊ុក​ស៊ីសែន។

ចំពេល​ភាព​វឹកវរ​បែប​នេះ ករណី​ស្លាប់​វេជ្ជបណ្ឌិត​ម្នាក់​នៅរដ្ឋ Uttar Pradesh ដោយ​សារ​កង្វះ​អ៊ុកស៊ីសែន។

លោក​វេជ្ជបណ្ឌិត​ JK Mishra អាយុ​៨៥​ឆ្នាំ​ជា​វេជ្ជបណ្ឌិត​​​ជាន់​ខ្ពស់​ម្នាក់​នៅ​មន្ទីរ​ពេទ្យ Swarup Rani Nehru ក្នុង​រដ្ឋ Prayagraj បាន​បាត់​បង់​ជីវិត បន្ទាប់​ពី​មិន​អាច​ស្វែង​រក​អ៊ុក​ស៊ីសែន​ដាក់​ជំនួយ​ដង្ហើម​ដើម្បី​ព្យាបាល​​លោក​​នៅ​មន្ទីរ​ពេទ្យ​ដែល​លោក​បម្រើ​ការ​អស់​រយៈ​ពេល​៥០​ឆ្នាំ។

តាម​ការ​ផ្សាយ​របស់ India Today ថា លោក​វេជ្ជបណ្ឌិត​ជើង​ចាស់​ Mishra បាន​កើត​​​រោគ​សញ្ញា​កូវីដ-១៩​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មេសា។ បន្ទាប់​ពី​ឆ្លង​ជំងឺ​នេះ​មក លោក​​បាន​ចូល​មន្ទីរ​ពេទ្យ SRN ដែល​ជា​កន្លែង​លោក​​ធ្វើ​ការ​ស្ទើរ​មួយ​ជីវិត​ដើម្បី​ព្យាបាល។

អាការ​ជំងឺ​របស់​លោក​បានធ្ងន់​ធ្ងរ​ភ្លាម​ បន្ទាប់​ពី​បាន​ចូល​មន្ទីរ​ពេទ្យ ហើយ​ក្រុម​វេជ្ជបណ្ឌិត​​បាន​ណែនាំ​ឲ្យ​ដាក់​អ៊ុក​ស៊ីសែន​។ ប៉ុន្តែ​មិន​មាន​អ៊ុកស៊ីសែន​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ សូម្បី​តែ​កន្លែង​ផ្សេង​ក៏​រក​អត់​បាន។ លោក​វេជ្ជបណ្ឌិត  Mishra បាន​ដក​ដង្ហើម​ចុងក្រោយ​នៅ​ចំពោះ​មុខ​ភរិយា​របស់​​គាត់។

ប្រាប់​អ្នក​សារព័ត៌មាន លោក Suryabhan Kushwaha មន្ត្រី​ពេទ្យ​ផ្នែក​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ SRN បាន​និយាយ​ថា មន្ទីរ​ពេទ្យ​មាន​គ្រែ​ដែល​មាន​បំពង​អ៊ុក​ស៊ីសែនតែ​១០០​ប៉ុណ្ណោះ​ ហើយ​​ដាក់​អ្នក​ជំងឺ​ទាំង​អស់​។ មន្ទីរ​ពេទ្យ​គ្មាន​សិទ្ធិ​ទៅ​ដក​អ៊ុក​ស៊ីសែន​ពី​អ្នក​ជំងឺ​ណា​ម្នាក់​ដើម្បី​ដាក់​ឲ្យលោក​វេជ្ជបណ្ឌិត​ដែល​កំពុង​ធ្ងន់​ធ្ងរ​ទេ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ indiatimes​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

យុវជន​វ័យក្មេង​ម្នាក់ ​ត្រូវ​បាន​ឃាតក​សម្លាប់ យក​ទៅ​ដុត​នៅ​ក្នុង​រណ្ដៅ​ចាក់សំរាម​១​កន្លែង

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្ពុជា​គាំទ្រ​ការ​វិនិយោគ និង​ការពង្រីក​កិច្ចសហការ​លើ​វិស័យ​ការងារ​រវាង​ជប៉ុន​-​កម្ពុជា

សន្តិសុខសង្គម៨ ម៉ោង មុន

ស្របពេលព្រះសង្ឈរៀបចំទីតាំងធ្វើសង្ក្រាន្ត អគ្គិភ័យបំផ្លាញកុដិ១ខ្នង និងសម្ភារៈ គិតជាទឹកប្រាក់ជាង១ម៉ឺនដុល្លារ

ព័ត៌មានជាតិ៩ ម៉ោង មុន

ទេសរដ្ឋមន្ត្រី លី ធុជ៖ កម្ពុជា នឹងបន្តគាំទ្រដល់អ៊ុយក្រែន ជាពិសេសក្នុងសកម្មភាពមីនមនុស្សធម៌

ព័ត៌មានជាតិ១០ ម៉ោង មុន

អាជ្ញាធរ៖ ការតេស្តរកសារធាតុញៀនមួយចំនួនតូចអាចមានលទ្ធផលមិនប្រក្រតី អ្នកមិនប្រើ បែរកឃើញថាប្រើ

Sokha Hotels

ព័ត៌មានពេញនិយម