Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ

បានផុស

នៅ

ទីភ្នាក់ងារសារព័ត៌មាន Iranian Student News (ISNA) បានដកស្រង់សម្តីប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian ដែលនិយាយនៅថ្ងៃអាទិត្យទី១៩ មេសាថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គ្មានហេតុផលណាមួយដើម្បីដកហូតសិទ្ធិនុយក្លេអ៊ែររបស់ខ្លួនពីអ៊ីរ៉ង់នោះទេ ខណៈដែលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ បន្តប្រឈមមុខនឹងការខ្វែងគំនិតគ្នាលើបញ្ហានុយក្លេអ៊ែរ។

លោក Masoud pezeshkian (រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Pezeshkian ត្រូវបានដកស្រង់សម្តីមកថា «លោកត្រាំបានលើកឡើងថាអ៊ីរ៉ង់មិនអាចប្រើប្រាស់សិទ្ធិនុយក្លេអ៊ែររបស់ខ្លួនបានទេ តែលោកមិនបាននិយាយថា សម្រាប់បទឧក្រិដ្ឋអ្វីនោះទេ។ តើលោកជានរណាទៅ ដែលហ៊ានដកហូតសិទ្ធិរបស់ប្រជាជាតិមួយ?»

ជាក់ស្ដែង ច្រកសមុទ្រ Hormuz ត្រូវបានបិទម្តងទៀតនៅថ្ងៃអាទិត្យនេះ ក្នុងការប្រឈមមុខដាក់គ្នារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ដោយប្រធានសភាដ៏មានឥទ្ធិពលរបស់អ៊ីរ៉ង់លោក Mohammad Bagher Ghalibaf បានបង្ហាញសញ្ញាថា កិច្ចព្រមព្រៀងសន្តិភាពចុងក្រោយនៅតែឆ្ងាយពីគ្នាខ្លាំង ទោះបីជាមានចលនាខ្លះក្នុងការចរចាក៏ដោយ។ ជាពិសេស ទាក់ទិននឹងគម្លាតនៅតែមានលើបញ្ហានុយក្លេអ៊ែរ និងច្រកសមុទ្រ Hormuz៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម