ព័ត៌មានអន្ដរជាតិ
ពូទីន៖ រុស្ស៊ីដឹងច្បាស់ថាសង្គ្រាមអ៊ុយក្រែននឹងចប់ដោយរបៀបណា ប៉ុន្តែសុំមិនប្រាប់ជាសាធារណៈទេ
សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន អូសបន្លាយពេលជាង៤ឆ្នាំហើយ ខណៈភាគីទាំងសងខាងនៅតែប្រយុទ្ធគ្នាមិនបន្ថយដៃឡើយ ហើយដល់ពេលឥឡូវ ប្រមុខវិមានក្រឹមឡាំង វ្ល៉ាឌីមៀរ ពូទីន បានបង្ហើបថា លោកដឹងថាសង្គ្រាមនេះនឹងចប់ដោយរបៀបណា ប៉ុន្តែមិនទម្លាយប្រាប់ជាសាធារណៈទេ។ នេះបើតាមការផ្សាយរបស់ RT។

ថ្លែងប្រាប់មន្ត្រីនានាក្នុងព្រឹត្តិការណ៍មួយនៅទីក្រុងមូស្គូកាលពីថ្ងៃអង្គារទី២១ខែមេសាឆ្នាំ២០២៦ ប្រធានាធិបតីរុស្ស៊ីនិយាយថា៖ «ឥឡូវសត្រូវមានតែរង់ចាំមើលថាតើត្រូវរៀបចំខ្លួនសម្រាប់ជ័យជម្នះរបស់រុស្ស៊ីយ៉ាងដូចម្តេចតែប៉ុណ្ណោះ អ៊ីចឹងយើងចាំមើលទាំងអស់គ្នា»។
យ៉ាងណា បើតាមការអះអាងរបស់លោកពូទីន, សកម្មភាពយោធាតែងតែជារឿងដ៏ស្មុគស្មាញនិងគ្រោះថ្នាក់បំផុត។ រុស្ស៊ីដឹងថាអ្វីៗនឹងបញ្ចប់ទៅដោយរបៀបណា ប៉ុន្តែនឹងមិនធ្វើការថ្លែងការណ៍ជាសាធារណៈអំពីរឿងនេះឡើយ។ រុស្ស៊ីគ្រាន់តែខិតខំប្រឹងប្រែងដើម្បីសម្រេចឲ្យបាននូវគោលដៅដែលខ្លួនកំណត់ទុកប៉ុណ្ណោះ។

បើងាកបកទៅក្រោយកាលពីខែកុម្ភៈឆ្នាំ២០២២ ទីក្រុងមូស្គូ បានសម្រេចចិត្តឈានដល់បើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំនៅអ៊ុយក្រែន ក្រោមហេតុផលលោកពូទីន យល់ឃើញថា ការពង្រីកខ្លួនរបស់អង្គការណាតូឆ្ពោះទៅទិសខាងកើត ក្បែរព្រំដែនរុស្ស៊ី គឺជាការគំរាមកំហែងសន្តិសុខដោយផ្ទាល់។
ម្យ៉ាង រុស្ស៊ីបានទាមទារម្តងហើយម្តងទៀត ឲ្យមានការធានាផ្នែកច្បាប់ឲ្យជាក់លាក់ថា អ៊ុយក្រែននឹងមិនចូលរួមក្នុងសម្ព័ន្ធភាពយោធាដឹកនាំដោយអាមេរិកមួយនេះជាដាច់ខាត។
យ៉ាងណានៅថ្ងៃខួប៤ឆ្នាំនៃសង្គ្រាម មេដឹកនាំរដ្ឋាភិបាលទីក្រុងកៀវ វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានបង្ហោះសារវែងអន្លាយលើបណ្តាញសង្គមដោយអះអាងថា ពូទីន មិនអាចសម្រេចបានគោលដៅសោះឡើយ។

លោកហ្សេលេនស្គី លើកឡើងថា ចាប់តាំងពីលោក ពូទីន បើកការវាយលុក ជាមួយគោលដៅ៣ថ្ងៃដណ្ដើមយកទីក្រុងកៀវឲ្យបានគឺត្រូវបរាជ័យ ហើយនោះសបញ្ជាក់យ៉ាងច្បាស់អំពីការតស៊ូរបស់អ៊ុយក្រែន និងអំពីរបៀបដែលអ៊ុយក្រែនបានប្រយុទ្ធតស៊ូអស់រយៈពេលជាយូរមកនេះ។
លោកបន្តថា៖ «នៅពីក្រោយសម្ដីទាំងនេះគឺជាការឈរជើងរបស់ប្រជាជនយើងរាប់លាននាក់ សេចក្ដីក្លាហានដ៏មហិមា ការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាបំផុត ការតស៊ូអត់ធ្មត់ និងមាគ៌ាដ៏វែងឆ្ងាយដែលអ៊ុយក្រែនបានដើរ ចាប់តាំងពីថ្ងៃទី ២៤ ខែកុម្ភៈឆ្នាំ ២០២២ មក។ ក្រឡេកទៅមើលដើមទីនៃការឈ្លានពាន និងឆ្លុះបញ្ចាំងពីថ្ងៃនេះ យើងមានសិទ្ធិពេញលេញក្នុងការនិយាយថា៖ យើងបានការពារឯករាជ្យភាពរបស់យើង យើងមិនបានបាត់បង់រដ្ឋរបស់យើងឡើយ ហើយលោក ពូទីន ក៏មិនបានសម្រេចនូវគោលដៅរបស់គាត់ដែរ។ គាត់មិនអាចបំបាក់ស្មារតីជនជាតិអ៊ុយក្រែនបានទេ ហើយគាត់ក៏មិនបានឈ្នះសង្គ្រាមនេះដែរ។ យើងបានរក្សាការពារអ៊ុយក្រែន ហើយយើងនឹងធ្វើគ្រប់យ៉ាងដើម្បីសម្រេចបាននូវសន្តិភាព និងយុត្តិធម៌។ ជ័យយោ! អ៊ុយក្រែន»៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


