ព័ត៌មានអន្ដរជាតិ
ហេសបូឡា ប្តេជ្ញាការពារទឹកដី មិនឲ្យអ៊ីស្រាអែល រំលោភ ខណៈភាគីទំាងពីចោទគ្នា «រំលោភបទឈប់បាញ់»
ក្រុមសកម្មប្រយុទ្ធហេសបូឡាមានមូលដ្ឋាននៅប្រទេសលីបង់ បានច្រានចោលការចោទប្រកាន់របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ដែលថា ក្រុមនេះកំពុងធ្វើឲ្យបទឈប់បាញ់នៅលីបង់ ធ្លាក់ចូលទៅក្នុងគ្រោះថ្នាក់ ហើយបានបញ្ជាក់ថា ពួកគេនឹងបន្តសងសឹកនឹងអ្វីដែលហៅថា ជា «ការរំលោភបំពានរបស់អ៊ីស្រាអែល និងការកាន់កាប់ទឹកដីភាគខាងត្បូងនៃប្រទេសលីបង់»។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន timesofisrael កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហេសបូឡា បានលើកឡើងថា ការវាយប្រហាររបស់ខ្លួនលើគោលដៅនានារបស់អ៊ីស្រាអែល នៅភាគខាងត្បូងលីបង់ និងភាគខាងជើងអ៊ីស្រាអែល គឺជា ការឆ្លើយតបស្របច្បាប់ទៅនឹងការរំលោភបំពានជាបន្តបន្ទាប់របស់សត្រូវ លើកិច្ចព្រមព្រៀងឈប់បាញ់ ចាប់តាំងពីថ្ងៃដំបូងនៃការប្រកាសបទឈប់បាញ់បណ្ដោះអាសន្នមក។
ក្រុមហេសបូឡាបានអះអាងយ៉ាងច្បាស់ និងម៉ឺងម៉ាត់ថា ការបន្តរំលោភលើបទឈប់បាញ់ជាបន្តបន្ទាប់របស់សត្រូវ ហើយអ្វីដែលសំខាន់បំផុតនោះ គឺការបន្តកាន់កាប់ទឹកដីលីបង់ និងការរំលោភលើអធិបតេយ្យភាពរបស់ខ្លួន នឹងត្រូវជួបជាមួយនឹងការឆ្លើយតប និងការតស៊ូមួយដែលត្រៀមខ្លួនជាស្រេចដើម្បីការពារទឹកដី និងប្រជាជនរបស់ខ្លួន នេះបើតាមការបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ដដែលនោះ។
ទោះជាយ៉ាងណាក៏ដោយ កងទ័ពអ៊ីស្រាអែលបានបញ្ជាក់ថា ពួកគេវាយប្រហារតែលើគោលដៅណាដែលជាការគំរាមកំហែងផ្ទាល់ដល់កងកម្លាំងរបស់ខ្លួន និងទឹកដីរបស់ប្រទេសខ្លួនតែប៉ុណ្ណោះ។ យោងតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងឈប់បាញ់ អ៊ីស្រាអែលមិនត្រូវបានតម្រូវឲ្យដកកងទ័ពចេញពីភាគខាងត្បូងប្រទេសលីបង់ភ្លាមៗនោះទេ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


