Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ ​អះអាង​អំពី​ «កិច្ចសន្ទនាល្អៗ» ជាមួយមេដឹកនាំរុស្ស៊ី និងអ៊ុយក្រែន ឆ្ពោះ​ទៅ​បញ្ចប់សង្គ្រាម

បានផុស

នៅ

ប្រធានាធិបតីសហរដ្ឋអាមេរិក ​លោក ដូណាល់ ត្រាំ បាន​អះអាង​ កាលពីថ្ងៃអាទិត្យ ទី២៦ ខែមេសា ថា លោកមាន «កិច្ចសន្ទនាល្អៗ» ជាមួយប្រធានាធិបតីរុស្ស៊ី លោក​ វ៉្លាឌីមៀរ ពូទីន និងប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ក្នុងខណៈពេល​ដែលលោកមានគោលបំណងដោះស្រាយសង្គ្រាមនៅអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយពីទីភ្នាក់ងារ​សារព័តមាន Reuters

រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ត្រាំ បាន​និយាយនៅក្នុងបទសម្ភាសន៍ក្នុងកម្មវិធី «The Sunday Briefing» របស់ស្ថានីយទូរទស្សន៍ Fox News ថា៖ «យើងកំពុងធ្វើការលើស្ថានភាពរវាងរុស្ស៊ី និងអ៊ុយក្រែន ហើយសង្ឃឹមថា យើងនឹងអាចសម្រេចវាបាន [ការបញ្ចប់សង្គ្រាម]»។

លោក​ បន្ត​​ថា «ខ្ញុំពិតជាមានកិច្ចសន្ទនាជាមួយ លោក [ពូទីន] ហើយខ្ញុំក៏មានកិច្ចសន្ទនាជាមួយប្រធានាធិបតី ហ្សេឡេនស្គី ផងដែរ ហើយវាគឺជាកិច្ចសន្ទនាល្អៗ» ដោយលោកមិនបានបញ្ជាក់លម្អិត ថាតើការហៅទូរស័ព្ទជាមួយមេដឹកនាំណាម្នាក់ ត្រូវបានធ្វើឡើងនៅពេលណានោះទេ។

លោក លើក​ឡើង​ដែរថា ការស្អប់ខ្ពើមគ្នារវាងលោក ពូទីន និងលោក ហ្សេឡេនស្គី គឺជារឿងដែលមិនសមហេតុផលទាល់តែសោះ។ វាជារឿងឆ្កួតឡប់។ ហើយការស្អប់គឺជាជារឿងអាក្រក់បំផុត។ ការស្អប់គឺជាការរារាំងដ៏អាក្រក់ នៅពេលដែលអ្នកកំពុងព្យាយាមដោះស្រាយបញ្ហាអ្វីមួយ ប៉ុន្តែវានឹងកើតឡើង (ការដោះស្រាយបានដោយសន្តិភាព)។

ទោះជាយ៉ាងណា លោក ត្រាំ ធ្លាប់បានប្តេជ្ញាថានឹងបញ្ចប់សង្គ្រាមដែលបានចាប់ផ្តើមឡើង តាមរយៈការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២ ប៉ុន្តែបើទោះបីជាលោកបានឈានចូលកាន់តំណែងក្នុងអាណត្តិទីពីរអស់រយៈពេលជាងមួយឆ្នាំហើយក៏ដោយ ក៏ជម្លោះនេះនៅតែបន្តអូសបន្លាយនៅឡើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម