Connect with us

ព័ត៌មានអន្ដរជាតិ

​ខណៈ​​សកល​លោក​​ប្រឈមវិបត្តិថាមពល ចិន​ប្រកាស​​​​តំបន់​ប្រេង​និង​ឧស្ម័នថ្មីជាង​ ២២០ កន្លែង​

បានផុស

នៅ

មន្ត្រី​រដ្ឋាភិបាល​ចិន បាន​លើក​ឡើង​​នៅ​​ថ្ងៃ​ព្រហស្បតិ៍ថា ចិន​បាន​រកឃើញតំបន់ប្រេងនិងឧស្ម័នថ្មីចំនួន ២២៥កន្លែង ​​ក្នុងរយៈពេលប្រាំ​ឆ្នាំកន្លង​មកនេះ ​ជា​ការ​ជំរុញ​ដ៏មានសក្តានុពលមួយ ខណៈ​ពិភពលោក​ កំពុងរងការវាយប្រហារ​ដោយ​​​ក្តី​កង្វល់​អំពី​​កង្វះ​ខាត​ថាមពល។ នេះ​បើយោង​តាម​សារព័ត៌មាន​ Global Times ផ្សាយ​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២៦ ។

ក្រសួង​ធនធានធម្មជាតិចិន​ បាន​ឲ្យ​ដឹង​ថា ក្នុងចំណោមទីតាំង​ដែល​ទើប​រក​ឃើញថ្មីទាំងនោះ មានតំបន់ប្រេង​ចំនួន១៣ មាន​បរិមាណ​ជាង ១០០លានតោន និង​តំបន់​ឧស្ម័ន​ចំនួន២៦ មាន​​ឧស្ម័ន​បម្រុង​លើស​ពី ១០០ពាន់​លាន​ម៉ែត្រ​គូប។

ទីតាំង​ប្រេង​និង​ឧស្ម័នរបស់​ប្រទេសចិន។ រូបភាព៖ Global Times
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបី​ជា​យ៉ាងណា​ក៏ដោយ ​ក្រសួង​​ធនធានធម្មជាតិ មិនបាន​បញ្ជាក់ថា ធនធានឥន្ធនៈហ្វូស៊ីល​ប៉ុន្មាន​មាននាពេលបច្ចុប្បន្នក៏​ដោយ​ ប៉ុន្តែ​ការផលិត​ឧស្ម័ន​ធម្មជាតិរបស់ប្រទេស​នេះអាច​កើនឡើងជារៀងរាល់ឆ្នាំ។ ការ​ផលិតប្រេង​នៅ​តែមាន​ស្ថិរភាព​ជាង​ ២០០លាន​តោន​ក្នុង​មួយឆ្នាំៗ ដោយសារ​តែការ​កើន​ឡើងគួរឱ្យកត់សម្គាល់​នៃ​ប្រភពបម្រុងថាមពលដែល​ទើបរកឃើញថ្មី។

មន្ត្រី​ទី​ក្រុង​ប៉េកាំង បាន​​សន្យាថា​ នឹងការពារសន្តិសុខថាមពល​របស់​ប្រទេស​នេះ​យ៉ាងម៉ឺងម៉ាត់ និង​ជំរុញ​នៃ​ការរុករកប្រេងនិងឧស្ម័ន​បន្ថែម​ទៀត​។

ក្រសួង បាន​សង្កត់​ធ្ងន់​ថា ខ្លួនបាន​វិនិយោគលុយ​ជាង​ ៦៦ប៊ីលានដុល្លារ ដើម្បីបង្កើនទុនបម្រុងប្រេងឆៅនិងឧស្ម័នធម្មជាតិទ្វេ​ដង​របស់​ប្រទេសចិន បើប្រៀប​ធៀប​ទៅនឹងមួយទសវត្សរ៍មុន​។

ចលនានេះ​កើតឡើង​ ចំពេលច្រកសមុទ្រ Hormuz បិទ​ និង​ស្ទះដល់​ការ​ដឹកជញ្ជូនប្រេង​​របស់ពិភពលោកនាំឱ្យមានកង្វះខាតថាមពលសកល​។

គួរ​បញ្ជាក់​ថា ប្រទេសចិនគឺជាអ្នកនាំចូលថាមពលធំជាងគេបំផុតរបស់ពិភពលោក​។ ជា​ពិសេស​នាំ​ចូល​ប្រេង​ប្រហែល ១០% ពី​ប្រទេស​អ៊ីរ៉ង់  ប៉ុន្តែ​រហូតមកដល់ពេលនេះ ចិនកំពុង​មានស្ថានភាព​ល្អប្រសើរ​ ដោយ​សារតែការជំរុញ​ការពឹង​ផ្អែក​លើថាមពលដោយខ្លួនឯង​​រយៈ​ពេល​យូរ​។

ដោយ​ឡែក មេដឹកនាំចិន លោក ស៊ី ជីនពីង ក្នុងសប្តាហ៍នេះ អំពាវនាវដល់ថ្នាក់​ដឹកនាំឱ្យដោះស្រាយបញ្ហា​ប្រឈម ​ដោយផលប៉ះពាល់ពីខាងក្រៅ ​បង្កើនសន្តិសុខថាមពល ការផ្គត់ផ្គង់ធនធាន និងទប់ទល់​នឹងភាពមិន​ប្រាកដប្រជាផ្សេងៗសកលលោក​៕

ប្រែសម្រួល៖​ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម