Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋមន្ត្រីការពារជាតិ ឡេតូនី លាលែងតំណែង ក្រោយ​ដ្រូន អ៊ុយក្រែន​ដែល​បញ្ជា​បង្វែរទិស​​ដោយ​រុស្សី​ ធ្លាក់ចំឃ្លាំង​ប្រេង

បានផុស

នៅ

រដ្ឋមន្ត្រីការពារជាតិឡេតូនី លោក Andris Spruds បានប្រកាសលាលែងពីតំណែង​នៅ​ថ្ងៃអាទិត្យ ទី១០ ខែឧសភា បន្ទាប់ពីដ្រូនអ៊ុយក្រែនចំនួន ២​គ្រឿង បានហោះចូលពីទឹកដីរុស្ស៊ី ហើយបានវាយប្រហារចំឃ្លាំងផ្ទុកប្រេង កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ។ នេះបើយោងតាមការចុះផ្សាយ ពីទីភ្នាក់ងារសារព័ត៌មាន Reuters

រដ្ឋមន្ត្រីការពារជាតិឡេតូនី លោក Andris Spruds (រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅព្រឹកថ្ងៃអាទិត្យដដែលនោះ នាយករដ្ឋមន្ត្រីឡេតូនី លោកស្រី Evika Silina បានទាមទារឲ្យមានការលាលែងពីតំណែងនេះ ដោយ​លោកស្រី បានលើកឡើងថា ប្រព័ន្ធការពារដ្រូនមិនត្រូវបានដាក់ពង្រាយឲ្យបានឆាប់រហ័សតាមការកំណត់នោះទេ។ ជាមួយគ្នានេះ លោកស្រី បានតែងតាំង លោក Raivis Melnis ដែលជាវរសេនីយ៍ឯកនៃកងទ័ព​ឡេតូនី ជាមន្ត្រីការពារជាតិថ្មីជំនួសវិញ។

កាលពីថ្ងៃព្រហស្បតិ៍ ប្រទេស ឡេតូនី និងលីទុយអានី បានអំពាវនាវឲ្យអង្គការណាតូ បង្កើនប្រព័ន្ធការពារអាកាសនៅក្នុងតំបន់របស់ខ្លួន បន្ទាប់ពីដ្រូនទាំង ២គ្រឿង បានហោះឆ្លងកាត់ព្រំដែនរុស្ស៊ី និងបានផ្ទុះនៅឃ្លាំងផ្ទុកប្រេងក្នុងប្រទេស​ឡេតូនី។

ដោយឡែក រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha បានបង្ហោះលើបណ្តាញសង្គម X កាលពីថ្ងៃអាទិត្យដែរថា ដ្រូនទាំងនោះគឺជាដ្រូនរបស់អ៊ុយក្រែន ប៉ុន្តែ វាបានហោះចូលទៅក្នុងប្រទេសឡេតូនី ដោយសារតែ «ការប្រើប្រាស់ប្រព័ន្ធសង្គ្រាមអេឡិចត្រូនិករបស់រុស្ស៊ី ដែលបានបង្វែរទិសដៅដ្រូនអ៊ុយក្រែន ចេញពីគោលដៅរបស់ពួកគេនៅក្នុងប្រទេសរុស្ស៊ីដោយចេតនា»។

ដើម្បីជាការឆ្លើយតបនឹងឧប្បត្តិហេតុដ្រូននេះ លោក Sybiha បានបញ្ជាក់ថា ប្រទេសអ៊ុយក្រែនកំពុងពិចារណញ្ជូនអ្នកជំនាញមកជួយពង្រឹងសន្តិសុខផ្លូវអាកាសនៅបណ្តាប្រទេសបាល់ទិកផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម