ព័ត៌មានអន្ដរជាតិ
លោក ពូទីន ត្រៀមទៅជួបលោក ស៊ី ជិនពីង ដល់ក្រុងប៉េកាំង ក្រោយលោក ត្រាំ ចាកចេញ
ពិភពលោក កំពុងដកដង្ហើមធំតាមដានព្រឹត្តិការណ៍នយោបាយនៅទីក្រុងប៉េកាំង ខណៈដែលមានសេចក្តីរាយការណ៍ថា មេដឹកនាំរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន នឹងធ្វើដំណើរទៅទស្សនកិច្ចនៅប្រទេសចិន នាថ្ងៃទី២០ ខែឧសភា ខាងមុខ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺដំណើរទស្សនកិច្ចនេះ នឹងកើតឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកប្រធានាធិបតី ស៊ី ជិនពីង បញ្ចប់កិច្ចពិភាក្សាដ៏ក្តៅគគុកជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

យោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយថ្ងៃទី១៥ ឧសភា ដំណើរទស្សនកិច្ចរយៈពេលមួយថ្ងៃរបស់លោក ពូទីន ត្រូវបានគេមើលឃើញថាជាសកម្មភាពការទូតធម្មតា រវាងវិមានក្រឹមឡាំង និងទីក្រុងប៉េកាំង ហើយក៏ប្រហែលជាមិនមានពិធីជប់លៀង ឬការហែក្បួនអបអរសាទរធំដុំអ្វីឡើយ។ យ៉ាងណាមិញ វាគឺជាដំណើរចេញក្រៅប្រទេសលើកដំបូងរបស់លោក ពូទីន ក្នុងឆ្នាំនេះ ដែលវាកាន់តែសរបញ្ជាក់ឱ្យឃើញពីទំនាក់ទំនងយ៉ាងស្អិតរមួតរវាងចិន និងរុស្ស៊ី ក្នុងកាលៈទេសៈ ដែលពិភពលោកកំពុងមានការប្រែប្រួលយ៉ាងខ្លាំង។
មហាអំណាចទាំងពីរនេះ បានចាត់ទុកគ្នាទៅវិញទៅមកថា ជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់បំផុត ក្នុងការប្រជែងជាមួយសណ្តាប់ធ្នាប់ពិភពលោក ដែលដឹកនាំដោយសហរដ្ឋអាមេរិក។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ចិន បានក្លាយជាបង្អែកសេដ្ឋកិច្ចដ៏ធំ សម្រាប់រុស្ស៊ី ដោយបានជួយសម្រាលបន្ទុកពីទណ្ឌកម្មសេដ្ឋកិច្ចរបស់លោកខាងលិច តាមរយៈការទិញប្រេង និងការលក់ទំនិញចាំបាច់ផ្សេងៗឱ្យទៅរុស្ស៊ីវិញ។
លោក ស៊ី ជិនពីង ក៏ធ្លាប់បានប្តេជ្ញាចិត្តថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយទីក្រុងមូស្គូ ឱ្យកាន់តែស៊ីជម្រៅថែមទៀត។ ចំណែកលោក ពូទីន វិញ ក៏បានបង្ហើបឱ្យដឹងផងដែរថា ក្នុងជំនួបជាមួយលោក ស៊ី លើកនេះ លោកចង់ជជែកវែកញែកអំពីកិច្ចព្រមព្រៀងធំៗ ទាក់ទងនឹងវិស័យហ្គាស ប្រេងកាត និងថាមពលនុយក្លេអ៊ែរ។ ដំណើរទស្សនកិច្ចដែលបន្តកន្ទុយគ្នាពីជំនួបអាមេរិក-ចិននេះ កំពុងក្លាយជាចំណុចដៅនៃតុល្យភាពអំណាចពិភពលោក ដែលគ្រប់គ្នាកំពុងតាមដានមើលថាតើ ចិននឹងដើរតួបែបណា រវាងមិត្តចាស់រុស្ស៊ី និងគូប្រជែងអាមេរិក៕
ប្រែសម្រួល៖ ឈាង
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


