ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ បង្ហើបលក្ខខណ្ឌ ៣ចំណុច ក្នុងសំណើសន្តិភាពថ្មី ដាក់ជូនទៅអាមេរិក
កិច្ចចរចាសន្តិភាពអាមេរិក-អ៊ីរ៉ង់ ត្រូវជាប់គាំង ព្រោះតែភាគីទាំងសងខាង មិនឯកភាពលើលក្ខខណ្ឌរៀងៗខ្លួន ប៉ុន្តែឥឡូវ ទីក្រុងតេហេរ៉ង់ បានដាក់សំណើថ្មីទៅអាមេរិកហើយ ហើយក៏បង្ហើបឲ្យដឹងផងដែរ នូវលក្ខខណ្ឌ ៣ចំណុច ក្នុងចំណោមលក្ខខណ្ឌផ្សេងទៀត នៃសំណើនោះ។

សារព័ត៌មាន IRNA បានដកស្រង់សម្តីអនុរដ្ឋមន្ត្រី ក្រសួងការបរទេសអ៊ីរ៉ង់ Kazem Gharibabadi ដែលបង្ហើបឲ្យដឹងនៅថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២៦ ថា លក្ខខណ្ឌ ៣ចំណុចក្នុងចំណោមលក្ខខណ្ឌទាំងអស់ គឺ ការលើកលែងទណ្ឌកម្មលើទីក្រុងតេហេរ៉ង់ បើកឲ្យប្រើប្រាស់បានវិញនូវមូលនិធិអ៊ីរ៉ង់ដែលត្រូវបានបង្កក និងបញ្ឈប់ការបិទខ្ទប់ផ្លូវទឹក។
ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានការឆ្លើយតប ឬប្រតិកម្មអ្វីពីខាង សហរដ្ឋអាមេរិក នោះទេ។

រឿងនេះកើតឡើង បន្ទាប់ពី ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសផ្អាក វាយប្រហារអ៊ីរ៉ង់សិន តាមការស្នើសុំរបស់បណ្តារដ្ឋឈូងសមុទ្រ។
ក្នុងសារបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦ មេដឹកនាំអាមេរិក សរសេរថា៖ «ខ្ញុំត្រូវបានព្រះចៅ Tamim bin Hamad Al Thani នៃប្រទេសកាតា, ព្រះអង្គ Mohammed bin Salman Al Saud នៃប្រទេសអារ៉ាប៊ីសាអូឌីត និងប្រធានាធិបតីអារ៉ាប់រួម Mohamed bin Zayed Al Nahyan ស្នើសុំឲ្យផ្អាកជាបណ្តោះអាសន្ន នូវការវាយប្រហារខាងយោធាដែលយើងបានគ្រោងទុក លើសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ដែលគ្រោងធ្វើឡើងនៅថ្ងៃស្អែកនេះ ដោយហេតុថា នាពេលនេះ កិច្ចចរចាដ៏រលូនជាច្រើន កំពុងតែប្រព្រឹត្តទៅ»។

លោកត្រាំ បន្តថា៖ «កិច្ចព្រមព្រៀងមួយនឹងត្រូវធ្វើឡើង ដែលជាកិច្ចព្រមព្រៀង អាចទទួលយកបានទាំងសម្រាប់សហរដ្ឋអាមេរិក ក៏ដូចជាបណ្តាប្រទេសទាំងអស់ នៅមជ្ឈិមបូព៌ា និងតំបន់ដទៃទៀត។ កិច្ចព្រមព្រៀងនេះ នឹងរួមបញ្ចូលចំណុចសំខាន់មួយគឺ មិនមានអាវុធនុយក្លេអ៊ែរសម្រាប់ប្រទេសអ៊ីរ៉ង់ជាដាច់ខាត!»។
យ៉ាងណាក្នុងសារនោះ ប្រធានាធិបតីអាមេរិក ក៏គំរាមដែរថា ទីក្រុងវ៉ាស៊ីនតោន ត្រៀមខ្លួនជាស្រេច ដើម្បីបើកការវាយប្រហារទ្រង់ទ្រាយធំពេញទំហឹង លើអ៊ីរ៉ង់ភ្លាមៗ ដោយមិនបាច់ជូនដំណឹងមុន បើកិច្ចព្រមព្រៀង មិនអាចលេចឡើងជារូបរាងបានទេនោះ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


