ព័ត៌មានអន្ដរជាតិ
ត្រាំ៖ ឱកាសខ្ពស់ណាស់ ដែលសម្រេចបានកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ក្រោយប្រកាសផ្អាកវាយអ៊ីរ៉ង់
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា មានឱកាសខ្ពស់ណាស់ ដែលសហរដ្ឋអាមេរិក អាចសម្រេចបាននូវកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ដើម្បីរារាំងប្រទេសនេះពីការផលិតអាវុធនុយក្លេអ៊ែរ ដោយការលើកឡើងនេះ បានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោកបានប្រកាសផ្អាកគម្រោងវាយប្រហារផ្នែកយោធា ដើម្បីទុកពេលឱ្យកិច្ចចរចាបន្តទៅមុខ។ នេះបើយោងតាមសារព័ត៌មាន TRT World ចុះផ្សាយថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦។

លោក ត្រាំ បានប្រាប់ថា រូបលោកនឹងមានក្តីរីករាយយ៉ាងខ្លាំង ប្រសិនបើភាគីទាំងពីរ អាចរកដំណោះស្រាយរួមមួយបាន ដោយមិនចាំបាច់មានការទម្លាក់គ្រាប់បែក វាយប្រហារគ្នាយ៉ាងចាស់ដៃនោះទេ។ យ៉ាងណាមិញ មេដឹកនាំអាមេរិករូបនេះ ក៏បានព្រមានផងដែរថា សហរដ្ឋអាមេរិក នៅតែត្រៀមខ្លួនជាស្រេច ក្នុងការបើកការវាយប្រហារទ្រង់ទ្រាយធំ បើការចរចា មិនអាចឈានទៅដល់កិច្ចព្រមព្រៀងណាមួយទេនោះ។
ការសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលនេះ ត្រូវបានលោក ដូណាល់ ត្រាំ បង្ហោះរៀបរាប់នៅលើបណ្តាញសង្គម Truth Social ដោយលោកបានបង្ហើបឱ្យដឹងថា រូបលោកទទួលបានការស្នើសុំដោយផ្ទាល់ ពីមេដឹកនាំសំខាន់ៗនៃបណ្តាប្រទេសជាសម្ព័ន្ធមិត្តរបស់អាមេរិក នៅតំបន់មជ្ឈិមបូព៌ា រួមមាន ព្រះចៅអធិរាជនៃប្រទេសកាតា ព្រះរាជទាយាទនៃប្រទេសអារ៉ាប៊ីសាអូឌីត និងប្រធានាធិបតីនៃប្រទេសអារ៉ាប់រួម។ មេដឹកនាំនៃបណ្តាប្រទេសឈូងសមុទ្រទាំងនោះ បានសុំឱ្យលោកពន្យារពេលនៃការវាយប្រហារយោធាលើប្រទេសអ៊ីរ៉ង់ ដែលពីដំបូងឡើយត្រូវបានគ្រោងទុកធ្វើឡើងនៅថ្ងៃអង្គារនេះ ដោយសារតែបច្ចុប្បន្ន «ការចរចាប្រកបដោយភាពម៉ឺងម៉ាត់ និងហ្មត់ចត់កំពុងតែប្រព្រឹត្តទៅ» ហើយពួកគេមានជំនឿចិត្តថា កិច្ចព្រមព្រៀងតាមផ្លូវការទូតនៅតែអាចទៅរួច។
ដើម្បីបង្ហាញការគោរពដល់មេដឹកនាំនៃបណ្តាប្រទេសឈូងសមុទ្រទាំងនោះ លោក ត្រាំ បានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Pete Hegseth ប្រធានអគ្គសេនាធិការចម្រុះ ឧត្តមសេនីយ៍ Daniel Caine ព្រមទាំងមេបញ្ជាការយោធាអាមេរិកទាំងអស់ ឱ្យដកថយ និងផ្អាកប្រតិបត្តិការយោធា ដែលបានគ្រោងទុកនោះជាបណ្តោះអាសន្នសិន។ លោក ត្រាំ បានសង្កត់ធ្ងន់ថា លក្ខខណ្ឌស្នូល និងសំខាន់បំផុតនៃកិច្ចព្រមព្រៀងថ្មីនេះ គឺត្រូវតែមានការហាមឃាត់ដាច់ខាតមិនឱ្យប្រទេសអ៊ីរ៉ង់មានឱកាសទទួលបាន ឬអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ដែលនេះជាចំណុចគន្លឹះដែលអាមេរិកមិនអាចរំលងបានឡើយ នៅក្នុងការចរចាដែលកំពុងតែបន្តធ្វើឡើងនេះ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


