ព័ត៌មានអន្ដរជាតិ
ជនជាតិថៃ២នាក់ស្លាប់ពីការបាញ់គ្រាប់រ៉ុកកែតរបស់ប៉ាឡេស្ទីនម្សិលមិញ
ជនជាតិថៃពីរនាក់ដែលត្រូវបានគេដឹងថា កំពុងធ្វើការនៅកសិដ្ឋានមួយកន្លែងនៅជិតព្រំដែន Kerem Shalom រវាងតំបន់ហ្គាហ្សា ស្ទ្រីប-អ៉ីស្រាអែល និងប្រទេសអេហ្ស៊ីប ត្រូវបានសម្លាប់ក្នុងការបាញ់គ្រាប់រ៉ុកកែតរបស់ប៉ាឡេស្ទីន។
កាលពីព្រឹកថ្ងៃអង្គារ៍ ប្រទេសអ៉ីស្រាអែលបានបើកច្រព្រំដែន Kerem Shalom ដើម្បីអនុញ្ញាតឲ្យក្បួនរថយន្តដឹកជំនួយចូលតំបន់ហ្គាហ្សា។ នៅពេលនោះ អង្គការសហប្រជាជាតិបានស្វាគមន៍ចំពោះការសម្រេចចិត្តនេះ ព្រមទាំងបានជំរុញឲ្យអ៉ីស្រាអែលបើកច្រកព្រំដែនសំខាន់ Erez មួយទៀតដើម្បីឲ្យបុគ្គលិកមនុស្សធម៌ ក៏ដូចជាជំនួយផ្សេងៗបានចូលទៅតំបន់ហ្គាហ្សា ដែលកំពុងរងការវាយប្រហារខ្លាំង។

នៅពេល ក្បួនរថយន្តដឹកជំនួយចូលតំបន់ហ្គាហ្សា ក៏ស្រាប់តែសកម្មប្រយុទ្ធប៉ាឡេស្ទីនបានបាញ់គ្រាប់រ៉ុក្កែតទៅលើតំបន់នោះ ហើយក៏បានធ្លាក់ទៅតំបន់កសិដ្ឋានដែលមានចម្ងាយ១៤គីឡូម៉ែត្រពីព្រំដែន និងបានផ្តាច់ជីវិតជនជាតិថៃពីរនាក់។ ដោយការវាយប្រហារនោះ អ៉ីស្រាអែល ក៏បានបិទច្រកព្រំដែននោះវិញ។
ព្រំដែន Rafah ជាមួយប្រទេសអេហ្ស៊ីប ដែលជាច្រកតែមួយគត់ចូលទៅតំបន់ហ្គាហ្សាមិនត្រូវបានគ្រប់គ្រងដោយអ៉ីស្រាអែលទេ។ ក្បួនរថយន្តដាច់ដោយឡែន១៥គ្រឿងបានដឹកប្រេងឥន្ទនៈ និងចំណីអាហារ ក៏ដូចជាវេជ្ជសាស្ត្រចូលទៅតំបន់ហ្គាហ្សា។

ទីភ្នាក់ងារមនុស្សធម៌អង្គការសហប្រជាជាតិ Ocha បាននិយាយថា មនុស្ស៥២០០០នាក់នៅហ្គាហ្សាត្រូវបានជម្លៀសចេញ ក្នុងនោះមាន៤៧០០០នាក់ភៀសខ្លួនទៅសាលារៀន UN។
យោងតាមក្រសួងសុខាភិបាលហ្គាហ្សាបានឲ្យដឹងថា រហូតដល់ពេលនេះ ជនជាតិប៉ាឡេស្ទីន២១៧នាក់ រាប់ទាំងកុមារ៦៣នាក់ផងត្រូវបានសម្លាប់ និងរបួសជាង១៤០០នាក់។ ចំណែកនៅអ៉ីស្រាអែលមានអ្នកស្លាប់ចំនួន១២នាក់ដែលមានជនជាតិថៃពីរនាក់នោះផងដែរ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


