Connect with us

ព័ត៌មានអន្ដរជាតិ

ទីបំផុត​ មេដឹក​នាំ​អាមេរិក​អំពាវ​នាវ​ឲ្យ​អ៉ីស្រាអែល​បញ្ចប់​ហិង្សា​ដើម្បី​បទ​ឈប់​បាញ់​គ្នា​

បានផុស

នៅ

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ ចូ បៃដិន ​បាន​ហៅ​ទូរសព្ទួ​ជា​ថ្មី​ទៅ​កាន់​លោកនាយក​រដ្ឋ​មន្ត្រីអ៉ីស្រាអែល  Benjamin Netanyahu ដើម្បី​​ឲ្យ​បញ្ឈប់​ហិង្សា​​ ហើយ​ងាក​ទៅ​ផ្លូវ​ឆ្ពោះ​ទៅ​រក​បទឈប់​បាញ់​គ្នា។

លោក ចូ បៃដិន បាន​ប្រាប់​លោក Benjamin Netanyahu ថា លោក​សង្ឃឹម​នឹង​មាន​ការ​​កាត់​បន្ថយ​ធំ​ដុំ​​នៅ​ថ្ងៃ​នេះ​ដើម្បី​បើក​ផ្លូវ​​​ឆ្ពោះ​ទៅ​រក​​បទ​ឈប់​បាញ់​គ្នា រវាង អ៉ីស្រាអែល និង​សកម្ម​ប្រយុទ្ធ​នៅ​តំបន់​ហ្គាហ្សា ជា​​​ការ​លើក​ឡើង​គួរ​ឲ្យ​កត់​សំគាល់​មួយ​​​របស់​លោក​ប្រធាធាធិបតី​អាមេរិកអំពី​ជម្លោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេតវិមាន​បាននិយាយ​ថា ការ​ហៅ​ទូរសព្ទ​នៅ​ថ្ងៃ​ពុធ «មេ​ដឹក​នាំ​ទាំង​ពីរ​បាន​ពិភាក្សាលំអិត​អំពី​ស្ថានភាព​នៅ​តំបន់​ហ្គាហ្សា ដំណើរ​ការ​វិវត្ត​របស់​អ៉ីស្រាអែល​​ក្នុង​ការ​វាយ​ប្រហារ​លើ​ក្រុម​ហាម៉ាស និង​សមាសធាតុ​ភេរវកម្ម​​ផ្សេង​ៗ ក៏​ដូច​ជា​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ការ​ទូត​កំពុង​ដំណើរការ​ដោយ​រដ្ឋាភិបាល​ភិបាល​ក្នុង​តំបន់ ក៏​ដូច​សហរដ្ឋ​អាមេរិក»។

សេតវិមាន​បន្ថែម​ថា ៖«​លោក​ប្រធានាធិបតីបាន​ជម្រាប​លោក​នាយករដ្ឋ​មន្ត្រី​ថា លោក​រំពឹង​ឃើញ​មាន​ការ​កាត់​បន្ថយ​​ធំ​នៅ​ថ្ងៃ​នេះ​ដើម្បី​​ឆ្ពោះ​ទៅ​រក​ផ្លូវ​បទ​ឈប់​បាញ់​គ្នា»។

ប៉ុន្តែ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយដែល​ត្រូវ​បាន​ចេញ​ផ្សាយ បន្ទាប់​ពី​សេតវិមាន​បង្ហាញ​ពី​ការ​អំពាវ​នាវ លោក Netanyahu បាន​និយាយ​ថា លោក​នៅ​តែ​​ប្តេជ្ញា​បន្ត​ការ​វាយ​ប្រហារ​រហូត​ដល់​គោល​បំណងរបស់​អ៉ីស្រាអែល​ទទួល​បាន​ជោគជ័យ​គឺ ស្តារ​ភាព​ស្ងប់​ស្ងាត់ និង​សន្តិសុខ​សម្រាប់​ពលរដ្ឋ​អ៊ីស្រាអែល»។

លោក​បានអរគុណ​ដល់​លោក​ប្រធានាធិបតី​អាមេរិក ចូ បៃដិន សម្រាប់​​ការ​ការពារ​សិទ្ធិ​របស់​អ៉ីស្រាអែល​ដើម្បី​ការពារ​ខ្លួន។

ជុំ​វិញ​ចំណង​ការ​ទូត​នៅ​ចំពោះ​មុខ ប្រទេស​អេហ្ស៊ីប កាតារ និង​អង្គការ​សហ​ប្រជា​ជាតិ​បាន​កំពុង​សម្រុះ​សម្រួល​ភាគី​ទាំង​ពីរ។ ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម ប្រទេស​បារាំង អេហ្ស៊ីប និង​ហ្សក់ដានីបាន​និយាយ​ថា ៖«ពួក​គេ​បាន​អំពាវ​នាវ​ឲ្យ​គ្រប់​ភាគី​យល់​ព្រម​​លើ​បទ​ឈប់​បាញ់​គ្នា​ជា​បន្ទាន់»។

ក្នុង​សេចក្តី​ថ្លែង​ការណ៍​បង្ហាញ​ថា ពួក​គេ​​ធ្វើ​ការ​ជា​មួយ​អង្គការ​សហ​ប្រជា​ជាតិ និង​ដៃ​គូ​ផ្សេង​ទៀត​ដើម្បី​ធានា​បាន​នូវ​មនុស្ស​ធម៌​ចូល​ទៅ​ដល់​ជួយ​​​ប្រជា​ជន​នៅ​ហ្គាហ្សា។ នៅ​អង្គការ​សហ​ប្រជា​ជាតិ អាមេរិក​បាន​រារាំង​ដល់​សេចក្តី​អំពាវ​នាវ​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជា​ជាតិ​ដើម្បី​បទ​ឈប់​បាញ់​គ្នា​​៤​លើក​ហើយ​។ ការ​រារាំងសេចក្តី​ថ្លែង​ការណ៍​បាន​ធ្វើ​៣​ដង​ហើយ​កាល​ពី​សប្តាហ៍​មុន បេសកកម្ម​អាមេរិក​ចំពោះ UN ត្រូវ​បាន​គេ​និយាយ​ថា មិន​គាំទ្រ​ដល់​សេចក្តី​ព្រាង​ដំណោះ​ស្រាយ​ដែល​រៀប​ចំ​ដោយ​ប្រទេស​បារាំង​ដើម្បី​អំពាវ​នាវ​ឲ្យ​​បញ្ឈប់​ជម្លោះ និង​ដំណើរ​ចូលទី​ភ្នាក់​ងារ​មនុស្ស​ធម៌។

រដ្ឋ​មន្ត្រី​ការបរទេស​លោក James Cleverly បាន​​ប្រាប់​សភា​ថា រដ្ឋាភិបាល​ចក្រ​ភព​អង់គ្លេស​បាន​ប្តេជ្ញា​ពេញ​​ទំហឹង​ដើម្បី​ព្យាយាម​ជួយ​នាំមក​នូវ​បទ​ឈប់​បាញ់​គ្នា និង​កាត់​បន្ថយ​ភាព​តាន​តឹង​ក្នុង​តំបន់។

លោក​បាន​ថ្កោល​ទោស​ចំពោះ​ទង្វើ​ភេរវកម្ម​របស់​ហាម៉ាស និង​ក្រុម​ភេរវកម្ម​ផ្សេង​ៗ​ទៀត។ លោក​ថា ៖«មិន​មាន​យុត្តិធម៌​សម្រាប់​គោល​ដៅ​ជន​ស៊ីវិល​ទេ»។ អ៉ីស្រាអែល​មាន​សិទ្ធិ​ការពារ​ខ្លួន​ដោយ​ស្រប​ច្បាប់​ ប៉ុន្តែ​វា​ចាំ​បាច់​ណាស់​ដែលរាល់​​សកម្មភាព​ទាំង​អស់​ត្រូវ​មានស​មាមាត្រ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ២ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ២ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម