ព័ត៌មានអន្ដរជាតិ
មន្ទីរពេទ្យឥណ្ឌា ព្យាបាលកូវីដ យកថ្លៃកប់ពពក ដល់ថ្នាក់ពលរដ្ឋលក់ផ្ទះ ក៏មើលមិនគ្រប់
ពាក្យបណ្តឹងអំពីថ្លៃព្យាបាលហួសកម្រិត និងការគ្រប់គ្រងមិនត្រឹមត្រូវ បាននាំឲ្យមន្ទីរពេទ្យរដ្ឋ Telangana ចំនួន១០ ត្រូវដកហូតអាជ្ញាប័ណ្ណលែងឲ្យព្យាបាលអ្នកជំងឺ កូវីដ-១៩។

កាលពីថ្ងៃសៅរ៍ ការិយាល័យនាយកដ្ឋានសុខភាពសាធារណៈនិងសុខុមាលភាពគ្រួសាររដ្ឋ Telangana ក៏បានចេញសេចក្តីជូនដំណឹងដល់មន្ទីរពេទ្យចំនួន៧៩ទៀតផងដែរ បន្ទាប់ពីខ្លួនទទួលបានបណ្តឹងចំនួន១១៥ ពាក់ព័ន្ធបញ្ហានេះ។
ស្ត្រីម្នាក់ ត្រូវបង្ខំចិត្តបញ្ជូនកូនប្រុសកើតកូវីដ ចេញពីមន្ទីរពេទ្យឯកជនមួយ ទៅមន្ទីរពេទ្យរដ្ឋឈ្មោះ Koti ក្នុងទីក្រុង Hyderabad ព្រោះគាត់ត្រូវចំណាយប្រាក់ ១,៣៧៨ដុល្លារក្នុងមួយថ្លៃនៅមន្ទីរពេទ្យឯកជន។

លោកស្រី Pochamma និយាយថា គាត់មិនអាចចំណាយលើការបង់ថ្លៃមើលជំងឺបានទៀតទេ ទោះលក់ផ្ទះហើយក៏ដោយ។ គាត់និយាយថា “យើងក្រណាស់ យើងមិនមានលទ្ធភាពបង់ថ្លៃព្យាបាលទេ ដូច្នេះខ្ញុំបានផ្ទេរកូនប្រុសមកទីនេះ”។
រដ្ឋាភិបាល Telangana បានកំណត់ថ្លៃចំពោះមន្ទីរពេទ្យ សម្រាប់ការព្យាបាលអ្នកជំងឺកូវីដ។ ទោះបីជាយ៉ាងណាក៏ដោយ មន្ទីរពេទ្យហាក់ដូចជាមិនគោរពតាមការកំណត់នេះទេ។

ចំណែកមន្ទីរពេទ្យ Virinchi បានបាត់បង់អាជ្ញាប័ណ្ណព្យាបាលអ្នកជំងឺកូវីដ ជាលើកទី២ ដោយសារមានបណ្តឹងពីបទធ្វេសប្រហែសផ្នែកវេជ្ជសាស្ត្រ។
មន្ទីរពេទ្យនេះ ត្រូវបានគេប្តឹងថា បានប្រើថ្នាំមិនត្រឹមត្រូវក្នុងការព្យាបាលអ្នកជំងឺ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NDTV
ចុចអាន៖ វីដេអូស្តែងៗ ថតជាប់ពលរដ្ឋឥណ្ឌា ទម្លាក់សពអ្នកជំងឺកូវីដ ពីលើស្ពានចូលទន្លេ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


