ព័ត៌មានអន្ដរជាតិ
យុទ្ធនាការចាក់វ៉ាក់សាំង កូវីដរបស់ ចិន បង្ហាញល្បឿននៃការស្តារសេដ្ឋកិច្ចឡើងវិញនៅតំបន់អាស៊ីទាំងមូល
កាលពីពេលថ្មីៗនេះកាសែត Wall Street Journal បានសរសេរថា ប្រទេសចិនបានបង្កើនល្បឿន នៃយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួន ចាប់តាំងពីដើមឆ្នាំនេះមកម្ល៉េះ ដែលវានឹងអាចពន្លឿននូវការស្ដារសេដ្ឋកិច្ចឡើងវិញពីជំងឺកូវីដ ១៩ នៅតំបន់អាស៊ីទាំងមូល ។
យោងតាមកាសែត Wall Street Journal បានឲ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងរបស់ប្រទេសចិន កំពុងចាប់ផ្តើមយ៉ាងខ្លាំង ពោលមានចំនួនពាក់កណ្តាល នៃចំនួនដែលត្រូវបានចាក់ជារៀងរាល់ថ្ងៃ នៅជុំវិញពិភពលោក ។

អត្ថបទនោះបាននិយាយថា “ការចាក់វ៉ាក់សាំងយ៉ាងលឿនរបស់ចិន អាចបង្កើនល្បឿននៃការវិលត្រឡប់ នៃវិស័យទេសចរណ៍ដែលត្រូវការយ៉ាងខ្លាំង ដល់សេដ្ឋកិច្ចដែលកំពុងរងគ្រោះ នៃបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជាប្រទេសថៃ ជាដើម ដែលពឹងផ្អែកភាគច្រើនទៅលើភ្ញៀវទេសចរចិន” ។
ទន្ទឹមនោះ គណៈកម្មការសុខភាពជាតិរបស់ចិន បាននិយាយថា គិតត្រឹមថ្ងៃអាទិត្យ វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជិត ៦២២ លានដូស ត្រូវបានចាក់ទូទាំងប្រទេសចិន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA
ចុចអាន ៖ ចិន ចាប់ផ្តើមបិទផ្នែកខ្លះក្នុងក្រុង Guangzhou ក្រោយកូវីដឆ្លងថ្មីកើនឡើង
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


