ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ីយល់ព្រមយកវ៉ាក់សាំង AstraZeneca ផលិតនៅថៃហើយ
អាជ្ញាធរសុខាភិបាលប្រទេសម៉ាឡេស៊ីនិយាយនៅងថ្ងៃសុក្រ ទី៤ ខែមិថុនានេះថា ខ្លួនបានយល់ព្រមតាមលក្ខខណ្ឌសម្រាប់វ៉ាក់សាំងការពារកូវីដ-១៩ AstraZeneca ដែលផលិតដោយក្រុមហ៊ុន Siam Bioscience នៅប្រទេសថៃហើយ។
អគ្គនាយកក្រសួងសុខាភិបាលលោក Noor Hisham Abdullah បាននិយាយនៅក្នុងសេចក្តីប្រកាសមួយថា ការផ្គត់ផ្គង់វ៉ាក់សាំងទទួលបានពីប្រទេសថៃរំពឹងថា នឹងបង្កើនល្បឿនកម្មវិធីចាក់វ៉ាក់សាំងដល់ប្រជាជនម៉ាឡេស៊ី។

រដ្ឋាភិបាលម៉ាឡេស៊ីកកន្លងមកបានដាក់វ៉ាក់សាំង AstraZeneca ត្រូវបានផ្អាកពីកម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួន បន្ទាប់ពីមានព័ត៌មានអាចពាក់ព័ន្ធនឹងករណីឈាមកកដ៏កម្រ។
ប៉ុន្តែវ៉ាក់សាំងនេះត្រូវបានដាក់បញ្ចូលក្នុងកម្មវិធីចាក់វ៉ាក់សាំងជាតិឡើងវិញកាលពីសប្តាហ៍មុន បន្ទាប់ពីមនុស្សរាប់ពាន់នាក់ស្រែករកវ៉ាក់សាំងចាក់។
ប្រទេសម៉ាឡេស៊ីបានទិញវ៉ាក់សាំងពីក្រុមហ៊ុន AstraZeneca ចំនួន១២.៨លានដូស ដែលពាក់កណ្តាលតាមរយៈកម្មវិធី COVAX និងផ្សេងទៀតទិញដោយផ្ទាល់ពីក្រុមហ៊ុន។
រដ្ឋាភិបាលធ្លាប់បានឲ្យដឹងថា សម្រាប់ការទទួលបានវ៉ាក់សាំងដំបូងចំនួន ៦១០ ០០០ដូសពីប្រទេសថៃគ្រោងនឹងធ្វើនៅខែនេះ បន្ទាប់មកយក៤១០ ០០០ដូសទៀតនៅក្នុងខែកក្កដា និង១.២លានដូសចន្លោះខែសីហា និងកញ្ញា៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNA
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


