ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ដាក់ឈ្មោះចំៗអ្នកនៅពីក្រោយការផ្សព្វផ្សាយបង្អាប់វ៉ាក់សាំង Sputnik V
ប្រមុខមូលនិធិវិនិយោគ ដែលគាំទ្រការអភិវឌ្ឍរុស្ស៊ី បានអះអាងថា យុទ្ធនាការឃោសនាមួយ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច ដើម្បីធ្វើឲ្យអន្តរាយដល់ទំនុកចិត្ត លើវ៉ាក់សាំង Sputnik V កំពុងបង្កការប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់វ៉ាក់សាំងនេះ ទាំងនៅក្នុងប្រទេស និងនៅបរទេស ។

លោក Kirill Dmitriev នៃមូលនិធិវិនិយោគផ្ទាល់របស់សហព័ន្ធរុស្ស៊ី (RDIF) ដែលបានផ្តល់ហិរញ្ញប្បទាន ដល់ការស្រាវជ្រាវនៅវិទ្យាស្ថាន Gamaleya នៃទីក្រុងមូស្គូ បានធ្វើការចោទប្រកាន់ការផ្សព្វផ្សាយដ៏ធំនេះ នៅក្នុងបទសម្ភាសន៍ជាមួយកាសែត RBK ដែលចេញផ្សាយកាលពីថ្ងៃសុក្រ ។ លោកបានស្តីបន្ទោសការផ្សព្វផ្សាយ ដែលត្រូវបានចេញផ្សាយ ដោយអ្នកយកព័ត៌មានបរទេសមួយចំនួនថា វាមិនត្រឹមតែធ្វើឲ្យប៉ះពាល់ ដល់ការចាក់វ៉ាក់សាំង Sputnik V ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ធ្វើឲ្យប្រជាជនរុស្ស៊ី ស្ទាក់ស្ទើរក្នុងការចុះឈ្មោះ ចាក់វ៉ាក់សាំងនេះផងដែរ ។
នៅពេលត្រូវបានសួរអំពី អត្រាចាក់វ៉ាក់សាំងទាបរបស់ប្រទេសរុស្ស៊ី លោកបាននិយាយថា មូលហេតុដំបូង នៃការយឺតយ៉ាវក្នុងការចាក់វ៉ាក់សាំង គឺមកពី “យុទ្ធនាការផ្សព្វផ្សាយពត៌មានមិនពិត ត្រូវបានចាប់ផ្តើមប្រឆាំងនឹងវ៉ាក់សាំង Sputnik V តាំងពីដំបូងមក” ។ លោកបាននិយាយថា “ក្រុមនៅពីក្រោយការផ្សព្វផ្សាយការចាក់វ៉ាក់សាំង គឺជាក្រុមហ៊ុនឱសថ Big Pharma ក៏ដូចជា ក្រុមអ្នកនយោបាយប្រឆាំងនឹងរុស្ស៊ី” ។

លោក Dmitriev បានបន្ថែមទៀតថា “យើងឃើញការវាយប្រហារ ទៅលើវ៉ាក់សាំង Sputnik V ជាចំបងនៅក្នុងសារព័ត៌មាន Anglo-Saxon” ។ លោកបានបញ្ជាក់ថា “នេះគឺមានគោលបំណង កាត់បន្ថយអត្រាចាក់វ៉ាក់សាំង នៅក្នុងប្រទេសរុស្ស៊ី និងបង្កើនការសង្ស័យអំពីវ៉ាក់សាំងរុស្ស៊ី” ។
មូលហេតុមួយទៀត សម្រាប់អត្រាទាបនៃការចាក់វ៉ាក់សាំង ប្រធានហិរញ្ញវត្ថុរូបនេះបានអះអាងថា គឺដោយសារប្រទេសនេះ បានទទួលជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ពោលចំនួនករណីឆ្លង បានកើនឡើងប្រហែលមួយភាគបីប៉ុណ្ណោះ ខណៈប្រទេសដែលលោករិះគន់ មានករណីឆ្លងរហូតដល់កំពូល ។

លោក Dmitriev បានអះអាងថា “វិធីសាស្រ្តក្នុងការទទួលការចាក់វ៉ាក់សាំង គួរតែដូចជាការដុសធ្មេញរបស់អ្នក ។ មានន័យថា អ្នកប្រហែលជាជ្រើសរើសមិនដុសធ្មេញរបស់អ្នក ប៉ុន្តែនោះមិនត្រូវបានទទួលយកដោយសង្គមនោះទេ ។ ហើយអ្នកដែលមិនបានចាក់វ៉ាក់សាំង មិនត្រឹមតែមានហានិភ័យធំធេងប៉ុណ្ណោះទេ ប៉ុន្តែវាក៏នាំវីរុសឆ្លងទៅអ្នកដែលនៅក្បែរ និងមនុស្សជាទីស្រឡាញ់ របស់អ្នកផងដែរ” ។
អ្នកអត្ថាធិប្បាយ និងអ្នកសារព័ត៌មានលោកខាងលិចមួយចំនួន បានអះអាងថា វ៉ាក់សាំងផលិតក្នុងស្រុករបស់រុស្ស៊ី កំពុងត្រូវបាននាំចេញ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងឥទ្ធិពលនយោបាយ របស់ប្រទេសនេះនៅបរទេស ។ អ្នកខ្លះបាននិយាយថា គោលបំណងចំបងរបស់រុស្ស៊ី គឺបញ្ជូនឧបករណ៍ដ៏មានគ្រោះថ្នាក់នេះ ទោះបីជាភស្តុតាងដែលត្រូវបានពិនិត្យឡើងវិញបង្ហាញថា វាមានសុវត្ថិភាព និងការពារប្រឆាំងនឹងវីរុស បានយ៉ាងមានប្រសិទ្ធភាពក៏ដោយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ ពូទីន លេងខ្លាំងៗដល់ប្រទេសមួយចំនួនដែលមិនប្រើប្រាស់វ៉ាក់សាំងរបស់ រុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


