Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេស-ដែនដី១១០​ត្រូវ​បាន​អាមេរិក​​ចាប់​​ផ្តើម​បន្ធូរ​ក្នុង​​ការធ្វើដំណើរហើយ

បានផុស

នៅ

មជ្ឈមណ្ឌល​គ្រប់​គ្រង និង​ការពារ​ជំងឺ​ឆ្លង​សហរដ្ឋ​អាមេរិក (CDC) បាន​ចេញ​​អនុសាសន៍​​​ពី​​ការ​បន្ធូរ​បន្ថយ​​​ធ្វើ​ដំណើរ​ដល់​ប្រទេស និង​​ដែន​ដី​​ជាង​១១០​ជុំ​វិញ​ពិភពលោក។

ការ​វាយ​តម្លៃ​ថ្មី​លើ​ករណី​កូវីដ-១៩​របស់ CDC ដែល​បាន​ចេញ​ផ្សាយ​នៅ​លើ​វេបសាយ​របស់​ខ្លួន​នៅ​ថ្ងៃ​​អង្គារ៍ ទី​៨ ខែ​មិថុនា​ មាន​ប្រទេស​ចំនួន​៦១​​បាន​ធ្លាក់​​ដល់​កម្រិត​ទាប​ពីកម្រិត​ខ្ពស់​របស់​ខ្លួន “កម្រិត​៤”​ដែល​បានលើក​ទឹក​ចិត្ត​ឲ្យ​​មាន​ការ​ធ្វើ​ដំណើរ​ទាំង​អស់សម្រាប់​​អ្នក​​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​រាល់។

ស្ត្រី​អ្នក​នាំ​ពាក្យ​បាន​និយាយ​ថា ប្រទេស​ និង​​ដែន​ដី​ចំនួន​៥០​បន្ថែមទៀត​​ត្រូវ​បាន​ទម្លាក់​មក​នៅ​​​​ត្រឹម​​​«កម្រិត២ ឬ​កម្រិត​១»។ បណ្តា​ប្រទេស​ដែល​មាន​ចំណាត់ថ្នាក់ហានិភ័យ​​​ឆ្លង​កូវីដ-១៩​ទាប​ឥឡូវ​​មាន​ប្រទេស​សិង្ហបុរី អ៉ីស្រាអែល កូរ៉េ​ខាង​ត្បូង អ៉ីស្លង់ បេលីលី និង​អាល់បានី។

ក្នុង​ចំណោម​ប្រទេស​ដែលឥឡូវ​នេះ​​ស្ថិត​នៅ​ក្នុង​បញ្ជី​«កម្រិត​៣»​មាន​ បារាំង អេក្វាទ័រ ហ្វីលីពីន អាហ្វ្រិក​ខាង​ត្បូង កាណាដា ម៉ិកស៊ិក រុស្ស៊ី អេស្ប៉ាញ ស្វិស តួកគី អ៊ុយក្រែន ហុងឌុយរ៉ាស ហុងគ្រី និង​អ៉ីតាលី។

អ្នក​ធ្វើ​ដំណើរ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួង​ការបរទេស​អាមេរិក​បាន​និយាយ​ថា ខ្លួន​បាន​​​កែ​ប្រែ​​អនុសាសន៍​​ថ្មី​​ដើម្បី​​ឆ្លុះ​បញ្ចាំង​ពី​បច្ចុប្បន្នភាព​វិធីសាស្ត្រ​ថ្មី​ៗ ប៉ុន្តែ​បាន​កត់​សំគាល់​ថា មិន​មែន​ការ​វាយ​តម្លៃ​ទាំង​អស់​ត្រូវ​បាន​កែ​ប្រែ​នោះ​ទេ ដោយ​សារ​​តែ​​កត្តា​ដទៃ​​ទៀត​រាប់​ទាំង​​ការ​អាច​រក​បាន​ជើង​ហោះ​ហើរ​ពាណិជ្ជកម្ម ការ​រឹត​ត្បិត​ចំពោះ​ការ​ចូល​ពលរដ្ឋ​អាមេរិក និង​ឧបសគ្គ​ដើម្បី​ទទួល​លទ្ធផល​ធ្វើ​តេស្ត​ក្នុង​រយៈ​ពេល​៣​ថ្ងៃ។

ក្រសួង​ការ​បរទេស​អាមេរិកបាន​បន្ធូរ​​បន្ថយ​ការ​វាយ​តម្លៃ​​របស់​ខ្លួន​ដល់​ប្រទេស និង​ដែន​ដី​ចំនួន​៨៥​ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ជប៉ុន​​ផង។

កាល​​ពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា ក្រសួង​ការ​បរទេសអាមេរិក​​បាន​ជំរុញ​ឲ្យ​ដាក់​កម្រិត​ប្រឆាំង​នឹង​ការ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ជប៉ុន​ដោយ​សំអាងលើ​ការ​ផ្ទុះ​ថ្មី​នៃកូវីដ-១៩​មុន​ពេល​ប្រទេស​នេះ​​បើក​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​ក្តៅ​នៅ​​ថ្ងៃ​ទី​២៣ ខែ​កក្កដា។

ក្រសួង​ការបរទេស​អាមេរិក​បាន​ព្រមាន​ពី​កង្វល់​កើន​ឡើង​ និង​ជំរុញ​ឲ្យ​សេតវិមានបញ្ជាក់​​ជា​ថ្មី​ចំពោះ​ការ​គាំទ្រ​របស់​ខ្លួន​សម្រាប់​ផែន​ការរបស់​រដ្ឋាភិបាល​ទី​ក្រុង​តូក្យូ​ដើម្បី​រៀប​ចំ​ព្រឹត្តិការណ៍​កីឡា​រដូវ​ក្តៅ​នេះ និង​​សម្រាប់​អត្តពលិក​អាមេរិក​​ដែល​ត្រូវ​ចូល​រួម​ប្រកួត​នៅ​ទី​នោះ ​បើ​ទោះ​ជាករណី​ឆ្លង​ថ្មី​កើន​ឡើង​ និង​ការ​ចាក់វ៉ាក់សាំង​នៅ​ប្រទេស​ម្ចាស់​ផ្ទះ​នៅ​កម្រិត​ទាប៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម