ព័ត៌មានអន្ដរជាតិ
អ្នកការទូតអង់គ្លេសប្រចាំនៅចិន ក្លាយជាវីរៈបុរស បន្ទាប់ពីជួយសង្គ្រោះក្មេងស្រីលង់ទឹក (មានវីដេអូ)
អ្នកការទូតអង់គ្លេសម្នាក់បានក្លាយជាវីរៈបុរសនៅក្នុងប្រទេសចិន បន្ទាប់ពីវីដេអូដែលគាត់បានជួយសង្គ្រោះសិស្សសាលាលង់ទឹកពីទឹកទន្លេមានអ្នកទស្សនារាប់សិបលាននាក់លើបណ្តាញសង្គម ។
បេសកកម្មរបស់អង់គ្លេសនៅទីក្រុង Chongqing បាននិយាយកាលពីថ្ងៃចន្ទថា កាលពីចុងសប្ដាហ៍អគ្គកុងស៊ុលលោក Stephen Ellison បានលោតចូលក្នុងទឹកដើម្បីជួយសង្គ្រោះក្មេងស្រីម្នាក់ដែលបានធ្លាក់ចូលទឹកទន្លេឆ្លងកាត់ទីក្រុងទេសចរណ៍ក្បែរនោះ ។

នៅលើទំព័រ Weibo ផ្លូវការរបស់ស្ថានកុងស៊ុលបាននិយាយថា “ដោយសារតែការជួយសង្គ្រោះទាន់ពេលវេលាក្មេងស្រីនោះអាចដកដង្ហើម និងដឹងខ្លួនឡើងវិញ” ។ លោក Ellison អាយុ ៦១ ឆ្នាំបានទៅលេងទីក្រុងនោះកាលពីថ្ងៃសៅរ៍ នៅពេលគាត់បានឮសម្លេងយំពីហ្វូងមនុស្ស ខណៈក្មេងស្រីនោះបានរអិលធ្លាក់ចូលទឹក ។
ខ្សែវីដេអូដែលចែករំលែកដោយស្ថានកុងស៊ុល និងប្រព័ន្ធផ្សព្វផ្សាយចិនជាច្រើនបានបង្ហាញថា លោក Ellison ដែលជាអ្នកជំនាញខាងកីឡាទ្រីយ៉ាថ្លុងបានអូសក្មេងស្រីនោះទៅកាន់ពោងដែលទម្លាក់ពីលើច្រាំងទន្លេ មុនពេលពួកគេទាំងពីរបានទៅដល់ច្រាំង ។

វីដេអូរបស់អគ្គកុងស៊ុលអង់គ្លេសនៅទីក្រុង Chongqing ជួយសង្គ្រោះសិស្សស្រីដែលរអិលធ្លាក់ចូលក្នុងទឹកទទួលបានការទស្សនាជិត ៤០ លាននាក់នៅលើគេហទំព័រ Weibo កាលពីល្ងាចថ្ងៃចន្ទ ខណៈព័ត៌មានអំពីភាពក្លាហានរបស់លោក Ellison ក៏កំពុងល្បីល្បាញលើបណ្ដាញសង្គមផ្សេងទៀតផងដែរ ។
គួរបញ្ជាក់ថា លោក Ellison បានចូលកាន់មុខតំណែងនេះកាលពីខែមិថុនា បន្ទាប់ពីបានបម្រើការជាអ្នកការទូតជាន់ខ្ពស់នៅស្ថានទូតអង់គ្លេសប្រចាំទីក្រុងប៉េកាំងចាប់តាំងពីឆ្នាំ ២០១៤ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ ហួសចិត្ត! សត្វខ្លាឃ្មុំមួយក្បាលត្រូវយន្តហោះបុកស្លាប់
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


