Connect with us

ព័ត៌មានជាតិ

ក្នុងថ្ងៃតែមួយ! បេក្ខជន៨០៣នាក់ប្រជែងគ្នាដើម្បីធ្វើជាអ្នកការទូតជាន់ខ្ពស់ ឯបេក្ខជន ២៥១៤នាក់ទៀត ប្រជែងគ្នាធ្វើជាមន្ត្រីសុខាភិបាល

បានផុស

នៅ

ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី០៣ ខែសីហា នេះ បានរៀបចំការប្រឡងជ្រើសរើសមន្ត្រីឱ្យទៅបម្រើការក្នុងវិស័យសុខាភិបាល និងវិស័យការទូតក្នុងថ្ងៃតែមួយ។ ការប្រឡងទី១ គឺជាការប្រឡងប្រជែងជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារឱ្យចូលបម្រើការងារនៅមណ្ឌលសុខភាព  ចំណែកទី២ គឺជាការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅក្នុងក្របខណ្ឌក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារឱ្យចូលបម្រើការងារនៅមណ្ឌលសុខភាព ដែលប្រព្រឹត្តិទៅនៅថ្ងៃនេះ មានបេក្ខជនចូលរួមប្រកួតប្រជែងសរុបជាង២៥ ០០នាក់។ ការប្រឡងនេះ ប្រព្រឹត្តិទៅតែមួយដងប៉ុណ្ណោះ ដោយកំណត់ជ្រើសរើសអ្នកជាប់ ៦៩៩នាក់ ដើម្បីទៅបំពេញការងារនៅក្នុងមណ្ឌលសុខភាពចំនួន៣៧៦ នៅតាមខេត្តចំនួន២២។ បេក្ខជន ត្រូវប្រឡងលើ ៣វិញ្ញាសា រួមមានវិញ្ញាសរសេរជំនាញឯកទេស, ការប្រឡងវិញ្ញាពហុចម្លើយភាសាបរទេស   និងការប្រឡងលើចំណេះដឹងទូទៅ។

ចំណែកការប្រឡងមន្ត្រីការទូតជាន់ខ្ពស់ ក្របខណ្ឌក្រសួងការបរទេសវិញ មានបេក្ខជនចូលរួមប្រកួតប្រជែងសរុប៨០៣នាក់ ក្នុងនោះនារីតមានចំនួន៤០៤នាក់ ។ ការប្រឡងនៅថ្ងៃនេះ ជាការប្រឡងលើវិញ្ញាសាសរសេរលើកទី ១ ដែលនឹងជ្រើសរើសបេក្ខជនបន្តទៅវគ្គសម្ភាសន៍ ដែលនឹងជ្រើសរើសចំនួនអ្នកជាប់ចុងក្រោយជាមន្ត្រីការទូតជាន់ខ្ពស់ចំនួន៥០នាក់ប៉ុណ្ណោះ ក្នុងឆ្នាំ២០២៥នេះ។

ការប្រឡងនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ ២០២៥នេះ ដំណើរការទៅក្រោមការចូលរួមយ៉ាងសកម្មពីអ្នកសង្កេតការណ៍ មកពីអង្គភាពប្រឆាំងអំពើពុករលួយ សាធារណជន ក៏ដូចជាតំណាងមកពីសាកលវិទ្យាល័យ   ក៏ដូចជាយុវជនស្ម័គ្រចិត្តនៃសហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ។ ការប្រឡងនេះ ក៏មានការចូលរួមដោយផ្ទាល់ ពីឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងការត្រួតពិនិត្យដំណើរការប្រឡង ជ្រើសរើសវិញ្ញាសាប្រឡង និងចូលរួមកាត់វិញ្ញាសាផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម