Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ​ប្រកាស​ហើយ​ ១២០​ថ្ងៃ​ទៀត​ នឹង​បើក​ប្រទេស​ពេញ​លេញវិញ

បានផុស

នៅ

លោក​នាយក​រដ្ឋ​មន្ត្រីថៃ ប្រាយុទ្ធ ចាន់អ៊ូចា បាន​ប្រកាស​នៅ​ថ្ងៃ​ពុធម្សិល​មិញ​ពី​ការ​កំណត់​ពេល​វេលា​​១២០​ថ្ងៃ​ដើម្បី​បើក​ដំណើរ​ការ​ប្រទេស​ពេញ​លេញ​ឡើង​វិញ​​ក្នុង​នោះ​​អាជីវកម្ម​ទាំង​អស់​នឹង​វិល​ត្រឡប់មក​ធម្មតា​វិញ ហើយ​ភ្ញៀវទេសចរ​អាច​ធ្វើ​ដំណើរ​ដោយ​សេរី​​ទូទាំង​ប្រទេស។

លោក​នាយក​រដ្ឋ​មន្ត្រី​​​ថៃ​​មាន​ប្រសាសន៍​តាម​កញ្ចក់​ទូរទស្សន៍​ជាតិ​ថា ៖«ខ្ញុំកំពុង​កំណត់​គោល​ដៅ​សម្រាប់​យើង​ទាំអ​ស់​គ្នា​ដើម្បី​មានលទ្ធភាព​ប្រកាស​ពី​ការ​ប្រទេស​ពេញ​លេញ​ក្នុង​រយៈ​ពេល​១២០​ថ្ងៃ​ដោយ​គិត​ចាប់​ពី​ថ្ងៃ​នេះត​​ទៅ។ ​តំបន់​ទេសចរណ៍​ទាំអ​ស់​គឺ​ត្រៀម​រួច​រាល់​ហើយ ធ្វើ​ឲ្យ​កាន់​តែ​លឿន»។

លោក​នាយក​រដ្ឋ​មន្ត្រី​ថៃ ប្រាយុទ្ធ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​លើក​ឡើង​ថា កោះ​ភូកេត​​បាន​កំណត់​​ជា​គោល​ដៅ​ទេសចរណ៍​ទី​១​នៅ​ក្នុង​ប្រទេស​ដើម្បី​​បើក​ពេញ​លេញ​ទទួល​ភ្ញៀវ​ទេសចរ​ដែល​បានចាក់​វ៉ាក់សាំង​ការពារ​កូវីដ-១៩​គ្រប់​ដូស​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា ប៉ុន្តែ​លក្ខខណ្ឌ​ខ្លះ​ត្រូវ​អនុវត្ត។ ភ្ញៀវទេសចរ​​ដែល​មក​​​​ថៃ បន្ទាប់​បើក​ពេញ​លេញ​​អាច​នឹង​ចូល​ដោយ​គ្មាន​រឹត​ត្បិត​អ្វី​ទាំង​អស់។

ទោះ​ជា​យ៉ាង​ណា លោកឧត្តម​សេនីយ៍ ប្រាយុទ្ធ​ បាន​ទទួល​ស្គាល់ពី​ការ​សម្រេច​ចិត្ត​បើក​ប្រទេស​ពេញ​លេញ​ឡើង​វិញ​​​​ប្រឈម​គ្រោះ​ថ្នាក់ ប៉ុន្តែ​​វា​នឹង​ជួយ​ដល់​អាជីវកម្ម​ទាំង​អស់​វិល​ត្រឡប់​ដូច​ដើម​វិញ ដោយ​សារ​​ជួប​បញ្ហា​ដោយ​ការ​ផ្ទុះ​កូវីដ-១៩។

លោក​មាន​ប្រសាសន៍​ថា ៖«នៅ​ពេល​​យើង​គិត​ពិចារណា​ពី​​តម្រូវ​ការ​សេដ្ឋកិច្ច​របស់​ប្រជា​ជន ឥឡូវ​​នេះ ដល់​ពេល​សម្រាប់​ពួក​យើង​ដើម្បី​​ប្រឈម​នឹង​ហានិភ័យ​ដែល​ត្រូវ​បាន​វាយ​តម្លៃ​ហើយ»។

«យើង​មិន​អាច​រង់​ចាំ​រហូត​ដល់​ពេល​ អ្នក​រា​ល់​គ្នា​បាន​ចាក់​វ៉ាក់សាំង​ទាំង​ពីរ​ដូស ឬ​នៅ​ពេល​កូវីដ-១៩​ផុត​រលត់​​ពី​​ផែន​ដី​​​ ទើប​បើក​ប្រទេស​នោះ​ទេ»។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក ប្រាយុទ្ធ។

ការ​កំណត់​គោល​ដៅ​រយៈ​ពេល​១២០ថ្ងៃ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​​គឺ​​​ត្រឹម​កណ្តាល​ខែ​តុលា ហើយ​លោក ប្រាយុទ្ធ មាន​ប្រសាសន៍​ថា ដល់​ពេល​នោះ ប្រជា​ជន​៥០​លាន​នាក់​នឹង​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​​ហោច​ណាស់​១​ដូស។

យោង​តាម​ទិន្នន័យ​ពី​មជ្ឈមណ្ឌល​គ្រប់​គ្រង​ស្ថានភាព​កូវីដ-១៩​បាន​បង្ហាញ​ថា គិត​ត្រឹម​ថ្ងៃអង្គារ៍ ទី១៥ ខែ​មិថុនា​កន្លង​ទៅ​នេះ ប្រជា​ជន​ថៃ​ប្រហែល​​៥​លាន​នាក់​ប៉ុណ្ណោះ ​ស្មើ​នឹង​១០​%​នៃ​គោល​ដៅ​ប្រជា​ជន​៥០​លាន​នាក់​​​បាន​ចាក់​វ៉ាក់សាំង​ហោច​ណាស់​១​ដូស។ ប្រជា​ជន​តែ​១.៨​លាន​នាក់ ស្មើ​នឹង​៣.៧%​នៃ​គោល​ដៅ​បាន​ចាក់​វ៉ាក់សាំង​ពេញ​លេញ បន្ទាប់​ពី​កម្មវិធី​ចាក់​វ៉ាក់សាំង​បាន​ចាប់​​ផ្តើម​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម