Connect with us

ព័ត៌មានអន្ដរជាតិ

បុកតកន្ទុយគ្នានៅអាមេរិក ស្លាប់កុមារ៩នាក់និងមនុស្សពេញវ័យម្នាក់

បានផុស

នៅ

កុមារចំនួន៩នាក់និងមនុស្សពេញវ័យម្នាក់ សរុប១០នាក់ បានស្លាប់នៅក្នុងឧប្បត្តិហេតុមួយលើផ្លូវជាតិលេខ៦៥ ក្នុងតំបន់ Butler នៃរដ្ឋ Alabama សហរដ្ឋអាមេរិក​។

យោងតាមសារព័ត៌មាន CNN បានដកស្រង់សម្តីតម្រួតតំបន់ Butler លោក Wayne Garlock ដែលនិយាយថា កុមារចំនួន៨នាក់ ដែលបានស្លាប់គឺមានអាយុចន្លោះពី ៤ទៅ១៧ឆ្នាំ ខណៈធ្វើដំណើរតាមរថយន្តចេញពីអង្គការ Girls Ranch តំបន់ Tallapoosa។

លោក Garlock បន្តថា នៅក្នុងរថយន្តផ្សេង ឪពុកអាយុ២៩ឆ្នាំនិងកូនស្រីអាយុ៩ខែរបស់គាត់ ក៏ត្រូវបានសម្លាប់ផងដែរ។

គួរបញ្ជាក់ថា គ្រោះថ្នាក់នេះបានកើតឡើងកាលពីរសៀលថ្ងៃសៅរ៍ (ថ្ងៃអាទិត្យនៅកម្ពុជា) ក្នុងអំឡុងពេលព្យុះ បោកបក់ឆ្លងកាត់រដ្ឋ Alabama។ ព្យុះត្រូពិក Claudette បានបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅទូទាំងភាគអាគ្នេយ៍សហរដ្ឋអាមេរិកកាលពីថ្ងៃសៅរ៍៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Xinhua

ចុចអាន៖ កងទ័ពជើងទឹកអាមេរិក បំផ្ទុះគ្រាប់បែកជិត២០តោន ធ្វើតេស្តនាវាផ្ទុកយន្តហោះថ្មី រញ្ជួយមហាសមុទ្រអាត្លង់ទិក (មានវីដេអូ)

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម