ព័ត៌មានអន្ដរជាតិ
ទោះដាក់វិធានការទប់ស្កាត់កូវីដ តែទីក្រុង ហូជីមិញ អនុញ្ញាតឲ្យតាក់ស៊ី ដឹកអ្នកជំងឺទៅមន្ទីរពេទ្យបាន
ថ្វីបើតាក់ស៊ី ត្រូវបានផ្អាក ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ទល់នឹងជំងឺកូវីដ-១៩ក៏ដោយ ក៏ប៉ុន្តែនៅពេលនេះ ទីក្រុងហូជីមិញ បានកំណត់ឲ្យឡានតាក់ស៊ីចំនួន ៤០០ គ្រឿង អាចដឹកអ្នកជំងឺចេញពីផ្ទះ ទៅមណ្ឌលសុខភាពបាន។
តាក់ស៊ីទាំងនោះ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនធំជាងគេទាំងពីរនៅក្នុងទីក្រុង គឺក្រុមហ៊ុន Vinasun និង Mai Linh។

សេចក្តីសម្រេចនេះ គឺធ្វើឡើងតាមអនុសាសន៍របស់ក្រសួងដឹកជញ្ជូន បន្ទាប់ពីសេវាកម្មតាក់ស៊ី ឡានក្រុងសាធារណៈនិងឡានក្រុងឆ្លងខេត្ត ត្រូវបានបញ្ជាឲ្យផ្អាកចាប់ពីថ្ងៃទី២០ខែមិថុនាទៅ។
តាក់ស៊ីចំនួន៤០០គ្រឿង នឹងចតនៅមន្ទីរពេទ្យនិងមណ្ឌលវេជ្ជសាស្រ្ត ហើយត្រូវបានកំណត់ ដោយបិទតែម ដែលចេញដោយក្រសួងសុខាភិបាល។

អ្នកបើកបរនិងអ្នកដំណើរ ត្រូវតែពាក់ម៉ាស់និងធ្វើសេចក្តីប្រកាសវេជ្ជសាស្រ្ត, រថយន្តត្រូវតែមានដាក់ជែលឬអាល់កុលលាងដៃ និងកំណត់ការប្រើប្រាស់ម៉ាស៊ីនត្រជាក់តាមដែលអាចធ្វើទៅបាន ហើយបើកបង្អួច ដើម្បីកាត់បន្ថយការឆ្លងរាលដាល។
គួរបញ្ជាក់ថា នេះជាលើកទី២ហើយ ដែលសេវាកម្មដឹកអ្នកដំណើរនៅក្នុងទីក្រុងនេះ ត្រូវបានផ្អាកចាប់តាំងពីរោគរាតត្បាត ផ្ទុះឡើងកាលពីដើមឆ្នាំមុន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ វ៉ាក់សាំងផលិតនៅវៀតណាមខ្វះខាតច្រើន អត់ទាន់ទទួលបានការអនុម័តទេ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


