ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំងផលិតនៅវៀតណាមខ្វះខាតច្រើន អត់ទាន់ទទួលបានការអនុម័តទេ
ក្រសួងសុខាភិបាលវៀតណាមបាននិយាយថា ខ្លួនមិនមានភស្តុតាងលក្ខណៈវិទ្យាសាស្ត្រគ្រប់គ្រាន់ដើម្បីផ្តល់ការអនុម័តដល់ការប្រើប្រាស់បន្ទាន់សម្រាប់វ៉ាក់សាំងបង្ការកូវីដ-១៩ Nanocovax ដែលផលិតដោយក្រុមហ៊ុនវៀតណាមឡើយ។
កាលពីម្សិលមិញ លោក Nguyen Ngo Quang អនុប្រធានរដ្ឋបាលបច្ចេកវិទ្យាវិទ្យាសាស្ត្រ និងការបណ្តុះបណ្តាលស្ថិតក្រោមក្រសួងសុខាភិបាលវៀតណាមបាននិយាយថា ខណៈពេលវ៉ាក់សាំងបង្ការកូវីដ-១៩ដែលផលិតដោយក្រុមហ៊ុន Nanogen ស្ថិតក្រោមការសាកល្បងគ្លីនិកដំណាក់កាលទី២ និងបង្ហាញពីភាពស៊ាំខ្លាំង ទំហំគំរូនៅតែតូចពេកដើម្បីបង្កើតឲ្យមានឥទ្ធិពលការពារពេញលេញ។

លោកបានឲ្យដឹងថា អាជ្ញាធរមិនទាន់បានទទួលទិន្នន័យពីរបៀបដែលវ៉ាក់សាំងនេះកាត់បន្ថយអត្រាឆ្លង ឬរក្សាមិនឲ្យធ្ងន់ធ្ងរពីជំងឺកូវីដ-១៩ឡើយ។ លើសពីនេះទៀត អ្នកជំនាញក៏នឹងត្រូវធ្វើការវាយតម្លៃអំពីប្រតិកម្មភាពស៊ាំ និងប្រសិទ្ធភាពរបស់វ៉ាក់សាំងនៅថ្ងៃទី៣៦ ទី៤៥ និងទី៥៤ បន្ទាប់ពីការចាក់ដូសទី២។
លោក Quang បានសង្កត់ធ្ងន់ថា ៖«ក្រសួងសុខាភិបាលមិនមានទិន្នន័យ និងភស្តុតាងលក្ខណៈវិទ្យាសាស្ត្រគ្រប់គ្រាន់ដើម្បីផ្តល់ការអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង Nanocovax បន្ទាន់ឡើយនៅពេលនេះ»។
លោកបន្ថែមថា នៅពេលក្រសួងតែងតែគាំទ្រដល់អាជីវកម្មឯកជនដើម្បីស្រាវជ្រាវ និងផលិតវ៉ាក់សាំងបង្ការកូវីដ-១៩ដោយពួកគេផ្ទាល់ ពួកគេត្រូវតែបំពេញតាមស្តង់ដារសុវត្ថិភាព និងប្រសិទ្ធភាព មុនពេលទទួលបានការអនុម័តសម្រាប់ការប្រើបន្ទាន់។
កាលពីថ្ងៃអង្គារ៍ ទី២២ ខែមិថុនា លោក Ho Nhan ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន Nanogen បានឲ្យដឹងថា ក្រុមហ៊ុនបានដាក់ពាក្យស្នើសុំការអនុម័តប្រើប្រាស់បន្ទាន់ទៅលោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh កាលពីសប្តាហ៍មុន ប៉ុន្តែនៅមិនទាន់ទទួលបានការឆ្លើយតបអ្វីឡើយ។

ប្រទេសវៀតណាមបច្ចុប្បន្ននេះមានក្រុមហ៊ុនផលិតវ៉ាក់សាំងបង្ការកូវីដ-១៩ក្នុងស្រុក៤គឺវ៉ាក់សាំង Nanocovax ផលិតដោយក្រុមហ៊ុន Nanogen, វ៉ាក់សាំង Covivac របស់វិទ្យាសាស្ត្រវ៉ាក់សាំង និងជីវសាស្ត្រវេជ្ជសាស្ត្រ (IVAC) និង២ប្រភេទទៀតដោយក្រុមហ៊ុន Vabiotech និងមជ្ឈមណ្ឌលស្រាវជ្រាវ និងការផលិតវ៉ាក់សាំង និងជីវសាស្ត្រ (CRPVB)៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ e.vnexpress
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


