ព័ត៌មានអន្ដរជាតិ
រកឃើញអ្នកស្លាប់បន្ថែមទៀតក្នុងហេតុការណ៍បាក់អគារនៅ Florida ខណៈបាត់ខ្លួនកើនដល់ ១៥៩នាក់
មនុស្សចំនួនបួននាក់ ត្រូវបានគេអះអាងថា ស្លាប់ខណៈ ចំនួនអ្នកបាត់ខ្លួន បានកើនឡើងដល់ ១៥៩ នាក់ បន្ទាប់ពីអគារលំនៅដ្ឋានកម្ពស់ ១២ ជាន់ បានបាក់រលំកាលពី ថ្ងៃព្រហស្បតិ៍ ក្នុងតំបន់ Miami-Dade នៃរដ្ឋ Florida សហរដ្ឋអាមេរិក។

អភិបាលតំបន់ Miami-Dade លោកស្រី Daniella Levine Cava បាននិយាយកាលពីព្រឹកថ្ងៃសុក្រថា មនុស្សចំនួន៣នាក់ទៀត ត្រូវបានរកឃើញនៅក្នុងគំនរបាក់បែកទាំងយប់។

អគារអាផាតមិន Champlain Towers South ដែលត្រូវបានសាងសង់ក្នុងឆ្នាំ ១៩៨១ បានបាក់រលំដោយផ្នែកខ្លះនៅប្រហែលម៉ោង ១ និង ៣០ នាទីរំលងអាធ្រាត្រថ្ងៃព្រហស្បតិ៍ នៅឯឆ្នេរ Surfside ដែលមានចម្ងាយប្រហែល ៦ ម៉ាយល៍ ភាគខាងជើងឆ្នេរ Miami។

ផ្ទះប្រហែល ៧០ ក្នុងចំណោម ១៣០ របស់អគារនេះ ត្រូវបានបំផ្លាញឬខូចខាតទាំងស្រុង។

មនុស្សយ៉ាងតិច២៧នាក់មកពីបណ្តាប្រទេសអាមេរិកឡាទីន រួមមានកូឡុំប៊ី គុយបា ឈីលី ប៉ារ៉ាហ្គាយ ព័រតូរីកូនិងអាហ្សង់ទីន គឺស្ថិតក្នុងចំណោមអ្នកដែលត្រូវបានរាយការណ៍ថា បាត់ខ្លួនបន្ទាប់ពីអគារបាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Xinhua
ចុចអាន៖ ទម្លាយវីដេអូ បាក់អគារនៅ ទីក្រុង ម៉ៃអាមី សហរដ្ឋអាមេរិក

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ១០ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
នយោបាយ១ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C