ព័ត៌មានអន្ដរជាតិ
ទម្លាយវីដេអូ បាក់អគារនៅ ទីក្រុង ម៉ៃអាមី សហរដ្ឋអាមេរិក
នៅថ្ងៃសុក្រទី២៥ខែមិថុនានេះ គេហទំព័រ Daily Mail បានបង្ហាញវីដេអូ នៃហេតុការណ៍បាក់អគារអាផាតមិនកម្ពស់ ១២ជាន់នៅក្នុងទីក្រុង ម៉ៃអាមី សហរដ្ឋអាមេរិក។
ក្រុមមន្រ្តីបាននិយាយថា មនុស្សយ៉ាងតិច៩៩នាក់ កំពុងបាត់ខ្លួន ហើយគិតត្រឹមពេលនេះ មានរបាយការណ៍ថា មានមនុស្សតែម្នាក់គាត់ដែលបានស្លាប់។
ទោះបីជាយ៉ាងណាក៏ដោយ គេមិនទាន់ដឹងច្បាស់ទេថា អគារនេះបាក់រលំដោយសារអ្វី។
អគារ Champlain Towers South បានបាក់នៅម៉ោងប្រហែល ១ និង ៣០ នាទីរំលងអាធ្រាត្រថ្ងៃព្រហស្បតិ៍ (ម៉ោងនៅអាមេរិក)។
ក្រុមអ្នកជួយសង្គ្រោះកំពុងការទាំងថ្ងៃទាំងយប់ ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត។
អ្វីដែលធ្វើឲ្យគេកាន់តែបារម្ភនោះគឺថា ប្អូនថ្លៃប្រធានាធិបតីប៉ារ៉ាហ្គាយ និងក្រុមគ្រួសាររបស់នាង គឺស្ថិតក្នុងចំណោមមនុស្សទាំង៩៩នាក់ ដែលកំពុងបាត់ខ្លួនក្នុងហេតុការណ៍ បាក់អគារអាផាតមិនកម្ពស់១២ជាន់ នៅទីក្រុង ម៉ៃអាមី សហរដ្ឋអាមេរិក។
ក្រសួងការបរទេស ប៉ារ៉ាហ្គាយ បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា លោកស្រី Sophia López Moreira, ព្រមទាំងប្តីរបស់គាត់ឈ្មោះ Luis Pettengill និងកូនៗ៣នាក់របស់ពួកគេ នៅមិនទាន់ត្រូវបានគេរកឃើញនៅឡើយ។
ក្រុមគ្រួសារនេះ គឺជាម្ចាស់ខុនដូមួយ នៅខាងក្នុងអគារ Champlain Towers South ដែលបានបាក់រលំនៅម៉ោងប្រហែល ១:៣០ នាទីរំលងអាធ្រាត្រក្នុងសង្កាត់ Surfside នៃទីក្រុង ម៉ៃអាមី។
លោកស្រី Moreira ត្រូវជាប្អូនស្រីបង្កើតរបស់លោកស្រី Silvana ដែលជាភរិយាលោកប្រធានាធិបតី Mario Abdo Benítez។
ក្រុមគ្រួសារនេះ ត្រូវបានគេនិយាយថា ទើបទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប៉ុន្មានម៉ោងមុនពេលការដួលរលំកើតឡើង ហើយការបាក់នេះក៏បានកើតឡើងចំថ្ងៃខួបកំណើតរបស់លោក Luis ផងដែរ៕
វីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២១ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៦ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


