ព័ត៌មានអន្ដរជាតិ
ថៃបញ្ចេញសំណងជាង១លានដុល្លារដល់គ្រួសារជនរងគ្រោះដោយរលំអគារ ខណៈ៣២នាក់នៅបាត់ខ្លួន
យោងតាមការចេញផ្សាយរបស់សារព័ត៌មានThe Nation នៅថ្ងៃទី ២៧ខែមេសានេះ ក្រសួងការងាររបស់ប្រទេសថៃ បានបង់ប្រាក់សំណងជាង៣៨លានបាត (១.១២លានដុល្លារ) រួចទៅហើយដល់ក្រុមគ្រួសារអ្នកស្លាប់ក្នុងហេតុការណ៍បាក់រលំអគារការិយាល័យសវនកម្មរដ្ឋ (SAO) ដោយសារឥទ្ធិពលនៃការរញ្ជួយដីនៅមីយ៉ាន់ម៉ា ខណៈរហូតដល់ពេលនេះ ការបាត់ខ្លះនៅមាន៣២នាក់ទៀត។

លោក Karom Phonphonklang អ្នកនាំពាក្យរងនៃទីស្តីការនាយករដ្ឋមន្រ្តី បានបង្ហាញទិន្នន័យពីក្រសួងការងារថាក្រសួងកំពុងផ្តល់សំណងដល់កម្មករ ដែលរងគ្រោះដោយការដួលរលំអគារការិយាល័យសវនកម្មរដ្ឋ (SAO) ក្នុងអំឡុងពេលរញ្ជួយដី។ ទិន្នន័យបានបញ្ជាក់ថា មនុស្សជាង ៥០នាក់នៅទូទាំងប្រទេសបានរងផលប៉ះពាល់ដោយជាង ៤០នាក់មកពីអគារ SAO ខណៈប្រាក់សំណងជាង ៣៨លានបាត (១.១២លានដុល្លារ) ត្រូវបានផ្តល់ជូនគ្រួសារសពរួចហើយ។
បើតាមលោក Karom កម្មករដែលរងរបួសក្នុងពេលដួលរលំក្នុងពេលបំពេញភារកិច្ច នឹងត្រូវរ៉ាប់រងដោយមូលនិធិសំណងផងដែរ ដោយក្នុងករណីមានរបួស ថ្លៃព្យាបាលនឹងត្រូវរ៉ាប់រងដោយផ្អែកលើថ្លៃចំណាយជាក់ស្តែងមិនលើសពី ៦៥,០០០ បាត(១៩២៨ដុល្លារ)។ ក្នុងករណីធ្ងន់ធ្ងរ ប្រសិនបើការព្យាបាលនៅក្នុងមន្ទីរពេទ្យឯកជន សំណងអតិបរមាគឺមួយលានបាត។
ប្រសិនបើព្យាបាលនៅមន្ទីរពេទ្យរដ្ឋតាំងពីចាប់ផ្តើមព្យាបាលរហូតដល់ជាសះស្បើយ ឬបើផ្ទេរពីមន្ទីរពេទ្យឯកជនមកមន្ទីរពេទ្យរដ្ឋដើម្បីបន្តការថែទាំ ថ្លៃព្យាបាលពិតប្រាកដនឹងត្រូវសងវិញរហូតដល់ជាសះស្បើយ។ សម្រាប់ប្រាក់សំណងប្រចាំខែកំឡុងពេលសម្រាកព្យាបាលតាមវេជ្ជបញ្ជាគឺរហូតដល់មួយឆ្នាំ ៧០% នៃប្រាក់ឈ្នួលរហូតដល់ ១៤០០០(៤១៥ ដុល្លារ)បាតក្នុងមួយខែនឹងត្រូវបានផ្តល់ជូន។

ក្នុងករណីបាត់បង់អវយវៈឬបាត់បង់សមត្ថភាពការងារ ប្រាក់សំណងប្រចាំខែនឹងត្រូវបង់ក្នុងអត្រា ៧០% នៃប្រាក់ឈ្នួលរហូតដល់ ១៤០០០ បាតក្នុងមួយខែ សម្រាប់រយៈពេលអតិបរមា ១២០ខែ។
ក្នុងករណីពិការអចិន្ត្រៃយ៍ សំណងប្រចាំខែនឹងត្រូវបង់ក្នុងអត្រា ៧០% នៃប្រាក់ឈ្នួលរហូតដល់ ១៤០០០ បាតក្នុងមួយខែសម្រាប់មួយជីវិត។
ក្នុងករណីមរណភាព ឬការបាត់ខ្លួន សំណងនឹងត្រូវបង់ក្នុងអត្រា ៧០% នៃប្រាក់ឈ្នួលរហូតដល់ ១៤០០០បាតក្នុងមួយខែ ដល់អ្នកទទួលផលដែលមានសិទ្ធិសម្រាប់រយៈពេល ១០ ឆ្នាំ រួមជាមួយនឹងការចំណាយបុណ្យសពចំនួន ៥០០០០បាត(១៤៨៣ ដុល្លារ) និងប្រាក់សោធននិវត្តន៍ពីមូលនិធិសន្តិសុខសង្គម។
គួរបញ្ជាក់ថាគិតត្រឹមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង៦ល្ងាច មានជនរងគ្រោះសរុប ១០៣នាក់ក្នុងហេតុការណ៍បាក់អគារ SAO នៅទីក្រុងបាងកកដោយសាររញ្ជួយដីកាលពីខែមុន ក្នុងនោះស្លាប់ ៦២នាក់, របួស៩នាក់និង៣២នាក់បាត់ខ្លួន៕

អត្ថបទ៖ ប៊ុន សុភាព
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


