ព័ត៌មានអន្ដរជាតិ
អាមេរិក ជំរុញប្រជាជនឲ្យចាក់វ៉ាក់សាំង ព្រោះជិតដល់បុណ្យឯករាជ្យ និងចំពេលផ្ទុះវីរុសបំប្លែងខ្លួនឥណ្ឌា
មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺសហរដ្ឋអាមេរិក (CDC) បានអំពាវនាវដល់សាធារណជនឲ្យទទួលការចាក់វ៉ាក់សាំង ដោយសារតែការលេចចេញជាថ្មី នូវករណីឆ្លងជំងឺកូវីដ ១៩ ក៏ដូចជាចំពេលមានការរីករាលដាល នៃវីរុសបំប្លែងខ្លួនឥណ្ឌា “Delta” ។

នាយក CDC លោកស្រី Rochelle Walensky បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ថា ករណីឆ្លងប្រចាំថ្ងៃថ្មីបានកើនឡើង ១០ ភាគរយក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ ។
លោកស្រីបានព្រមានថា ការរីករាលដាលនៃវីរុសបំប្លែងខ្លួននេះ អាចនាំឲ្យមានការកើនឡើងករណីឆ្លង ក្នុងតំបន់ដែលមានអត្រាចាក់វ៉ាក់សាំងទាប ។

លោកស្រី Walensky បានកត់សម្គាល់ថា ទិន្នន័យបឋមបានបង្ហាញថា មនុស្ស ៩៩.៥ ភាគរយដែលបានស្លាប់ ដោយសារជំងឺកូវីដ ១៩ ក្នុងរយៈពេល ៦ ខែចុងក្រោយនេះ គឺមិនបានចាក់វ៉ាក់សាំង ។
លោកស្រីបាននិយាយថា ចំនួននៃការចាក់វ៉ាក់សាំងប្រចាំថ្ងៃនៅសហរដ្ឋអាមេរិក បានធ្លាក់ចុះដល់ ១ ភាគ ៦ ក្នុងអំឡុងពេលករណីឆ្លងឡើងដល់កំពូល ។ ក្នុងចំណោមមនុស្សដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើង មាន ៦៦.៧ ភាគរយ បានទទួលការចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ១ ដូស ។

បច្ចុប្បន្ន អត្រាចាក់វ៉ាក់សាំងគឺមានភាពខុសគ្នានៅតាមតំបន់ ។ រដ្ឋនៅភាគខាងកើតដូចជា រដ្ឋ Vermont និងរដ្ឋ Massachusetts នៅ អត្រាចាក់វ៉ាក់សាំងកើនដល់ ៨០ ភាគរយ ខណៈអត្រានៅរដ្ឋភាគខាងត្បូងដូចជា រដ្ឋ Mississippi និងរដ្ឋ Louisiana នៅតែទាបជាង ៥០ ភាគរយ ។
គួរបញ្ជាក់ថា រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន មានគោលបំណងចាក់វ៉ាក់សាំងឲ្យបាន ៧០ ភាគរយនៃចំនួនមនុស្សពេញវ័យ ត្រឹមថ្ងៃទី ៤ ខែកក្កដា ពោលជាថ្ងៃបុណ្យឯករាជ្យជាតិរបស់សហរដ្ឋអាមេរិក ប៉ុន្តែការសម្រេចបានគោលដៅនេះ កំពុងមានការលំបាក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ សពកុមារ ២ នាក់ត្រូវបានរកឃើញក្រោមគំនរអគាររដ្ឋ Florida ធ្វើឲ្យអ្នកស្លាប់កើនឡើងដល់ ១៨ នាក់
-
KPT+៣ ថ្ងៃ មុន
សិស្សប្រលងបាក់ឌុបស្អែក គួរចៀសវាងអាហារ ៤ មុខនេះដាច់ខាត
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
បណ្តាញផ្លូវជាតិធំៗ ១៣ ខ្សែ ចាយទុនរយលានដុល្លារ កំពុងសាងសង់គ្រោងបញ្ចប់ប៉ុន្មានឆ្នាំទៀតនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
មកដល់ពេលនេះ មានប្រទេសចំនួន ១០ ភ្ជាប់ជើងហោះហើរត្រង់មកប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
កីឡាករ ដាវ លឺដុឌ៖ ការប្រកួតជាមួយ ព្រំ សំណាង គឺជាព្រឹត្តិការណ៍ដ៏ធំប្រវត្តិសាស្ត្រនៅតំបន់អាស៊ីអាគ្នេយ៍
-
ព័ត៌មានជាតិ៧ ថ្ងៃ មុន
សមត្ថកិច្ច ចាប់ឃាត់ខ្លួនបានហើយ បុរសដែលវាយសត្វឈ្លូសហែលទឹកនៅខេត្តកោះកុង
-
ព័ត៌មានជាតិ១ ថ្ងៃ មុន
សម្ដេចតេជោ៖ បើមិនជឿព្រះអង្គច័ន្ទមុនី កុំប្រមាថ ទុកសេរីភាពខាងជំនឿ ជូនអ្នកដែលជឿ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
អាជ្ញាធរ បញ្ចប់ករណីបុរសវាយសត្វឈ្លូស ត្រឹមការពិន័យជាប្រាក់
-
សន្តិសុខសង្គម៦ ថ្ងៃ មុន
ម្ចាស់ក្រុមហ៊ុនពិភពដីមាស ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន