ព័ត៌មានអន្ដរជាតិ
អាមេរិក រិះគន់វៀតណាម រឿងដំណើរទស្សនកិច្ចរបស់ ពូទីន
សហរដ្ឋអាមេរិក បានសម្ដែងការមិនពេញចិត្ត ដែលវៀតណាមបានអញ្ជើញមេដឹកនាំរុស្ស៊ី លោក វ៉្លាឌឺមៀ ពូទីន ឲ្យធ្វើទស្សនកិច្ចក្នុងទីក្រុងហាណូយ នៅសប្ដាហ៍នេះ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។

លោក ពូទីន ត្រូវគេរំពឹងថា នឹងធ្វើដំណើរទៅប្រទេសវៀតណាមចំនួន២ថ្ងៃ គឺនៅថ្ងៃទី១៩ និងថ្ងៃទី២០ ខែមិថុនា ដើម្បីជួបជាមួយលោក To Lam ដែលជាប្រធានាធិបតីថ្មីរបស់វៀតណាម។ រដ្ឋាភិបាលក្រុងហាណូយ មិនបានទៅចូលរួមនៅក្នុងកិច្ចប្រជុំសន្ដិភាពអ៊ុយក្រែននៅប្រទេសស្វីសនោះទេ កាលពីចុងសប្ដាហ៍មុន តែវៀតណាមបានបញ្ជូនមន្ត្រីរបស់ខ្លួនទៅចូលរួមក្នុងកិច្ចប្រជុំ BRICS នៅរុស្ស៊ី កាលពីដើមសប្ដាហ៍មុនទៅវិញ។ សកម្មភាពបែបនេះ ត្រូវគេដឹងថាជាការបង្ហាញភាពស្មោះត្រង់របស់គណបក្សកុម្មុយនិស្តវៀតណាមចំពោះរុស្ស៊ី តែបានធ្វើឲ្យអាមេរិកមិនពេញចិត្តទៅវិញ។
អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំប្រទេសវៀតណាម បានលើកឡើងថា វៀតណាមមិនគួរផ្ដល់ជាវេទិកាជួយឲ្យរុស្ស៊ីអាចផ្សព្វផ្សាយអំពីសង្គ្រាមឈ្លានពានរបស់ខ្លួននៅអ៊ុយក្រែននោះឡើយ ដែលប្រការនេះប្រៀបដូចជាការជំរុញឲ្យរុស្ស៊ីបំពានច្បាប់អន្តរជាតិដោយគ្មានការព្រួយបារម្ភបន្ថែមទៀតអ៊ីចឹង។

កាលពីខែឧសភាកន្លងទៅ បេសកជនសហភាពអឺរ៉ុប បានរៀបចំគម្រោងធ្វើទស្សនកិច្ចនៅវៀតណាម តែត្រូវខាងវៀតណាមបដិសេធ ព្រោះតែខ្លាចជំនួបនេះរាំងស្ទះដល់ដំណើរទស្សនកិច្ចរបស់រុស្ស៊ី ដែលនឹងត្រៀមធ្វើក្នុងសប្ដាហ៍នេះឯង។ សហភាពអឺរ៉ុប បានសម្ដែងនូវសេចក្ដីខកចិត្តជាខ្លាំងចំពោះការសម្រេចចិត្តរបស់វៀតណាម។
សូមបញ្ជាក់ថា នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងនៅវៀតណាមរបស់រុស្ស៊ី គិតចាប់តាំងពីឆ្នាំ២០១៧ ហើយក៏ជាលើកទី៥នៅក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងរវាងប្រទេសទាំង២។ នៅក្នុងដំណើរទស្សនកិច្ចរបស់លោក ពូទីន ទំនងជាមានការចុះកិច្ចព្រមព្រៀងលើវិស័យជាច្រើនដូចជា ពាណិជ្ជកម្ម ការវិនិយោគ បច្ចេកវិទ្យា និងការអប់រំ។ បន្ថែមពីនេះ ក្នុងនោះក៏នឹងមានការពិភាក្សាគ្នាអំពីបញ្ហារសើបមួយចំនួនផងដែរ តែនឹងមិនត្រូវបានបង្ហើបឲ្យដឹងជាសាធារណៈនោះទេ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


