Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក យល់​ព្រម​លក់​​ដ្រូន​យោធា​​តម្លៃ ៣៦០​លាន​ដុល្លារ ឲ្យ​តៃវ៉ាន់

បានផុស

នៅ

រដ្ឋបាល​​​របស់​លោក ចូ បៃឌិន បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មិថុនា ថា ក្រុង​វ៉ាស៊ីតោន នឹង​លក់​​​ដ្រូន​យោធា​រាប់់​រយ​គ្រឿង ដែល​មាន​​​តម្លៃ​​សរុប​ ៣៦០​​លាន​ដុល្លារ​​ឲ្យ​ទៅ​កោះ​តៃវ៉ាន់ ដែល​ការ​​ជួញ​ដូរ​នេះ ប្រាកដ​ណាស់​នឹង​មាន​ការ​ថ្កោល​ទោស​ជា​មិន​ខាន​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

(រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកាស​នេះ ធ្វើ​ឡើង​ខណៈ​ភាព​តានតឹង​​​កាន់​តែ​​កើន​ឡើង​កម្ដៅ​​ខ្លាំង​​រវាង​សហរដ្ឋ​អាមេរិក និង​​ប្រទេស​ចិន ព្រោះ​មាន​តៃវ៉ាន់​ជា​បញ្ហា​ស្នូល​​ដែល​​មិន​ងាយ​ដោះស្រាយ​​​ចេញ។ ចិន​តែង​ចង់​បាន​កោះ​តៃវ៉ាន់​​ទៅ​គ្រប់គ្រង ហើយ​ប្រកាស​ទាមទារ​យក​អធិបតេយ្យ​​ភាព​របស់​ខ្លួន​​មួយ​នេះ​មក​​វិញ​ទាល់​តែ​បាន បើ​ទោះ​ជា​ត្រូវ​​ប្រើប្រាស់​កម្លាំង​យោធា​ប្រឈម​មុខ​គ្នា​ក៏​ដោយ។

ក្នុង​សេចក្ដី​ថ្លែង​ការណ៍​របស់​ក្រសួង​​ការ​បរទេស​អាមេរិក បាន​ឲ្យ​ដឹង​ថា ការ​ជួញ​ដូរ​លើក​នេះ មាន​​ដ្រូន​ប្រភេទ Altius-600M ចំនួន ២៩១​គ្រឿង និង​ដ្រូន​ប្រភេទ Switchblade ចំនួន ៧២០​គ្រឿង ដែល​អាច​បំពាក់​ក្បាល​គ្រាប់​មីស៊ីល​ និង​បាញ់​​ក្នុង​រយៈ​ចម្ងាយ​ឆ្ងាយ​បាន។

មន្ទីរ​បញ្ចកោណ​របស់​អាមេរិក បាន​ប្រកាស​ថា ការ​លក់​នេះ​ នឹង​ជួយ​​បង្កើន​សន្តិសុខ​​របស់​តៃវ៉ាន់ ក៏​ដូចជា​ពង្រឹង​ស្ថិរភាព​នយោបាយ តុល្យភាព​យោធា និង​​ដំណើរការ​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់។ ជា​​ការ​ឆ្លើយ​តប ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់ បាន​បង្ហាញ​នូវ​​អំណរ​គុណ​របស់​ខ្លួន​ចំពោះ​អាមេរិក ក្នុង​កិច្ច​ខំ​ប្រឹងប្រែង​បង្កើន​ការ​លក់​​អាវុធ​ឲ្យ​ទៅ​​​រដ្ឋាភិបាល​ក្រុង​តៃប៉ិ។ តៃវ៉ាន់ ថា “នៅ​ចំពោះ​មុខ​ប្រតិបត្តិការ​យោធា​ជា​ញឹកញាប់​របស់​​កុម្មុយនិស្ត​ចិន​​នៅ​ជុំវិញ​​កោះ​តៃវ៉ាន់ ការ​យល់​ព្រម​លក់​អាវុធ​អាមេរិក​ទាំង​អស់​នេះ នឹង​មាន​សមត្ថភាព​ក្នុង​ការ​​អង្កេត​ការណ៍ និង​វាយ​ប្រហារ​​ជាក់ស្ដែង​ទាន់​ពេល​វេលា ហើយ​អាច​ឆ្លើយ​តប​បាន​លឿន​​ចំពោះ​ការ​គំរាម​កំហែង​ពី​សត្រូវ”។ តៃវ៉ាន់ រំពឹង​ថា ​​កងទ័ព​ររំដោះ​ប្រជាជន​ចិន​នឹង​បញ្ឈប់​ប្រតិបត្តិការ​យោធា​​​គាប​សង្កត់​​បន្ត​ទៀត​នៅ​ជុំ​វិញ​តៃវ៉ាន់ ហើយ​​​​យល់​ព្រម​ចូលរួម​ជាមួយ​គ្នា​ដើម្បី​ស្ថិរភាព​​ក្នុង​​តំបន់៕

ដោយ៖ ឈាង​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ៨ ម៉ោង មុន

លោក ហ្វៃ សំអាង ប្រាប់តារាសម្តែងមួយចំនួនថា បេីមិនចេះគាំទ្រខ្លួនឯងផង កុំស្រែកហៅឱ្យគេគាំទ្រ​

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
ព័ត៌មានជាតិ៩ ម៉ោង មុន

ថវិកា ១លាន ៤សែនដុល្លារ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា កៀរគរសប្បុរសជនអ្នកប្រកបអាជីវកម្មនិងអ្នករួមការងារជាមួយគ្នាបរិច្ចាគជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២

ឯកឧត្តម ហ៊ុន ម៉ានី
ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី ណែនាំសមាជិកគណបក្សប្រជាជនកម្ពុជា ថែរក្សាឲ្យបានសាមគ្គីឯកភាពផ្ទៃក្នុងរបស់គណបក្ស

សន្តិសុខសង្គម៩ ម៉ោង មុន

សាលាដំបូងខេត្តមណ្ឌលគិរី ចោទប្រកាន់ក្មេងទំនើង៣នាក់ ករណីធ្វើឲ្យខូចខាតដោយចេតនា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

វៀតណាម រឹបអូសប្រេងឆាក្លែងក្លាយជាង ៧ម៉ឺនលីត្រ និងប៊ីចេង ៤០តោន ដែលប៉ះពាល់ខ្លាំងដល់សុខភាព

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

វៀតណាម រឹបអូសប្រេងឆាក្លែងក្លាយជាង ៧ម៉ឺនលីត្រ និងប៊ីចេង ៤០តោន ដែលប៉ះពាល់ខ្លាំងដល់សុខភាព

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

នាង ដាវីន ប្រកាសថា មិនទទួលយកការសុំទោស ក្រោយបុរសម្នាក់បង្កាច់បង្ខូចឈ្មោះខ្លួន

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ត្រាំ គំរាមដាក់ទណ្ឌកម្មរុស្ស៊ីថែមទៀត ព្រោះ ពូទីន មិនព្រមឈប់បាញ់ អ៊ុយក្រែន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
ព័ត៌មានជាតិ៩ ម៉ោង មុន

ថវិកា ១លាន ៤សែនដុល្លារ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា កៀរគរសប្បុរសជនអ្នកប្រកបអាជីវកម្មនិងអ្នករួមការងារជាមួយគ្នាបរិច្ចាគជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការផ្ទុះដ៏សាហាវ នៅកំពង់ផែធំបំផុតរបស់អ៊ីរ៉ង់ ស្លាប់មនុស្ស១៤នាក់ និងរបួសជាង ៧៥០នាក់

Sokha Hotels

ព័ត៌មានពេញនិយម