ព័ត៌មានអន្ដរជាតិ
អាមេរិក ប្ដេជ្ញាប្រើគ្រប់វិធីរារាំងប្រទេសចំនួន២ មិនឲ្យផ្គត់ផ្គង់អាវុធដល់រុស្ស៊ី
សហរដ្ឋអាមេរិក នឹងធ្វើគ្រប់បែបយ៉ាងទាំងអស់ឲ្យតែអាចបញ្ឈប់ការផ្គត់ផ្គង់គ្រឿងសព្វាវុធទៅកាន់រដ្ឋាភិបាលក្រុងមូស្គូ សម្រាប់សង្គ្រាមដែលកំពុងផ្ទុះឡើងនៅអ៊ុយក្រែន។ លោក Anthony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក បានថ្លែងដូច្នេះនៅក្នុងសន្និសីទរួមគ្នាជាមួយលោក Jens Stoltenberg អគ្គលេខាធិការអង្គការណាតូ កាលពីថ្ងៃទី១៨ ខែមិថុនាកន្លងទៅ។

លោក Blinken បានកត់សម្គាល់ថា រុស្ស៊ីកំពុងព្យាយាមបង្កើនទំនាក់ទំនងជាមួយបណ្ដាប្រទេសមួយចំនួន ដែលអាចផ្គត់ផ្គង់អាវុធចាំបាច់សម្រាប់ក្រុងមូស្គូ ដើម្បីយកទៅធ្វើសង្គ្រាមនៅអ៊ុយក្រែន ហើយសម្ព័ន្ធមិត្តចម្បងៗរបស់រុស្ស៊ីមាន២គួរឲ្យព្រួយបារម្ភគឺ អ៊ីរ៉ង់ និងកូរ៉េខាងជើង។ មន្ត្រីជាន់ខ្ពស់អាមេរិករូបនេះ បន្តថា ការផ្គត់ផ្គង់អាវុធទាំងនេះ ប្រៀបដូចជាការបន្តដង្ហើមឲ្យភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន អូសបន្លាយក្នុងរយៈពេលវែងថែមទៀត។ ប្រការនេះហើយទើបតម្រូវឲ្យសហរដ្ឋអាមេរិកត្រូវប្រើគ្រប់មធ្យោបាយរារាំងឲ្យបាននូវការផ្គត់ផ្គង់អាវុធទាំងនោះ។
លោក Blinken បន្ថែមថា វិធីដែលអាចបញ្ចប់សង្គ្រាមលឿនបំផុត គឺធ្វើយ៉ាងណាឲ្យលោក វ៉ា្លឌឺមៀ ពូទីន មេដឹកនាំរុស្ស៊ី លែងមានគំនិតថាអាចយកឈ្នះអ៊ុយក្រែន និងបណ្ដាប្រទេសជាសម្ព័ន្ធមិត្តរបស់អ៊ុយក្រែនបាន។
ចំណែកលោក John Kirby អ្នកនាំពាក្យសេតវិមាន បាននិយាយថា អាមេរិកកំពុងព្រួយបារម្ភជាពិសេសចំពោះទំនាក់ទំនងរវាងរុស្ស៊ី និងកូរ៉េខាងជើង ដែលអាចផ្តល់ផលប៉ះពាល់លើសង្គ្រាមនៅអ៊ុយក្រែន និងសន្តិសុខនៅលើឧបទ្វីបកូរ៉េ។
សូមបញ្ជាក់ថា បើតាមរបាយការណ៍របស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានឲ្យដឹងថា ក្រុងព្យុងយ៉ាងបាននិងកំពុងដឹកសព្វាវុធឲ្យរុស្ស៊ីក្នុងចំនួនមិនតិចនោះទេ ដោយយ៉ាងហោចណាស់ក៏មាន ១ម៉ឺនកុងតឺន័រដែរ។ យ៉ាងណាមិញ បើទោះជាមានការចោទប្រកាន់ជាច្រើនហូរហែក៏ដោយ ក៏រុស្ស៊ី និងកូរ៉េខាងជើង បានបដិសេធមិនព្រមទទួលស្គាល់ការដោះដូរគ្រឿងសព្វាវុធទាំងអស់នេះឡើយ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


