ព័ត៌មានអន្ដរជាតិ
តម្រូវការអ៊ុកស៊ីសែននៅឥណ្ឌូណេស៊ីកើនឡើង៣ដង ឯតម្លៃឡើងជាងពីរដង
ប្រទេសឥណ្ឌូណេស៊ីបានកំពុងត្រូវការផ្គត់ផ្គង់អ៊ុកស៊ីសែនកើនឡើង៣ដងដើម្បីប្រើប្រាស់នៅមន្ទីរពេទ្យដែលកំពុងរងការវាយប្រហារខ្លាំងដោយវីរុសបំប្លែងខ្លួន Delta។ ជាមួយគ្នានេះ តម្លៃអ៊ុកស៊ីសែនក៏កើនឡើងជិត៣ដងដែរ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលឥណ្ឌូណេស៊ី លោក Budi Gunadi Sadikin បាននិយាយថា ៣ភាគ៤នៃការផលិតអ៊ុកស៊ីសែនទូទាំងប្រទេសសម្រាប់ការប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម ប៉ុន្តែឥឡូវនេះបង្វែរចូលមន្ទីរពេទ្យដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩សម្រាប់២សប្តាហ៍ខាងមុខ។
លោកមានប្រសាសន៍ថា ៖«យើងបានរៀនសូត្រពីប្រទេសឥណ្ឌាហើយ ដូច្នេះធ្វើយ៉ាងណាឲ្យប្រាកដច្បាស់ថា ការផ្គត់ផ្គង់អ៊ុនស៊ីសែនគ្រប់គ្រាន់»។

ឥណ្ឌូណេស៊ីដែលជាប្រទេសមានប្រជាជនច្រើនបំផុតលំដាប់ទី៤ក្នុងពិភពលោកគឺ២៧៥លាននាក់បានកំពុងប្រឈមនឹងការផ្ទុះកូវីដ-១៩ធ្ងន់ធ្ងរបំផុតចាប់តាំងការផ្ទុះចាប់ផ្តើមឡើង។
មន្ទីរពេទ្យនៅទីក្រុងហ្សាការ និងទូទាំងកោះ Java មិនអាចដោះស្រាយតាមតម្រូវការបានទេដែលជំរុញឲ្យសហព័ន្ធកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្តរជាតិ (IFRC)បានព្រមាននៅសប្តាហ៍នេះថា វិបត្តិកូវីដនៅឥណ្ឌូណេស៊ីជិតឈានដល់មាត់ជ្រោះមហន្តរាយមួយ។
គម្រោងទិន្នន័យពលរដ្ឋ LaporCovid-19 បានរាយការណ៍ថា មិនអាចរកគ្រែសម្រាប់អ្នកជំងឺបានទេ និងនិយាយថា វេបសាយរដ្ឋាភិបាលដែលត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីទីតាំងមន្ទីរពេទ្យក៏បានហួសកាលបរិច្ឆេទទៀត។
នៅក្នុងសញ្ញានៃវិបត្តិ បំពងអ៊ុកស៊ីសែនបានក្លាយជាវត្ថុដែលគេកំពុងស្វែងរកបំផុត បន្ទាប់ពីទីក្រុងធំៗនៅកោះ Java ដោយសារក្រុមគ្រួសារ និងមិត្តភក្តិបានព្យាយាមសង្គ្រោះអាយុជីវិតមនុស្សជាទីស្រឡាញ់ដែលមិនអាចស្វែងការព្យាបាលបានល្អប្រសើរ។

អ្នកផ្គត់ផ្គង់បាននិយាយថា តម្លៃអ៊ុកស៊ីសែនមួយបំពងនៅទីក្រុងហ្សាការតាបានកើនឡើងជិត៣ដងគឺឡើងពីតម្លៃធម្មតា៥០ដុល្លារដល់ទៅ១៤០ដុល្លារអាមេរិក។
លោក Budi បាននិយាយថា បុគ្គលិកពេទ្យត្រូវបានដាក់បន្ថែមទៅកាន់មន្ទីរពេទ្យ១៣៧កន្លែងដើម្បីត្រៀមធនធានឲ្យបានល្អ ហើយបរិក្ខាពេទ្យក៏ត្រូវបានបង្កើនដែរ។
មន្ទីរពេទ្យរដ្ឋ៣កន្លែង និងមន្ទប់សង្គ្រោះបន្ទាន់ជាច្រើនទៀតក៏ត្រូវបានកែប្រែជាមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ-១៩ទាំងស្រុង។
លោកប្រាប់ថា ៖«អ្វីដែលយើងឃើញក្នុងពេល៣សប្តាហ៍កន្លងទៅនេះ គឺជាល្បឿននៃការឆ្លងកើនឡើងយ៉ាងខ្លាំង ហើយល្បឿននៃអ្នកជំងឺក៏កាន់តែធ្ងន់ធ្ងរលឿនដែរ»។

ឥណ្ឌូណេស៊ីដែលបានធ្វើតេស្តមនុស្ស៤៧.៩៨នាក់ក្នុងចំណោមមនុស្ស១០០០នាក់បានក្លាយជាប្រទេសមានអត្រាធ្វើតេស្តទាបជាងគេមួយក្នុងពិភពលោក។ សម្រាប់អត្រាធ្វើតេស្តវិជ្ជមានគឺរកឃើញជាង២០%។
លោក Budi បានបញ្ជាក់ថា ការធ្វើតេស្តគ្រោងនឹងបង្កើនឲ្យបានហោចណាស់៤០ម៉ឺននាក់ក្នុងមួយថ្ងៃ គិតចាប់ពីខែសីហា ជាពិសេសផ្តោតលើតំបន់ដែលរាលដាលឆ្លងខ្លាំង៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian
-
កីឡា៧ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ៩ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


