ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីលុចសំបួ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ក្រោយឆ្លងកូវីដ បន្ទាប់ពីកិច្ចប្រជុំ EU
នាយករដ្ឋមន្ត្រីប្រទេស លុចសំបួលោក Xavier Bettel ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាលពីថ្ងៃអាទិត្យ ហើយកំពុងស្ថិតក្រោមការតាមដាន បន្ទាប់ពីធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩។

សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលបានឲ្យដឹងថា លោក Bettel អាយុ៤៨ឆ្នាំ នឹងស្ថិតនៅក្នុងមន្ទីរពេទ្យរយៈពេល២៤ម៉ោង ដែលជាវិធានការបង្ការជាមុន។
គាត់បានចាប់ផ្តើមធ្វើចត្តាឡីស័ករយៈពេល១០ថ្ងៃ កាលពីថ្ងៃទី២៧ខែមិថុនា ពោលគឺពីរថ្ងៃបន្ទាប់ពីបានចូលរួមក្នុងកិច្ចប្រជុំកំពូល សហគមន៍អ៊ឺរ៉ុបនៅទីក្រុង ព្រុចសែល ប៉ុន្តែគ្មានមេដឹកនាំអឺរ៉ុបណាម្នាក់ក្នុងចំណោមមេដឹកនាំទាំង២៦រូបផ្សេងទៀតដែលបានចូលរួមក្នុងកិច្ចប្រជុំនោះ ត្រូវបានគេចាត់ទុកថាមានទំនាក់ទំនងជាមួយគ្នានោះទេ។

នាយករដ្ឋមន្រ្តីលុចសំបួរូបនេះ បានទទួលវ៉ាក់សាំង AstraZeneca មួយដូសរួចទៅហើយ កាលពីថ្ងៃទី៦ឧសភា។
ប្រទេសមានប្រជាជន ៦៣០,០០០ នាក់មួយនេះ បានរាយការណ៍អំពីការកើនឡើងនៃករណីឆ្លងយ៉ាងគំហុកកាលពី១០ថ្ងៃមុន ហើយមនុស្សចំនួន១៣៦នាក់ បានធ្វើតេស្តវិជ្ជមានវីរុសនេះកាលពីថ្ងៃសៅរ៍ ដែលជាកម្រិតមួយមិនធ្លាប់មានសោះក្នុងប្រទេស លុចសំបួ ចាប់តាំងពីពាក់កណ្តាលខែឧសភាមក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ លោក ចូ បៃដិន ថា អាមេរិក មិនទាន់ “យកឈ្នះ” ជំងឺកូវីដ ១៩ នៅឡើយទេ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


