Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូណេស៊ី ចាប់ផ្ដើមចាក់វ៉ាក់សាំងដូសទី ៣ ក្រោយផ្ទុះវីរុសបំប្លែងខ្លួនឥណ្ឌា

បានផុស

នៅ

រដ្ឋាភិបាលឥណ្ឌូណេស៊ី បានសម្រេចចិត្តចាក់វ៉ាក់សាំង Moderna ថែមមួយដូសទៀតដល់បុគ្គលិកសុខាភិបាល ខណៈដែលអ្នកខ្លះនៅតែឆ្លង និងស្លាប់ដោយជំងឺកូវីដ ១៩ ទោះបីត្រូវបានចាក់វ៉ាក់សាំងផ្សេងពេញ ២ ដូសក៏ដោយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ ការរីករាលដាលនៃវីរុសបំប្លែងខ្លួនថ្មី “Delta” ដែលត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌា កំពុងជំរុញឲ្យមានករណីឆ្លង និងការស្លាប់ថ្មីរបស់ឥណ្ឌូណេស៊ី ។

ក្រសួងសុខាភិបាលបាននិយាយថា ខ្លួនរំពឹងថាដូសទី ៣ នឹងការពារអ្នកដែលធ្វើការ នៅកន្លែងដែលមានហានិភ័យខ្ពស់ជារៀងរាល់ថ្ងៃ និងផ្តល់ប្រព័ន្ធភាពស៊ាំបន្ថែមទៀត ចំពោះវីរុសបំប្លែងខ្លួនថ្មី ។

បុគ្គលិកថែទាំសុខភាពភាគច្រើន បានទទួលការចាក់វ៉ាក់សាំង CoronaVac ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនជីវវិទ្យាសាស្ត្រចិន Sinovac ។ យោងទៅតាមក្រុមវេជ្ជបណ្ឌិតបានឲ្យដឹងថា បុគ្គលិកសុខាភិបាលចំនួន ២០ នាក់ដែលបានចាក់វ៉ាក់សាំងពេញ ២ ដូស បានឆ្លង និងស្លាប់នៅចន្លោះខែកុម្ភៈ និងមិថុនា ។

គួរបញ្ជាក់ថា ចំពោះការចាក់ដូសទី ៣ នេះ រដ្ឋាភិបាលគ្រោងនឹងប្រើវ៉ាក់សាំង Moderna ចំនួន ៣ លានដូស ដែលផ្តល់ដោយឥតគិតថ្លៃ ពីសហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ឥណ្ឌូណេស៊ី ត្រៀមខ្លួន ប្រឈមមុខនឹងស្ថានភាពកូវីដ អាក្រក់បំផុត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម